ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 145:7 - ព្រះគម្ពីរខ្មែរសាកល

គេ​នឹង​បង្ហូរចេញ​នូវ​កេរ្តិ៍ឈ្មោះ​នៃ​សេចក្ដីល្អ​ដ៏បរិបូរ​របស់ព្រះអង្គ ហើយ​ច្រៀងដោយអំណរ​អំពី​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​នឹង​បញ្ចេញ​ព្រះ​កិត្តិ‌នាម​នៃ​ព្រះ‌ហឫ‌ទ័យ សប្បុរស​ជា​បរិបូរ​របស់​ព្រះ‌អង្គ ហើយ​គេ​នឹង​ស្រែក​ច្រៀង ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​នឹង​រំឭក​ឡើង​វិញ​នូវ​ព្រះ‌ហឫទ័យ​សប្បុរស ដ៏​លើស‌លុប​របស់​ព្រះអង្គ គេ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិត របស់​ព្រះអង្គ​ដោយ​អំណរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​នឹង​បញ្ចេញ​សេចក្ដី​ដែល​នឹក​ចាំ​ពី​ព្រះ‌ហឫទ័យ ដ៏​ល្អ​ប្រសើរ ហើយ​ច្រៀង​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់

សូមមើលជំពូក

អាល់គីតាប

គេ​នឹង​រំលឹក​ឡើង​វិញ​នូវ​ចិត្ត​សប្បុរស ដ៏​លើស‌លប់​របស់​ទ្រង់ គេ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិត របស់​ទ្រង់​ដោយ​អំណរ។

សូមមើលជំពូក



ទំនុកតម្កើង 145:7
16 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​បន្ត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ដល់​អ្នកដែល​ស្គាល់​ព្រះអង្គ សូម​បន្ត​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ដល់​អ្នកដែល​មាន​ចិត្ត​ទៀងត្រង់​ផង​។


ឱ​ព្រះ​ដ៏ជា​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​អើយ សូម​រំដោះ​ទូលបង្គំ​ពី​ការបង្ហូរឈាម​ផង នោះ​អណ្ដាត​របស់ទូលបង្គំ​នឹង​ច្រៀងដោយអំណរ អំពី​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​។


ឱ​ព្រះ​អើយ សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ខ្ពស់​ដល់​ស្ថានដ៏ខ្ពស់​; ព្រះអង្គ​បាន​ធ្វើ​កិច្ចការ​ដ៏ធំឧត្ដម​! ឱ​ព្រះ​អើយ តើ​មាន​អ្នកណា​ដូច​ព្រះអង្គ​?


ពួកគេ​ត្រេកអរ​ក្នុង​ព្រះនាម​របស់ព្រះអង្គ​វាល់ព្រឹកវាល់ល្ងាច ហើយក៏​ត្រូវបាន​តម្កើងឡើង​ក្នុង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​។


ខ្ញុំ​នឹង​លើកឡើង​នូវ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះយេហូវ៉ា និង​សេចក្ដីសរសើរតម្កើង​នៃ​ព្រះយេហូវ៉ា តាម​អ្វីៗ​ទាំងអស់​ដែល​ព្រះយេហូវ៉ា​បាន​ប្រទាន​ដល់​ពួកយើង និង​តាម​សេចក្ដីល្អ​ដ៏ធំ​ចំពោះ​វង្សត្រកូល​អ៊ីស្រាអែល ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ពួកគេ​តាម​សេចក្ដីមេត្តា​របស់ព្រះអង្គ និង​តាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏បរិបូរ​របស់ព្រះអង្គ​។