ទំនុកតម្កើង 145:7 - អាល់គីតាប7 គេនឹងរំលឹកឡើងវិញនូវចិត្តសប្បុរស ដ៏លើសលប់របស់ទ្រង់ គេនឹងប្រកាសអំពីសេចក្ដីសុចរិត របស់ទ្រង់ដោយអំណរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 គេនឹងបង្ហូរចេញនូវកេរ្តិ៍ឈ្មោះនៃសេចក្ដីល្អដ៏បរិបូររបស់ព្រះអង្គ ហើយច្រៀងដោយអំណរអំពីសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 គេនឹងបញ្ចេញព្រះកិត្តិនាមនៃព្រះហឫទ័យ សប្បុរសជាបរិបូររបស់ព្រះអង្គ ហើយគេនឹងស្រែកច្រៀង ពីសេចក្ដីសុចរិតរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 គេនឹងរំឭកឡើងវិញនូវព្រះហឫទ័យសប្បុរស ដ៏លើសលុបរបស់ព្រះអង្គ គេនឹងប្រកាសអំពីសេចក្ដីសុចរិត របស់ព្រះអង្គដោយអំណរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 គេនឹងបញ្ចេញសេចក្ដីដែលនឹកចាំពីព្រះហឫទ័យ ដ៏ល្អប្រសើរ ហើយច្រៀងពីសេចក្ដីសុចរិតរបស់ទ្រង់ សូមមើលជំពូក |
ខ្ញុំសូមរំលឹកពីអំពើដ៏សប្បុរសរបស់អុលឡោះតាអាឡា ខ្ញុំសរសើរតម្កើងអុលឡោះតាអាឡា ចំពោះកិច្ចការទាំងប៉ុន្មាន ដែលទ្រង់បានប្រព្រឹត្តមកលើយើង។ ខ្ញុំសូមថ្លែងអំពីកិច្ចការដ៏ល្អគ្រប់យ៉ាងដែល ទ្រង់ប្រទានមកជនជាតិអ៊ីស្រអែល គឺកិច្ចការដែលទ្រង់បានសំដែងចំពោះពួកគេ ដោយចិត្តមេត្តាករុណាដ៏លើសលប់ និងចិត្តសប្បុរសពន់ប្រមាណ។