ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 142:1 - ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​ស្រែកយំ​ទៅកាន់​ព្រះយេហូវ៉ា​ដោយ​សំឡេង​របស់ខ្ញុំ ខ្ញុំ​ទូល​អង្វរ​ព្រះយេហូវ៉ា​ដោយ​សំឡេង​របស់ខ្ញុំ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​ស្រែក​រក​ព្រះ‌យេហូវ៉ា​ដោយ​សំឡេង​របស់​ខ្ញុំ គឺ​ដោយ​សំឡេង​របស់​ខ្ញុំ ដែលខ្ញុំ​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​បន្លឺ​សំឡេង ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ខ្ញុំ​បន្លឺ​សំឡេង​ទទូច​អង្វរ​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទូលបង្គំ​ស្រែក​ទូល​ដល់​ព្រះ‌យេហូវ៉ា ដោយ​សំឡេង​នៃ​ទូលបង្គំ គឺ​ដោយ​សំឡេង​របស់​ទូលបង្គំ ដែល​ទូលបង្គំ​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​បន្លឺ​សំឡេង ស្រែក​អង្វរ​អុលឡោះ‌តាអាឡា ខ្ញុំ​បន្លឺ​សំឡេង​ទទូច​អង្វរ​អុលឡោះ‌តាអាឡា។

សូមមើលជំពូក



ទំនុកតម្កើង 142:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ស្រែកហៅ​ព្រះអង្គ សូម​ប្រញាប់យាងមក​រក​ទូលបង្គំ​ផង​! នៅពេល​ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ សូម​ផ្ទៀងព្រះកាណ៌​នឹង​សំឡេង​របស់ទូលបង្គំ​ផង​!


សូម​សណ្ដាប់​សំឡេង​នៃ​ពាក្យអង្វរករ​របស់ទូលបង្គំ​ផង ពេល​ទូលបង្គំ​ស្រែករកជំនួយ​ពី​ព្រះអង្គ ពេល​ទូលបង្គំ​លើក​ដៃ​ឡើង​ឆ្ពោះទៅ​ទីវិសុទ្ធបំផុត​របស់ព្រះអង្គ​។


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ ហើយ​ទូល​អង្វរ​ព្រះអម្ចាស់​ថា​៖


មានពរ​ហើយ អ្នកដែល​ត្រូវបាន​លើកលែងទោស​នូវ​ការបំពាន គឺ​អ្នកដែល​ត្រូវបាន​គ្របបាំង​នូវ​បាប​របស់ខ្លួន​!


ឱ​ព្រះ​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ដោយ​ព្រះនាម​របស់ព្រះអង្គ ហើយ​ការពារក្ដី​ឲ្យ​ទូលបង្គំ​ដោយ​ព្រះចេស្ដា​របស់ព្រះអង្គ​ផង​!


សូម​មេត្តា​ដល់​ទូលបង្គំ​ផង ឱ​ព្រះ​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង​! ដ្បិត​ព្រលឹង​របស់ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​; ទូលបង្គំ​ជ្រកកោន​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ រហូតដល់​ភយន្តរាយ​កន្លងផុតទៅ​។


ពិភពលោក​មិន​ស័ក្ដិសម​នឹង​ពួកគេ​ទេ‍។ ពួកគេ​ដើរសាត់អណ្ដែត​តាម​ទីរហោស្ថាន តាម​ភ្នំ តាម​រអាង និង​តាម​រូង​ដី​។