ភ្នែករបស់ទូលបង្គំបង្ហូរជាទន្លេនៃទឹកភ្នែក ពីព្រោះពួកគេមិនកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គ។
ទំនុកតម្កើង 139:21 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ តើទូលបង្គំមិនស្អប់អ្នកដែលស្អប់ព្រះអង្គទេឬ? តើទូលបង្គំមិនស្អប់ខ្ពើមអ្នកដែលក្រោកឡើងប្រឆាំងនឹងព្រះអង្គទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ តើទូលបង្គំមិនបានស្អប់អស់អ្នក ដែលស្អប់ព្រះអង្គទេឬ? តើទូលបង្គំមិនបានខ្ពើមអស់អ្នក ដែលលើកគ្នាទាស់នឹងព្រះអង្គទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ទូលបង្គំស្អប់អស់អ្នកដែលស្អប់ព្រះអង្គ ទូលបង្គំស្អប់ខ្ពើមអស់អ្នកដែលឃុបឃិតប្រឆាំង នឹងព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្អប់ដល់ពួកអ្នក ដែលស្អប់ទ្រង់ ក៏ខ្ពើមដល់ពួកអ្នកដែលលើកគ្នាទាស់នឹងទ្រង់ដែរទេតើ អាល់គីតាប ឱអុលឡោះតាអាឡាអើយ ខ្ញុំស្អប់អស់អ្នកដែលស្អប់ទ្រង់ ខ្ញុំស្អប់ខ្ពើមអស់អ្នកដែលឃុបឃិតប្រឆាំង នឹងទ្រង់។ |
ភ្នែករបស់ទូលបង្គំបង្ហូរជាទន្លេនៃទឹកភ្នែក ពីព្រោះពួកគេមិនកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គ។
ទូលបង្គំមើលទៅពួកមនុស្សក្បត់ ទាំងស្អប់ខ្ពើម ពីព្រោះពួកគេមិនកាន់តាមព្រះបន្ទូលរបស់ព្រះអង្គឡើយ។
ក្នុងភ្នែករបស់អ្នកនោះ គាត់មើលងាយមនុស្សដែលត្រូវព្រះបោះបង់ចោល ប៉ុន្តែឲ្យតម្លៃមនុស្សដែលកោតខ្លាចព្រះយេហូវ៉ាវិញ; បើបានស្បថអ្វីមួយ ក៏គាត់មិនប្រែប្រួលដែរ ទោះបីជាត្រូវរងទុក្ខក៏ដោយ។
ទូលបង្គំស្អប់អង្គប្រជុំរបស់ពួកធ្វើអាក្រក់ ហើយទូលបង្គំមិនអង្គុយជាមួយពួកមនុស្សអាក្រក់ឡើយ។
ទូលបង្គំស្អប់ពួកដែលឱបក្រសោបព្រះក្លែងក្លាយដ៏ឥតប្រយោជន៍ ចំណែកឯទូលបង្គំវិញ ទូលបង្គំជឿទុកចិត្តលើព្រះយេហូវ៉ា។
ព្រះអង្គទតមើលជុំវិញទៅពួកគេដោយព្រះពិរោធ ទាំងពិបាកព្រះទ័យចំពោះភាពរឹងរូសនៃចិត្តរបស់ពួកគេ ក៏មានបន្ទូលនឹងបុរសនោះថា៖“ចូរលាតដៃរបស់អ្នកចុះ!”។ គាត់ក៏លាតដៃ នោះដៃរបស់គាត់បានដូចដើមវិញ។
នៅពេលព្រះយេស៊ូវយាងមកជិតយេរូសាឡិម ហើយទតឃើញទីក្រុង ព្រះអង្គក៏ព្រះកន្សែងអាណិតទីក្រុងនោះ
យើងស្គាល់កិច្ចការរបស់អ្នក ទាំងការនឿយហត់ និងការអត់ធ្មត់របស់អ្នក ព្រមទាំងដឹងថា អ្នកមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់បានឡើយ។ អ្នកបានល្បងលពួកដែលហៅខ្លួនឯងថាសាវ័ក ប៉ុន្តែតាមពិតមិនមែនជាសាវ័ក ហើយឃើញថាពួកគេជាអ្នកភូតភរ។
ក៏ប៉ុន្តែអ្នកមានចំណុចល្អមួយគឺថាអ្នកស្អប់ទង្វើរបស់ពួកនីកូឡាស ដែលយើងក៏ស្អប់ដែរ។