Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 139:20 - ព្រះគម្ពីរខ្មែរសាកល

20 ដ្បិត​ពួកគេ​និយាយ​ទាស់នឹង​ព្រះអង្គ​ដោយ​កលល្បិច​; ពួក​សត្រូវ​របស់ព្រះអង្គ​លើកយក​ព្រះនាមរបស់ព្រះអង្គ​ជា​ឥតប្រយោជន៍​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 គេ​ពោល​ពាក្យ​អាក្រក់​ទាស់​នឹង​ព្រះ‌អង្គ ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ចេញ​ព្រះ‌នាម ព្រះ‌អង្គ​ជា​អសារ​ឥត​ការ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 បច្ចា‌មិត្ត​របស់​ព្រះអង្គ​នាំ​គ្នា​យក​ព្រះ‌នាម​ព្រះអង្គ ទៅ​ប្រើ​សម្រាប់​បោក​បញ្ឆោត ហើយ​គេ​និយាយ​ពី​ព្រះអង្គ​ដោយ​ឥត​បាន​ការ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ដ្បិត​គេ​ពោល​យ៉ាង​អាក្រក់​ទាស់​នឹង​ទ្រង់ ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់ គេ​ចេញ​ព្រះ‌នាម ទ្រង់​ជា​អសារ​ឥត​ការ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 បច្ចា‌មិត្ត​របស់​ទ្រង់​នាំ​គ្នា​យក​នាម​ទ្រង់ ទៅ​ប្រើ​សម្រាប់​បោក​បញ្ឆោត ហើយ​គេ​និយាយ​ពី​ទ្រង់​ដោយ​ឥត​បាន​ការ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 139:20
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​នឹកចាំ​ការនេះ​ផង គឺការដែល​ខ្មាំងសត្រូវ​បាន​ត្មះតិះដៀល និង​ការដែល​ប្រជារាស្ត្រ​ឆោតល្ងង់​បាន​ប្រមាថ​ព្រះនាម​របស់ព្រះអង្គ​!


តើ​អ្នក​បាន​ត្មះតិះដៀល ហើយ​ជេរប្រមាថ​អ្នកណា​? តើ​អ្នក​បាន​បន្លឺ​សំឡេង ហើយ​ងើបភ្នែកឡើង​ទៅ​ស្ថានដ៏ខ្ពស់​ទាស់នឹង​អ្នកណា​? គឺ​ទាស់នឹង​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​នោះឯង​!


ដើម្បី​អនុវត្ត​ការជំនុំជម្រះ​ចំពោះ​មនុស្ស​ទាំងអស់ និង​ដើម្បី​ថ្កោលទោស​មនុស្ស​គ្រប់គ្នា អំពី​គ្រប់ទាំង​អំពើ​មិនគោរពព្រះ​ដែល​ពួកគេ​បាន​ប្រព្រឹត្តដោយមិនគោរពព្រះ និង​អំពី​គ្រប់ទាំង​ពាក្យ​អាក្រក់​ដែល​មនុស្សបាប​មិនគោរពព្រះ បាន​និយាយ​ទាស់នឹង​ព្រះ”។


វា​ក៏​ហា​មាត់​និយាយប្រមាថ​ទាស់នឹង​ព្រះ ហើយ​និយាយប្រមាថ​ព្រះនាម​របស់​ព្រះអង្គ និង​លំនៅ​របស់​ព្រះអង្គ គឺ​បណ្ដា​អ្នក​ដែល​ស្ថិតនៅ​លើមេឃ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម