គេនិយាយក្នុងចិត្តថា៖ “ព្រះបានភ្លេចហើយ! ព្រះអង្គបានលាក់ព្រះភក្ត្ររបស់ព្រះអង្គ ហើយមិនទតឃើញជារៀងរហូត”។
ទំនុកតម្កើង 13:4 - ព្រះគម្ពីរខ្មែរសាកល ក្រែងលោសត្រូវរបស់ទូលបង្គំនិយាយថា៖ “យើងឈ្នះវាហើយ” ក្រែងលោបច្ចាមិត្តរបស់ទូលបង្គំត្រេកអរ នៅពេលទូលបង្គំរង្គើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រែងខ្មាំងសត្រូវរបស់ទូលបង្គំពោលថា «អញបានឈ្នះវាហើយ» ហើយបច្ចាមិត្តរបស់ទូលបង្គំនាំគ្នាត្រេកអរ ព្រោះតែទូលបង្គំបរាជ័យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រែងលោខ្មាំងសត្រូវរបស់ទូលបង្គំពោលថា «អញបានឈ្នះវាហើយ!» ហើយបច្ចាមិត្តរបស់ទូលបង្គំនាំគ្នាត្រេកអរសប្បាយ ព្រោះតែទូលបង្គំបរាជ័យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រែងខ្មាំងសត្រូវរបស់ទូលបង្គំថា អញបានឈ្នះវាហើយ ហើយអ្នកដែលតតាំងនឹងទូលបង្គំ មានសេចក្ដីអំណរ ដោយទូលបង្គំត្រូវរឥលចេញ អាល់គីតាប ក្រែងលោខ្មាំងសត្រូវរបស់ខ្ញុំពោលថា «អញបានឈ្នះវាហើយ!» ហើយបច្ចាមិត្តរបស់ខ្ញុំនាំគ្នាត្រេកអរសប្បាយ ព្រោះតែខ្ញុំបរាជ័យ។ |
គេនិយាយក្នុងចិត្តថា៖ “ព្រះបានភ្លេចហើយ! ព្រះអង្គបានលាក់ព្រះភក្ត្ររបស់ព្រះអង្គ ហើយមិនទតឃើញជារៀងរហូត”។
ប្រាកដមែន គេនឹងមិនរង្គើជារៀងរហូត; មនុស្សសុចរិតនឹងស្ថិតនៅក្នុងការនឹកចាំជារៀងរហូត។
ព្រះនៃទូលបង្គំអើយ ទូលបង្គំជឿទុកចិត្តលើព្រះអង្គ សូមកុំឲ្យទូលបង្គំអាម៉ាស់មុខឡើយ! សូមកុំឲ្យពួកសត្រូវរបស់ទូលបង្គំអរសប្បាយលើទូលបង្គំឡើយ!
កុំឲ្យពួកអ្នកដែលធ្វើជាសត្រូវនឹងទូលបង្គំដោយឥតហេតុ បានអរសប្បាយលើទូលបង្គំ កុំឲ្យពួកអ្នកដែលស្អប់ទូលបង្គំដោយគ្មានមូលហេតុ បានមិចភ្នែកឡើយ។
កុំឲ្យពួកគេពោលក្នុងចិត្តថា៖ “ហាសហា! ដូចបំណងយើងហើយ!”។ កុំឲ្យពួកគេពោលថា៖ “យើងបានលេបវាហើយ!”។
ដ្បិតទូលបង្គំបានទូលថា៖ “កុំឲ្យពួកគេអរសប្បាយលើទូលបង្គំឡើយ; នៅពេលជើងទូលបង្គំរអិល ពួកគេលើកខ្លួនឡើងទាស់នឹងទូលបង្គំ”។
ចូរទម្លាក់បន្ទុករបស់អ្នកលើព្រះយេហូវ៉ា នោះព្រះអង្គនឹងទ្រទ្រង់អ្នក ព្រះអង្គនឹងមិនឲ្យមនុស្សសុចរិតរង្គើឡើយ គឺជារៀងរហូត។
មានតែព្រះអង្គប៉ុណ្ណោះជាថ្មដា ជាសេចក្ដីសង្គ្រោះ និងជាទីពឹងជ្រករបស់ខ្ញុំ ខ្ញុំនឹងមិនរង្គើជាខ្លាំងឡើយ។
មានតែព្រះអង្គប៉ុណ្ណោះជាថ្មដា ជាសេចក្ដីសង្គ្រោះ និងជាទីពឹងជ្រករបស់ខ្ញុំ ខ្ញុំនឹងមិនរង្គើឡើយ។
ព្រះយេហូវ៉ាអើយ សូមក្រោកឡើង! សូមកុំឲ្យមនុស្សលោកមានជ័យជម្នះឡើយ សូមឲ្យប្រជាជាតិនានាត្រូវបានជំនុំជម្រះនៅចំពោះព្រះអង្គ។
មនុស្សត្រូវបានតាំងឡើងដោយសេចក្ដីអាក្រក់មិនបានទេ រីឯឫសរបស់មនុស្សសុចរិត មិនរង្គើឡើយ។