អ្នកត្រូវហូបអាហារដោយបែកញើសមុខ រហូតដល់អ្នកត្រឡប់ជាដីវិញ ពីព្រោះអ្នកត្រូវបានយកចេញពីដីមក។ ដ្បិតអ្នកជាធូលីដី ដូច្នេះអ្នកនឹងត្រឡប់ជាធូលីដីវិញ”។
ទំនុកតម្កើង 128:2 - ព្រះគម្ពីរខ្មែរសាកល អ្នកប្រាកដជាបានហូបផលពីដៃរបស់អ្នក; អ្នកនឹងមានពរ ហើយសេចក្ដីល្អនឹងមានដល់អ្នក! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនឹងបានបរិភោគផល ចេញពីកម្លាំងដៃរបស់អ្នក អ្នកនឹងមានពរ ហើយមានសេចក្ដីសុខ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនឹងទទួលផលពីកិច្ចការដែលអ្នកបានធ្វើ អ្នកនឹងមានសុភមង្គល ហើយចម្រុងចម្រើន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតឯងនឹងបានបរិភោគផលនៃកំឡាំងដៃឯង ឯងនឹងបានសប្បាយ ហើយនឹងមានសេចក្ដីសុខផង អាល់គីតាប អ្នកនឹងទទួលផលពីកិច្ចការដែលអ្នកបានធ្វើ អ្នកនឹងមានសុភមង្គល ហើយចំរុងចំរើន |
អ្នកត្រូវហូបអាហារដោយបែកញើសមុខ រហូតដល់អ្នកត្រឡប់ជាដីវិញ ពីព្រោះអ្នកត្រូវបានយកចេញពីដីមក។ ដ្បិតអ្នកជាធូលីដី ដូច្នេះអ្នកនឹងត្រឡប់ជាធូលីដីវិញ”។
អ្នកនោះដូចជាដើមឈើដែលដាំនៅក្បែរផ្លូវទឹក ដែលបង្កើតផ្លែតាមរដូវ ហើយស្លឹកវាមិនចេះក្រៀមស្វិតឡើយ អ្វីៗទាំងអស់ដែលអ្នកនោះធ្វើនឹងចម្រើនឡើង។
សូមឲ្យម្ចាស់បំណុលរឹបអូសយកអ្វីៗទាំងអស់ដែលគេមាន សូមឲ្យជនមិនស្គាល់ប្លន់យកផលពីការនឿយហត់របស់គេ។
ថ្វីត្បិតតែមនុស្សបាបធ្វើអាក្រក់មួយរយដង ហើយនៅតែមានអាយុវែងក៏ដោយ ប៉ុន្តែខ្ញុំដឹងថា នឹងទៅជាល្អដល់អ្នកកោតខ្លាចព្រះ ពីព្រោះពួកគេកោតខ្លាចនៅចំពោះព្រះអង្គ។
ព្រះយេហូវ៉ាបានស្បថដោយអាងព្រះហស្តស្ដាំរបស់ព្រះអង្គ និងដោយអាងព្រះពាហុដ៏មានឫទ្ធានុភាពរបស់ព្រះអង្គថា៖ “យើងនឹងមិនប្រគល់ស្រូវរបស់អ្នកទុកជាអាហារដល់សត្រូវរបស់អ្នកទៀតឡើយ ហើយជនបរទេសនឹងមិនផឹកស្រាទំពាំងបាយជូរថ្មីរបស់អ្នក ដែលអ្នកបានធ្វើយ៉ាងនឿយហត់នោះឡើយ
ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា មានបន្ទូលដូច្នេះថា៖ “មើល៍! ពួកអ្នកបម្រើរបស់យើងនឹងហូប ប៉ុន្តែអ្នករាល់គ្នានឹងឃ្លាន! មើល៍! ពួកអ្នកបម្រើរបស់យើងនឹងផឹក ប៉ុន្តែអ្នករាល់គ្នានឹងស្រេក! មើល៍! ពួកអ្នកបម្រើរបស់យើងនឹងអរសប្បាយ ប៉ុន្តែអ្នករាល់គ្នានឹងអាម៉ាស់មុខ!
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ដោយហេតុនេះ ចូរឲ្យបានមាំមួន ឥតរង្គើ ហើយចម្រើនឡើងក្នុងការងាររបស់ព្រះអម្ចាស់ជានិច្ច ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្នុងព្រះអម្ចាស់ ការនឿយហត់របស់អ្នករាល់គ្នាមិនមែនឥតប្រយោជន៍ឡើយ៕