ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 12:5 - ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ដោយសារតែ​ការសង្កត់សង្កិន​លើ​មនុស្ស​ទ័លក្រ ដោយសារតែ​សម្រែកថ្ងូរ​របស់​មនុស្ស​ខ្វះខាត យើង​នឹង​ក្រោកឡើង​ឥឡូវនេះ​។ យើង​នឹង​ដាក់​ពួកគេ​ឲ្យ​នៅ​ទីសុវត្ថិភាព​ដែល​គេ​ដង្ហក់រក​នោះ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ក្រោក​ឡើង​ឥឡូវ ព្រោះ​មាន​គេ​សង្កត់‌សង្កិន​មនុស្ស​ក្រីក្រ ហើយ​ព្រោះ​តែ​សម្រែក​របស់​មនុស្ស​កម្សត់​ទុគ៌ត យើង​នឹង​ដាក់​ពួក‌គេ​ឲ្យ​នៅ​ទី​សុវត្ថិភាព ដែល​គេ​ដង្ហក់​រក​នោះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដោយ​ព្រះអង្គ​ទត​ឃើញ​មនុស្ស​ទុគ៌ត ត្រូវ​គេ​ជិះ‌ជាន់ និង​ឮ​សម្រែក​របស់​ជន​ក្រីក្រ​ដែល​រង​ទុក្ខ​លំបាក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ត្រូវ​តែ​ក្រោក​ឡើង យើង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ត្រូវ​គេ មើល‌ងាយ​បន្ទាប​បន្ថោក»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ក្រោក​ឡើង​ឥឡូវ ដោយ​ព្រោះ​មាន​ការ​សង្កត់‌សង្កិន​ដល់​មនុស្ស​ក្រ​លំបាក ហើយ​ដោយ​ព្រោះ​ដំងូរ​របស់​មនុស្ស​កំសត់​ទុគ៌ត អញ​នឹង​ដាក់​គេ​ឲ្យ​នៅ​ទី​សាន្ត‌ត្រាណ ដែល​គេ​ដង្ហក់​រក​នោះ

សូមមើលជំពូក

អាល់គីតាប

ដោយ​ទ្រង់​មើល​ឃើញ​មនុស្ស​ទុគ៌ត ត្រូវ​គេ​ជិះ‌ជាន់ និង​ឮ​សំរែក​របស់​ជន​ក្រីក្រ​ដែល​រង​ទុក្ខ​លំបាក អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ត្រូវ​តែ​ក្រោក​ឡើង យើង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ត្រូវ​គេ មើល‌ងាយ​បន្ទាប​បន្ថោក»។

សូមមើលជំពូក



ទំនុកតម្កើង 12:5
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​ក្រោកឡើង​! ឱ​ព្រះ​អើយ សូម​លើក​ព្រះហស្ត​របស់ព្រះអង្គ​ឡើង​! សូម​កុំ​ភ្លេច​មនុស្ស​តូចទាប​ឡើយ​!


ដើម្បី​រកយុត្តិធម៌​ឲ្យ​កូនកំព្រា និង​អ្នកដែល​ត្រូវគេ​សង្កត់សង្កិន ដូច្នេះ​មនុស្ស​នៅលើ​ផែនដី​នឹង​មិន​បំភ័យ​គេ​ទៀតឡើយ​៕


ផ្លូវ​របស់គេ​តែងតែ​ចម្រើនឡើង​ជានិច្ច ហើយ​ការជំនុំជម្រះ​របស់ព្រះអង្គ​នៅ​ស្ថានដ៏ខ្ពស់ ហួសឆ្ងាយពី​គេ​; គេ​ចំអកមើលងាយ​អស់ទាំង​សត្រូវ​របស់ខ្លួន​។


សេចក្ដីល្អ​របស់ព្រះអង្គ​ធំធេង​យ៉ាងណាហ្ន៎​! គឺ​សេចក្ដីល្អ​ដែល​ព្រះអង្គ​បាន​រក្សាទុក​សម្រាប់​អ្នកដែល​កោតខ្លាច​ព្រះអង្គ ជា​សេចក្ដីល្អ​ដែល​ព្រះអង្គ​បាន​ប្រព្រឹត្ត​ដល់​អ្នកដែល​ជ្រកកោន​ក្នុង​ព្រះអង្គ នៅចំពោះ​មនុស្សលោក​។


ខ្ញុំដែលជា​មនុស្ស​រងទុក្ខ​ម្នាក់​នេះ បាន​ស្រែកហៅ នោះ​ព្រះយេហូវ៉ា​ក៏​បាន​សណ្ដាប់ ហើយ​សង្គ្រោះ​ខ្ញុំ​ពី​អស់ទាំង​ទុក្ខវេទនា​របស់ខ្ញុំ​។


ពួកគេ​សើចចំអក ហើយ​និយាយ​ពាក្យសង្កត់សង្កិន​ដោយ​គំនិតព្យាបាទ ពួកគេ​និយាយ​ចេញពី​អំនួត


អ្នកដែល​សង្កត់សង្កិន​អ្នកក្រខ្សត់ គឺ​ត្មះតិះដៀល​ព្រះសូនបង្កើត​របស់ខ្លួន រីឯ​អ្នកដែល​មានចិត្តសប្បុរស​ចំពោះ​មនុស្ស​ខ្វះខាត គឺ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ​។


សេចក្ដីស្លាប់ និង​ជីវិត នៅក្រោម​អំណាច​នៃ​អណ្ដាត អ្នកដែល​ស្រឡាញ់​អណ្ដាត ក៏​នឹង​ហូប​ផល​របស់វា​។


ខ្ញុំ​បាន​បែរមក​ពិចារណា​ទៀត អំពី​ការ​សង្កត់សង្កិន​ទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ នោះ​មើល៍! ទឹកភ្នែក​របស់​អ្នកដែល​រង​ការ​សង្កត់សង្កិន​! គ្មាន​អ្នក​សម្រាលទុក្ខ​ពួកគេ​ឡើយ​។ នៅក្នុង​ដៃ​របស់​ពួកអ្នក​សង្កត់សង្កិន​ពួកគេ មាន​អំណាច ដូច្នេះ​គ្មាន​អ្នកដែល​សម្រាលទុក្ខ​ពួកគេ​ទេ​!


ប្រសិនបើ​អ្នក​ឃើញ​មាន​ការសង្កត់សង្កិន​លើ​អ្នកក្រីក្រ ឬ​មាន​ការបំពាន​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត​នៅក្នុង​ស្រុក​ណាមួយ ក៏កុំ​ភ្ញាក់ផ្អើល​នឹង​ការ​នោះ​ឡើយ ដ្បិត​នៅលើ​អ្នកធំ មាន​អ្នកធំ​ត្រួតត្រា​លើគេ ហើយក៏​មាន​អ្នកដែល​ធំ​ជាង​នៅលើ​ពួកគេ​ទៀតផង​។


បង្គោលនោះ​នឹង​ទៅជា​ទីសម្គាល់ និង​ជា​បន្ទាល់​អំពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ នៅក្នុង​ដែនដី​អេហ្ស៊ីប​។ នៅពេល​ពួកគេ​ស្រែកឡើង​ទៅកាន់​ព្រះយេហូវ៉ា​ដោយព្រោះ​អ្នក​សង្កត់សង្កិន ព្រះអង្គ​នឹង​ចាត់​អ្នកសង្គ្រោះ និង​អ្នក​ការពារ​ម្នាក់​ឲ្យទៅ​រក​ពួកគេ ដើម្បី​រំដោះ​ពួកគេ​។


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ឥឡូវនេះ យើង​នឹង​ក្រោកឡើង ឥឡូវនេះ យើង​នឹង​លើក​ខ្លួនយើង​ឡើង ឥឡូវនេះ យើង​នឹង​ត្រូវបាន​តម្កើងឡើង​។


មើល៍! ប្រាក់ឈ្នួល​របស់​កម្មករ​ដែល​ច្រូតកាត់​ក្នុង​វាលស្រែ​របស់អ្នក ដែល​អ្នក​បាន​កេងបំបាត់​កំពុង​ស្រែកឡើង ហើយ​សម្រែក​របស់​អ្នក​ច្រូត​ក៏‍ឮដល់​ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៃ​ពលបរិវារ​ដែរ​។