ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ សូមជួយទូលបង្គំផង! សូមសង្គ្រោះទូលបង្គំ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង!
ទំនុកតម្កើង 119:86 - ព្រះគម្ពីរខ្មែរសាកល អស់ទាំងសេចក្ដីបង្គាប់របស់ព្រះអង្គគឺពិតត្រង់ រីឯពួកគេតាមបៀតបៀនទូលបង្គំដោយឥតហេតុ; សូមជួយទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែពិតទាំងអស់ គេបៀតបៀនទូលបង្គំដោយឥតហេតុ សូមជួយទូលបង្គំផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បទបញ្ជារបស់ព្រះអង្គទាំងប៉ុន្មាន សុទ្ធតែពិតទាំងអស់ សូមជួយទូលបង្គំផង ដ្បិតគេបៀតបៀនទូលបង្គំដោយឥតហេតុផល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់សុទ្ធតែស្មោះត្រង់ ឯគេៗបៀតបៀនទូលបង្គំដោយឥតហេតុ សូមជួយទូលបង្គំផង អាល់គីតាប បទបញ្ជារបស់ទ្រង់ទាំងប៉ុន្មាន សុទ្ធតែពិតទាំងអស់ សូមជួយខ្ញុំផង ដ្បិតគេបៀតបៀនខ្ញុំដោយឥតហេតុផល។ |
ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ សូមជួយទូលបង្គំផង! សូមសង្គ្រោះទូលបង្គំ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង!
ដោយហេតុនេះ ទូលបង្គំរាប់អស់ទាំងច្បាប់តម្រាថាត្រឹមត្រូវគ្រប់ជំពូក; ទូលបង្គំស្អប់អស់ទាំងគន្លងនៃសេចក្ដីកុហក។
ព្រះអង្គបានបង្គាប់ឲ្យមានសេចក្ដីបន្ទាល់របស់ព្រះអង្គដោយសេចក្ដីសុចរិតយុត្តិធម៌ និងដោយសេចក្ដីស្មោះត្រង់ទាំងស្រុង។
សេចក្ដីសុចរិតរបស់ព្រះអង្គ ជាសេចក្ដីសុចរិតដ៏អស់កល្បជានិច្ច ហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។
ព្រះយេហូវ៉ាអើយ ព្រះអង្គនៅជិតបង្កើយ ហើយអស់ទាំងសេចក្ដីបង្គាប់របស់ព្រះអង្គជាសេចក្ដីពិត។
សូមឲ្យមនុស្សក្អេងក្អាងបានអាម៉ាស់មុខចុះ ដ្បិតពួកគេបានបង្ខូចទូលបង្គំដោយឥតហេតុ; រីឯទូលបង្គំនឹងសញ្ជឹងគិតអំពីច្បាប់តម្រារបស់ព្រះអង្គ។
ព្រះយេហូវ៉ាអើយ សូមរំដោះទូលបង្គំពីសត្រូវរបស់ទូលបង្គំផង ទូលបង្គំបានរត់មកលាក់ខ្លួននៅក្នុងព្រះអង្គហើយ!
ការកោតខ្លាចព្រះយេហូវ៉ាជាសេចក្ដីបរិសុទ្ធ ទាំងនៅស្ថិតស្ថេរជារៀងរហូត ច្បាប់របស់ព្រះយេហូវ៉ាជាសេចក្ដីពិត ទាំងសុចរិតយុត្តិធម៌គ្រប់ជំពូក។
កុំឲ្យពួកអ្នកដែលធ្វើជាសត្រូវនឹងទូលបង្គំដោយឥតហេតុ បានអរសប្បាយលើទូលបង្គំ កុំឲ្យពួកអ្នកដែលស្អប់ទូលបង្គំដោយគ្មានមូលហេតុ បានមិចភ្នែកឡើយ។
ដ្បិតពួកគេបានបង្កប់សំណាញ់ក្នុងរណ្ដៅ ដើម្បីចាប់ទូលបង្គំដោយគ្មានមូលហេតុ ពួកគេបានជីករណ្ដៅ ដើម្បីចាប់ព្រលឹងរបស់ទូលបង្គំដោយគ្មានមូលហេតុ។
យ៉ាងណាមិញ ពួកសត្រូវដ៏សកម្មរបស់ទូលបង្គំ ខ្លាំងពូកែណាស់ ហើយអ្នកដែលស្អប់ទូលបង្គំដោយឥតហេតុក៏មានច្រើនដែរ។
ចំណែកឯទូលបង្គំវិញ ទូលបង្គំទ័លក្រ ហើយខ្វះខាត; ឱព្រះអើយ សូមប្រញាប់យាងមករកទូលបង្គំផង! ព្រះអង្គជាជំនួយនៃទូលបង្គំ និងជាព្រះរំដោះនៃទូលបង្គំ; ព្រះយេហូវ៉ាអើយ សូមកុំបង្អង់ឡើយ!៕
ដោយហេតុនេះ ក្រឹត្យវិន័យគឺវិសុទ្ធ ហើយបទបញ្ជាក៏វិសុទ្ធដែរ ទាំងសុចរិតយុត្តិធម៌ និងល្អផង។