Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:85 - ព្រះគម្ពីរខ្មែរសាកល

85 មនុស្ស​ក្អេងក្អាង​ដែល​មិន​ស្របតាម​ក្រឹត្យវិន័យ​របស់ព្រះអង្គ បាន​ជីក​រណ្ដៅ​សម្រាប់​ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

85 មនុស្ស​ព្រហើន​បាន​ជីក​រណ្តៅ ដើម្បី​ចាប់​ទូល‌បង្គំ គេ​មិន​រស់​នៅ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

85 មនុស្ស​អួត​បំប៉ោង​មិន​គោរព​តាម​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ទេ គេ​នាំ​គ្នា​ជីក​រណ្ដៅ ដើម្បី​ឲ្យ​ទូលបង្គំ​ធ្លាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

85 ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​បាន​ជីក​រណ្តៅ​សំរាប់​ចាប់​ទូលបង្គំ ជា​ការ​ប្រព្រឹត្ត​លើ្មស​ចំពោះ​ក្រិត្យ‌វិន័យ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

85 មនុស្ស​អួត​បំប៉ោង​មិន​គោរព​តាម​ហ៊ូកុំ របស់​ទ្រង់​ទេ គេ​នាំ​គ្នា​ជីក​រណ្ដៅ ដើម្បី​ឲ្យ​ខ្ញុំ​ធ្លាក់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:85
8 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​មនុស្ស​ក្អេងក្អាង​បាន​អាម៉ាស់មុខ​ចុះ ដ្បិត​ពួកគេ​បាន​បង្ខូច​ទូលបង្គំ​ដោយ​ឥតហេតុ​; រីឯ​ទូលបង្គំ​នឹង​សញ្ជឹងគិត​អំពី​ច្បាប់តម្រា​របស់ព្រះអង្គ​។


ដ្បិត​ពួកគេ​បាន​បង្កប់​សំណាញ់​ក្នុង​រណ្ដៅ ដើម្បី​ចាប់​ទូលបង្គំ​ដោយគ្មានមូលហេតុ ពួកគេ​បាន​ជីក​រណ្ដៅ ដើម្បី​ចាប់​ព្រលឹង​របស់ទូលបង្គំ​ដោយគ្មានមូលហេតុ​។


កុំឲ្យ​ជើង​របស់​មនុស្សមានអំនួត​មកដល់​ទូលបង្គំ​ឡើយ ក៏​កុំឲ្យ​ដៃ​របស់​មនុស្ស​អាក្រក់​ធ្វើឲ្យ​ទូលបង្គំ​សាត់អណ្ដែត​ដែរ​។


គេ​បាន​ជីក​រណ្ដៅ ហើយ​ចូក​ដី​ចេញ ប៉ុន្តែ​បាន​ធ្លាក់​ទៅក្នុង​រណ្ដៅ​ដែល​ខ្លួន​ធ្វើ​នោះ​។


មនុស្ស​អប្រិយ​បើកកកាយ​ការអាក្រក់ ហើយ​បបូរមាត់​គេ​ប្រៀបដូចជា​ភ្លើង​ឆេះរោល​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម