ព្រះអង្គស្រោចទឹកលើភ្នំនានា ពីបន្ទប់ខាងលើរបស់ព្រះអង្គ; ផែនដីនឹងឆ្អែតដោយផលនៃស្នាព្រះហស្តរបស់ព្រះអង្គ។
ទំនុកតម្កើង 119:64 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ ផែនដីបានពេញដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ; សូមបង្រៀនបទបញ្ញត្តិរបស់ព្រះអង្គដល់ទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ផែនដីមានពេញដោយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ផែនដីពេញទៅដោយ ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ផែនដីមានពេញដោយ សេចក្ដីសប្បុរសរបស់ទ្រង់ សូមបង្រៀនសេចក្ដីបញ្ញត្តទ្រង់ដល់ទូលបង្គំផង។ អាល់គីតាប ឱអុលឡោះតាអាឡាអើយ ផែនដីពេញទៅដោយ ចិត្តមេត្តាករុណារបស់ទ្រង់ សូមបង្រៀនឲ្យខ្ញុំស្គាល់ហ៊ូកុំ របស់ទ្រង់! |
ព្រះអង្គស្រោចទឹកលើភ្នំនានា ពីបន្ទប់ខាងលើរបស់ព្រះអង្គ; ផែនដីនឹងឆ្អែតដោយផលនៃស្នាព្រះហស្តរបស់ព្រះអង្គ។
ព្រះយេហូវ៉ាអើយ សូមឲ្យមានព្រះពរដល់ព្រះអង្គ; សូមបង្រៀនបទបញ្ញត្តិរបស់ព្រះអង្គដល់ទូលបង្គំផង!
ទូលបង្គំបានរៀបរាប់ទូលអំពីផ្លូវរបស់ទូលបង្គំ ហើយព្រះអង្គក៏ឆ្លើយមកទូលបង្គំ; សូមបង្រៀនបទបញ្ញត្តិរបស់ព្រះអង្គដល់ទូលបង្គំផង!
ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់ ហើយសេចក្ដីមេត្តារបស់ព្រះអង្គនៅលើអស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ។
ព្រះយេហូវ៉ាអើយ សូមណែនាំទូលបង្គំក្នុងមាគ៌ារបស់ព្រះអង្គផង! ដោយព្រោះពួកសត្រូវរបស់ទូលបង្គំ សូមដឹកនាំទូលបង្គំក្នុងផ្លូវរាបស្មើផង។
ព្រះអង្គទ្រង់ស្រឡាញ់សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌; ផែនដីបានពេញដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ា។
ជាតិសាសន៍ជាច្រើននឹងមក ទាំងពោលថា៖ “មក៍! យើងនាំគ្នាឡើងទៅភ្នំរបស់ព្រះយេហូវ៉ា ទៅដំណាក់របស់ព្រះនៃយ៉ាកុប ដើម្បីឲ្យព្រះអង្គបង្រៀនយើងនូវមាគ៌ារបស់ព្រះអង្គ នោះយើងនឹងបានដើរតាមគន្លងរបស់ព្រះអង្គ”។ ដ្បិតក្រឹត្យវិន័យនឹងចេញពីស៊ីយ៉ូន ព្រះបន្ទូលរបស់ព្រះយេហូវ៉ានឹងចេញពីយេរូសាឡិម។
ចូរលីនឹមរបស់ខ្ញុំ ហើយរៀនពីខ្ញុំចុះ ពីព្រោះខ្ញុំមានចិត្តស្លូត និងរាបទាប។ នោះអ្នករាល់គ្នានឹងរកបានសេចក្ដីសម្រាកសម្រាប់ព្រលឹងរបស់អ្នករាល់គ្នា។