មនុស្សអាក្រក់មិនស្វែងរកព្រះអង្គ ក្នុងភាពក្រអឺតក្រទមនៃទឹកមុខរបស់ខ្លួនឡើយ អស់ទាំងគំនិតរបស់គេគឺ: “គ្មានព្រះទេ!”។
ទំនុកតម្កើង 119:155 - ព្រះគម្ពីរខ្មែរសាកល សេចក្ដីសង្គ្រោះនៅឆ្ងាយពីមនុស្សអាក្រក់ ពីព្រោះពួកគេមិនស្វែងរកបទបញ្ញត្តិរបស់ព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការសង្គ្រោះស្ថិតនៅឆ្ងាយពីមនុស្សអាក្រក់ ដ្បិតគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សអាក្រក់ពុំអាចទទួលការសង្គ្រោះឡើយ ដ្បិតពួកគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីសង្គ្រោះរមែងនៅឆ្ងាយពីពួកមនុស្សអាក្រក់ ពីព្រោះគេមិនស្វែងរកបញ្ញត្តរបស់ទ្រង់ អាល់គីតាប មនុស្សអាក្រក់ពុំអាចទទួលការសង្គ្រោះឡើយ ដ្បិតពួកគេមិនស្វែងរកហ៊ូកុំរបស់ទ្រង់ទេ។ |
មនុស្សអាក្រក់មិនស្វែងរកព្រះអង្គ ក្នុងភាពក្រអឺតក្រទមនៃទឹកមុខរបស់ខ្លួនឡើយ អស់ទាំងគំនិតរបស់គេគឺ: “គ្មានព្រះទេ!”។
ដ្បិតគឺព្រះអង្គហើយ ដែលសង្គ្រោះប្រជារាស្ត្រដែលបន្ទាបខ្លួន ប៉ុន្តែព្រះអង្គបន្ទាបអស់ទាំងភ្នែកដែលឆ្មើងឆ្មៃ។
ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃចំណេះដឹង រីឯមនុស្សល្ងីល្ងើមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។
ព្រមទាំងធ្វើឲ្យគេបង្កើតផលផ្លែនៃបបូរមាត់ថា: ‘សេចក្ដីសុខសាន្ត! សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នកដែលនៅឆ្ងាយ និងដល់អ្នកដែលនៅជិត!’។ យើងនឹងប្រោសគេឲ្យជា”។ ព្រះយេហូវ៉ាបានមានបន្ទូលដូច្នេះហើយ។
យើងខ្ញុំទាំងអស់គ្នាគ្រហឹមដូចខ្លាឃ្មុំ ហើយថ្ងូរឥតឈប់ដូចព្រាប។ យើងខ្ញុំរំពឹងចាំសេចក្ដីយុត្តិធម៌ ប៉ុន្តែគ្មានសោះ ក៏រំពឹងចាំសេចក្ដីសង្គ្រោះ ប៉ុន្តែវានៅឆ្ងាយពីយើងខ្ញុំ។
គាត់ក៏ស្រែកឡើងថា: ‘លោកឪពុកអ័ប្រាហាំអើយ សូមអាណិតមេត្តាខ្ញុំផង! សូមឲ្យឡាសារមក ជ្រលក់ចុងម្រាមដៃរបស់គាត់ក្នុងទឹក ហើយដាក់លើអណ្ដាតរបស់ខ្ញុំឲ្យត្រជាក់ផង ដ្បិតខ្ញុំកំពុងរងទុក្ខវេទនាក្នុងអណ្ដាតភ្លើងនេះ!’។