ទូលបង្គំនឹងលើកដៃរបស់ទូលបង្គំឡើង ឆ្ពោះទៅសេចក្ដីបង្គាប់របស់ព្រះអង្គ ជាសេចក្ដីដែលទូលបង្គំស្រឡាញ់; ទូលបង្គំនឹងសញ្ជឹងគិតអំពីបទបញ្ញត្តិរបស់ព្រះអង្គ!
ទំនុកតម្កើង 119:117 - ព្រះគម្ពីរខ្មែរសាកល សូមទ្រទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានសង្គ្រោះ នោះទូលបង្គំនឹងយកចិត្តទុកដាក់នឹងបទបញ្ញត្តិរបស់ព្រះអង្គជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមធ្វើជាបង្អែករបស់ទូលបង្គំ ឲ្យទូលបង្គំបានសេចក្ដីសុខ ហើយបានគោរពរាប់អានច្បាប់ របស់ព្រះអង្គជានិច្ច! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមធ្វើជាបង្អែករបស់ទូលបង្គំ ដើម្បីឲ្យទូលបង្គំបានរួចជីវិត ហើយផ្ចង់ចិត្តទៅរកច្បាប់របស់ព្រះអង្គជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់ធ្វើជាបង្អែកនៃទូលបង្គំ ឲ្យទូលបង្គំបានសេចក្ដីសុខ នោះទូលបង្គំនឹងគោរពរាប់អានចំពោះបញ្ញត្តទ្រង់ជានិច្ច អាល់គីតាប សូមធ្វើជាបង្អែករបស់ខ្ញុំ ដើម្បីឲ្យខ្ញុំបានរួចជីវិត ហើយផ្ចង់ចិត្តទៅរកហ៊ូកុំរបស់ទ្រង់ជានិច្ច។ |
ទូលបង្គំនឹងលើកដៃរបស់ទូលបង្គំឡើង ឆ្ពោះទៅសេចក្ដីបង្គាប់របស់ព្រះអង្គ ជាសេចក្ដីដែលទូលបង្គំស្រឡាញ់; ទូលបង្គំនឹងសញ្ជឹងគិតអំពីបទបញ្ញត្តិរបស់ព្រះអង្គ!
នោះទូលបង្គំនឹងមិនអាម៉ាស់មុខឡើយ នៅពេលទូលបង្គំយកចិត្តទុកដាក់នឹងអស់ទាំងសេចក្ដីបង្គាប់របស់ព្រះអង្គ។
សូម្បីតែនៅទីនោះ ព្រះហស្តរបស់ព្រះអង្គនឹងដឹកនាំទូលបង្គំ ហើយព្រះហស្តស្ដាំរបស់ព្រះអង្គនឹងកាន់ទូលបង្គំ។
ជាការពិត អស់ទាំងច្បាប់របស់ព្រះអង្គនៅចំពោះខ្ញុំ ហើយខ្ញុំមិនបានបង្វែរបទបញ្ញត្តិរបស់ព្រះអង្គចេញពីខ្ញុំឡើយ។
ទូលបង្គំបានពឹងផ្អែកលើព្រះអង្គតាំងពីផ្ទៃម្ដាយមក; ព្រះអង្គយកទូលបង្គំចេញពីពោះម្ដាយទូលបង្គំ។ ការសរសើរតម្កើងរបស់ទូលបង្គំ គឺសម្រាប់ព្រះអង្គជានិច្ច។
ដ្បិតយើងគឺយេហូវ៉ា ជាព្រះរបស់អ្នក យើងនឹងកាន់ដៃស្ដាំរបស់អ្នក ទាំងនិយាយនឹងអ្នកថា៖ “កុំខ្លាចឡើយ យើងនឹងជួយអ្នក”។
តើអ្នកជាអ្វី បានជាហ៊ានវិនិច្ឆ័យអ្នកបម្រើរបស់អ្នកដទៃ? អ្នកបម្រើនោះឈរក្ដី ដួលក្ដី ក៏ស្រេចលើចៅហ្វាយរបស់គាត់ទេ; ក៏ប៉ុន្តែគាត់នឹងឈរមាំ ពីព្រោះព្រះអម្ចាស់អាចឲ្យគាត់ឈរមាំបាន។
អ្នករាល់គ្នាត្រូវបានការពារដោយព្រះចេស្ដារបស់ព្រះ តាមរយៈជំនឿ សម្រាប់សេចក្ដីសង្គ្រោះដែលត្រូវបានរៀបចំជាស្រេចដើម្បីសម្ដែងឲ្យឃើញនៅគ្រាចុងបញ្ចប់។
រីឯព្រះអង្គដែលអាចរក្សាអ្នករាល់គ្នាមិនឲ្យជំពប់ដួល ព្រមទាំងអាចឲ្យអ្នករាល់គ្នាឈរនៅចំពោះសិរីរុងរឿងរបស់ព្រះអង្គ ដោយឥតសៅហ្មង និងដោយអំណរ