Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:48 - ព្រះគម្ពីរខ្មែរសាកល

48 ទូលបង្គំ​នឹង​លើក​ដៃ​របស់ទូលបង្គំ​ឡើង ឆ្ពោះទៅ​សេចក្ដីបង្គាប់​របស់ព្រះអង្គ ជាសេចក្ដី​ដែល​ទូលបង្គំ​ស្រឡាញ់​; ទូលបង្គំ​នឹង​សញ្ជឹងគិត​អំពី​បទបញ្ញត្តិ​របស់ព្រះអង្គ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

48 ទូល‌បង្គំ​នឹង​លើក​ដៃ​ប្រណម្យ ឆ្ពោះ​ទៅ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​ទូល‌បង្គំ​ស្រឡាញ់ ហើយ​ទូល‌បង្គំ​នឹង​សញ្ជឹង​គិត អំពី​ច្បាប់​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

48 ទូលបង្គំ​លើក​ដៃ​ប្រណម្យ​គោរព បទ‌បញ្ជា​របស់​ព្រះអង្គ ព្រោះ​ទូលបង្គំ​ស្រឡាញ់​បទ‌បញ្ជា​នេះ ទូលបង្គំ​ចង់​សញ្ជឹង​គិត​អំពី​ច្បាប់​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

48 ទូលបង្គំ​នឹង​លើក​ដៃ​ប្រណម្យ​ចំពោះ​សេចក្ដី​បង្គាប់ របស់​ទ្រង់ ដែល​ទូលបង្គំ​បាន​ស្រឡាញ់ ហើយ​នឹង​រំពឹង​គិត​ពី​បញ្ញត្ត​ទ្រង់។

សូមមើលជំពូក ចម្លង

អាល់គីតាប

48 ខ្ញុំ​លើក​ដៃ​ប្រណម្យ​គោរព បទ​បញ្ជា​របស់​ទ្រង់ ព្រោះ​ខ្ញុំ​ស្រឡាញ់​បទ​បញ្ជា​នេះ ខ្ញុំ​ចង់​សញ្ជឹង​គិត​អំពី​ហ៊ូកុំ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:48
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេលល្ងាច អ៊ីសាក​ចេញទៅ​សញ្ជឹងគិត​នៅ​ទីវាល​។ គាត់​ងើបភ្នែកឡើង នោះ​មើល៍! គាត់​ឃើញ​ហ្វូង​អូដ្ឋ​កំពុង​ចូលមក​។


ផ្ទុយទៅវិញ សេចក្ដីត្រេកអរ​របស់អ្នកនោះ​នៅក្នុង​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា ហើយ​អ្នកនោះ​ជញ្ជឹងគិត​អំពី​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ទាំងយប់ទាំងថ្ងៃ​។


ព្រះយេហូវ៉ា​អើយ សូម​ក្រោកឡើង​! ឱ​ព្រះ​អើយ សូម​លើក​ព្រះហស្ត​របស់ព្រះអង្គ​ឡើង​! សូម​កុំ​ភ្លេច​មនុស្ស​តូចទាប​ឡើយ​!


ទូលបង្គំ​សញ្ជឹងគិត​អំពី​ច្បាប់តម្រា​របស់ព្រះអង្គ ហើយ​យកចិត្តទុកដាក់​នឹង​គន្លង​របស់ព្រះអង្គ​។


ទូលបង្គំ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ណាស់ហ្ន៎​! វា​ជា​ទីសញ្ជឹងគិត​របស់ទូលបង្គំ​វាល់ព្រឹកវាល់ល្ងាច​។


“មិនមែន​អស់អ្នកដែល​ហៅ​ខ្ញុំ​ថា ‘ព្រះអម្ចាស់ ព្រះអម្ចាស់’ នឹង​ចូលទៅ​ក្នុង​អាណាចក្រស្ថានសួគ៌​នោះ​ទេ គឺ​អ្នក​ដែល​ប្រព្រឹត្ត​តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​បិតា​ខ្ញុំ ដែល​គង់នៅ​ស្ថានសួគ៌​វិញ​ទេតើ​។


ដោយព្រោះ​អ្នករាល់គ្នា​ដឹង​សេចក្ដីទាំងនេះ​ហើយ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តតាម នោះ​អ្នករាល់គ្នា​មានពរ​ហើយ​។


អ្នករាល់គ្នា​ជា​មិត្តសម្លាញ់​របស់ខ្ញុំ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តតាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម