ទោះបីជាគេដួលក៏ដោយ ក៏គេមិនត្រូវបានបោះបង់ចោលឡើយ ពីព្រោះព្រះយេហូវ៉ាទ្រទ្រង់ដៃរបស់គេ។
ទំនុកតម្កើង 116:8 - ព្រះគម្ពីរខ្មែរសាកល មែនហើយ ព្រះអង្គបានរំដោះព្រលឹងរបស់ខ្ញុំពីសេចក្ដីស្លាប់ បានរំដោះភ្នែករបស់ខ្ញុំពីទឹកភ្នែក ហើយបានរំដោះជើងរបស់ខ្ញុំពីការជំពប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ដ្បិតព្រះអង្គបានរំដោះព្រលឹងខ្ញុំឲ្យរួចពីស្លាប់ ជូតទឹកភ្នែកឲ្យខ្ញុំ ហើយការពារជើងខ្ញុំមិនឲ្យជំពប់ដួល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីស្លាប់ ព្រះអង្គជូតទឹកភ្នែកខ្ញុំ ហើយការពារខ្ញុំមិនឲ្យជំពប់ដួលឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺទ្រង់បានប្រោសជីវិតខ្ញុំឲ្យរួចពីស្លាប់ នឹងឲ្យខ្ញុំរួចពីការស្រក់ទឹកភ្នែក ហើយឲ្យជើងខ្ញុំរួចពីការចំពប់ដួលផង អាល់គីតាប ទ្រង់បានរំដោះខ្ញុំឲ្យរួចពីស្លាប់ ទ្រង់ជូតទឹកភ្នែកខ្ញុំ ហើយការពារខ្ញុំមិនឲ្យជំពប់ដួលឡើយ។ |
ទោះបីជាគេដួលក៏ដោយ ក៏គេមិនត្រូវបានបោះបង់ចោលឡើយ ពីព្រោះព្រះយេហូវ៉ាទ្រទ្រង់ដៃរបស់គេ។
ប៉ុន្តែព្រះនឹងប្រោសលោះព្រលឹងរបស់ខ្ញុំពីកណ្ដាប់ដៃរបស់ស្ថានមនុស្សស្លាប់ ដ្បិតព្រះអង្គនឹងទទួលយកខ្ញុំ។ សេឡា
ដ្បិតព្រះអង្គបានរំដោះព្រលឹងរបស់ទូលបង្គំពីសេចក្ដីស្លាប់ មិនឲ្យជើងទូលបង្គំជំពប់ឡើយ គឺដើម្បីឲ្យដើរនៅចំពោះព្រះ ក្នុងពន្លឺនៃជីវិត!៕
ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គចំពោះទូលបង្គំធំណាស់; ព្រះអង្គបានរំដោះព្រលឹងរបស់ទូលបង្គំពីស្ថានមនុស្សស្លាប់ដ៏ជ្រៅ។
ប្រសិនបើទូលបង្គំពោលថា៖ “ជើងរបស់ខ្ញុំរអិលហើយ” នោះព្រះយេហូវ៉ាអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនឹងទ្រទ្រង់ទូលបង្គំ!
ព្រះអង្គនឹងលេបសេចក្ដីស្លាប់ទៅជារៀងរហូត។ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ារបស់ខ្ញុំនឹងជូតទឹកភ្នែកចេញពីមុខមនុស្សទាំងអស់ ហើយដកសេចក្ដីត្មះតិះដៀលរបស់ប្រជារាស្ត្រព្រះអង្គចេញពីផែនដីទាំងមូល។ ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលហើយ។
“ចូរទៅប្រាប់ហេសេគាថា: ‘ព្រះយេហូវ៉ាដ៏ជាព្រះរបស់ដាវីឌដូនតារបស់ព្រះករុណា មានបន្ទូលដូច្នេះថា: “យើងបានឮពាក្យអធិស្ឋានរបស់អ្នក ក៏បានឃើញទឹកភ្នែករបស់អ្នកហើយ។ មើល៍! យើងនឹងបន្ថែមដប់ប្រាំឆ្នាំទៀតលើអាយុរបស់អ្នក។
ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ។ សេចក្ដីស្លាប់នឹងលែងមានទៀតឡើយ ហើយក៏លែងមានទុក្ខព្រួយ ការយំសោក ឬការឈឺចាប់ទៀតដែរ ដ្បិតអ្វីៗពីមុនបានកន្លងផុតទៅហើយ”។
ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្កនោះ នឹងឃ្វាលពួកគេ ហើយនាំពួកគេទៅកាន់ប្រភពទឹកនៃជីវិត។ ព្រះនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ”៕