ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 115:9 - ព្រះគម្ពីរខ្មែរសាកល

អ៊ីស្រាអែល​អើយ ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​! ព្រះអង្គ​ជា​ជំនួយ និង​ជា​ខែល​របស់ពួកគេ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ឱ​អ៊ីស្រា‌អែល​អើយ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ចុះ! ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ខែល​របស់អ្នករាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ព្រះអង្គ​នឹង​ជួយ ហើយ​ការពារ​អ្នក​រាល់​គ្នា!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​អ៊ីស្រាអែល​អើយ ចូរ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ចុះ ទ្រង់​ជា​អ្នក​ជួយ នឹង​ជា​ខែល​របស់​ឯង

សូមមើលជំពូក

អាល់គីតាប

ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ ចូរ​ផ្ញើ​ជីវិត​លើ​អុលឡោះ‌តាអាឡា ទ្រង់​នឹង​ជួយ ហើយ​ការពារ​អ្នក​រាល់​គ្នា!

សូមមើលជំពូក



ទំនុកតម្កើង 115:9
15 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ប្រៀបដូចជា​ភ្នំ​ស៊ីយ៉ូន​ដែល​មិន​រង្គើ​ឡើយ គឺ​នៅស្ថិតស្ថេរ​ជារៀងរហូត​។


អ៊ីស្រាអែល​អើយ ចូរ​សង្ឃឹម​លើ​ព្រះយេហូវ៉ា ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​នៅនឹង​ព្រះយេហូវ៉ា ហើយ​សេចក្ដីប្រោសលោះ​ដ៏បរិបូរ​ក៏​នៅនឹង​ព្រះអង្គ​ដែរ​!


ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ ចូរ​រស់នៅ​ក្នុង​ស្រុក ហើយ​ហូប​សេចក្ដីស្មោះត្រង់​ជាអាហារ​ចុះ​។


ប្រជាជន​អើយ ចូរ​ជឿទុកចិត្តលើ​ព្រះអង្គ​គ្រប់ពេលវេលា ចូរ​បង្ហូរ​ចិត្ត​របស់អ្នករាល់គ្នា​ចេញ​នៅចំពោះ​ព្រះអង្គ​ចុះ គឺ​ព្រះ​ហើយ ជា​ជម្រក​ដល់​យើង​! សេឡា


ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ ជា​ព្រះអាទិត្យ និង​ជា​ខែល​; ព្រះយេហូវ៉ា​ប្រទាន​ព្រះគុណ និង​សិរីរុងរឿង ព្រះអង្គ​មិន​បង្ខាំងទុក​សេចក្ដី​ល្អ​ពី​អ្នកដែល​ដើរ​ដោយ​គ្រប់លក្ខណ៍​ឡើយ​។


គ្រប់ទាំង​ព្រះបន្ទូល​របស់​ព្រះ គឺ​ត្រូវបាន​ពិសោធ​; ព្រះអង្គ​ជា​ខែល​ដល់​អ្នកដែល​ជ្រកកោន​ក្នុង​ព្រះអង្គ​។


ដើម្បីឲ្យ​យើង​ដែល​សង្ឃឹមជាមុន​លើ​ព្រះ​គ្រីស្ទ នាំមក​នូវ​ការសរសើរតម្កើង​ដល់​សិរីរុងរឿង​របស់​ព្រះអង្គ​។