យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានច្រើនដូចជាធូលីដី។ ប្រសិនបើអ្នកណាអាចរាប់ធូលីដីបាន នោះក៏អាចរាប់ពូជពង្សរបស់អ្នកបានដែរ។
ទំនុកតម្កើង 115:14 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យព្រះយេហូវ៉ាបង្កើនចំនួនអ្នករាល់គ្នាឡើង គឺអ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ សូមព្រះយេហូវ៉ាប្រទានពរ ឲ្យអ្នករាល់គ្នាបានចម្រើនឡើង គឺទាំងអ្នករាល់គ្នា ទាំងកូនចៅរបស់អ្នករាល់គ្នា! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នឹងប្រទានពរឲ្យអ្នករាល់គ្នា បានចម្រើនឡើង គឺទាំងអ្នករាល់គ្នា ទាំងកូនចៅរបស់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមព្រះយេហូវ៉ាចំរើនឯងរាល់គ្នា ឲ្យកាន់តែច្រើនឡើង គឺឯងរាល់គ្នា ហើយនឹងកូនចៅរបស់ឯងរាល់គ្នាផង អាល់គីតាប អុលឡោះតាអាឡានឹងប្រទានពរឲ្យអ្នករាល់គ្នា បានចំរើនឡើង គឺទាំងអ្នករាល់គ្នា ទាំងកូនចៅរបស់អ្នករាល់គ្នា។ |
យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានច្រើនដូចជាធូលីដី។ ប្រសិនបើអ្នកណាអាចរាប់ធូលីដីបាន នោះក៏អាចរាប់ពូជពង្សរបស់អ្នកបានដែរ។
យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងរវាងយើង និងអ្នក ព្រមទាំងរវាងពូជពង្សជំនាន់ក្រោយរបស់អ្នករហូតដល់គ្រប់ជំនាន់ ទុកជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច ដើម្បីធ្វើជាព្រះដល់អ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក។
នៅគ្រាដែលនឹងមកដល់ យ៉ាកុបនឹងចាក់ឫស អ៊ីស្រាអែលនឹងចេញពន្លក ហើយចេញផ្កា ព្រមទាំងបំពេញផ្ទៃផែនដីដោយផលផ្លែផង។
នេះជាសេចក្ដីប្រកាសរបស់ព្រះអម្ចាស់នៃខ្ញុំ គឺព្រះយេហូវ៉ាដែលប្រមូលអ្នកដែលត្រូវបានបណ្ដេញចេញនៃអ៊ីស្រាអែល គឺ៖ “យើងនឹងប្រមូលអ្នកដទៃមកឯគាត់ទៀត ក្រៅពីអ្នកដែលត្រូវបានប្រមូលមកស្រាប់ហើយ”។
យើងនឹងហួចហៅពួកគេ ហើយប្រមូលពួកគេមក ពីព្រោះយើងបានលោះពួកគេហើយ នោះពួកគេនឹងកើនចំនួនឡើងដូចដែលពួកគេធ្លាប់កើនចំនួនឡើងដែរ។
ដ្បិតសេចក្ដីសន្យានេះ គឺសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា ព្រមទាំងមនុស្សទាំងអស់ដែលនៅឆ្ងាយផង គឺអ្នកណាក៏ដោយដែលព្រះអម្ចាស់ជាព្រះនៃយើងបានត្រាស់ហៅ”។
អ្នករាល់គ្នាជាកូនចៅរបស់បណ្ដាព្យាការី និងជាកូនចៅនៃសម្ពន្ធមេត្រីដែលព្រះបានតាំងជាមួយដូនតារបស់អ្នករាល់គ្នា។ ព្រះអង្គបានមានបន្ទូលនឹងអ័ប្រាហាំថា:‘ពូជអម្បូរទាំងអស់នៅលើផែនដីនឹងទទួលព្រះពរ តាមរយៈពូជពង្សរបស់អ្នក’។
ពេលនោះ ខ្ញុំបានឮចំនួនអ្នកដែលត្រូវបានបោះត្រា គឺអ្នកដែលត្រូវបានបោះត្រាពីគ្រប់ទាំងកុលសម្ព័ន្ធនៃកូនចៅអ៊ីស្រាអែល មាន ១៤៤ ០០០ នាក់:
បន្ទាប់ពីការទាំងនេះ ខ្ញុំបានសង្កេតមើល នោះមើល៍! មានហ្វូងមនុស្សមួយក្រុមធំដែលគ្មានអ្នកណាអាចរាប់បាន ដែលមកពីអស់ទាំងប្រជាជាតិ កុលសម្ព័ន្ធ ជនជាតិ និងភាសា ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម។ ពួកគេពាក់អាវវែងពណ៌ស ទាំងកាន់ធាងលម៉ើនៅដៃ