ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 114:3 - ព្រះគម្ពីរខ្មែរសាកល

សមុទ្រ​បាន​ឃើញ ក៏​រត់គេច ទន្លេយ័រដាន់​ក៏ហូរ​ត្រឡប់ទៅក្រោយវិញ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ សមុទ្រ​បាន​ឃើញ ហើយ​ក៏​រត់​បាត់​ទៅ ទន្លេ​យ័រដាន់​ក៏​ដក​ថយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ឃើញ​ពួក​គេ សមុទ្រ​ក៏​រត់​បាត់​ទៅ ហើយ​ទន្លេ​យ័រដាន់​ក៏​ដក​ខ្លួន​ថយ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សមុទ្រ​បាន​ឃើញ ហើយ​ក៏​រត់​បាត់​ទៅ ទន្លេ​យ័រដាន់​ក៏​ហូរ​ថយ​ច្រាស​វិញ

សូមមើលជំពូក

អាល់គីតាប

ពេល​ឃើញ​ពួក​គេ សមុទ្រ​ក៏​រត់​បាត់​ទៅ ហើយ​ទន្លេ​យ័រដាន់​ក៏​ដក​ខ្លួន​ថយ​ដែរ។

សូមមើលជំពូក



ទំនុកតម្កើង 114:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយសារតែ​ការស្ដីបន្ទោស​របស់ព្រះអង្គ ទឹកដ៏ច្រើន​ក៏​រត់គេច ដោយសារតែ​សំឡេង​ផ្គរលាន់​របស់ព្រះអង្គ វា​ក៏​ប្រញាប់រត់ចេញ​;


ដូច្នេះ ព្រះអង្គ​បាន​ស្ដីបន្ទោស​សមុទ្រ​ក្រហម នោះ​វា​ក៏​រីងទៅ ហើយ​ព្រះអង្គ​បាន​នាំ​ពួកគាត់​ដើរ​កាត់​ទីជម្រៅ ដូច​ដើរ​កាត់​ទីរហោស្ថាន​។


គឺ​ព្រះអង្គ​ហើយ ដែល​បើក​ប្រភពទឹក និង​ជ្រោះទឹក គឺ​ព្រះអង្គ​ហើយ ដែល​ធ្វើឲ្យ​ទន្លេ​ដែល​ហូរជានិច្ច​រីងស្ងួត​។


ឱ​ព្រះ​អើយ ទឹក​ដ៏ច្រើន​បាន​ឃើញ​ព្រះអង្គ ទឹក​ដ៏ច្រើន​បាន​ឃើញ​ព្រះអង្គ ក៏​រញ្ជួយ ហើយ​ទីជម្រៅ​ក៏​ញ័រ​ដែរ​!


ពពកដ៏ក្រាស់​បាន​ចាក់​ទឹក​ចេញ ផ្ទៃមេឃ​បាន​បន្លឺ​សំឡេង ហើយ​ព្រួញ​របស់ព្រះអង្គ​ក៏​បាញ់ចេញទៅគ្រប់ទិស​ដែរ​។


ព្រះអង្គដែល​ឲ្យ​ព្រះពាហុ​ដ៏រុងរឿង​របស់ព្រះអង្គ​ទៅ​នៅនឹង​ដៃស្ដាំ​របស់​ម៉ូសេ ជា​ព្រះអង្គដែល​ញែក​ទឹក​ចេញពីគ្នា​នៅមុខ​ពួកគេ ដើម្បី​តាំង​ព្រះនាម​ដ៏អស់កល្ប​សម្រាប់​អង្គទ្រង់ផ្ទាល់ តើនៅឯណា​?