Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 77:17 - ព្រះគម្ពីរខ្មែរសាកល

17 ពពកដ៏ក្រាស់​បាន​ចាក់​ទឹក​ចេញ ផ្ទៃមេឃ​បាន​បន្លឺ​សំឡេង ហើយ​ព្រួញ​របស់ព្រះអង្គ​ក៏​បាញ់ចេញទៅគ្រប់ទិស​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ពពក​បាន​បង្អុល​ទឹក​ចេញមក ផ្ទៃ​មេឃ​ក៏​បញ្ចេញ​ផ្គរលាន់ ហើយ​ព្រួញ​របស់​ព្រះ‌អង្គ​ជះ​ពន្លឺ​ទៅ​គ្រប់​ទិស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 មាន​ភ្លៀង​បង្អុរ​ធ្លាក់​ចុះ​ពី​លើ​មេឃ ដូច​ទឹក​ជ្រោះ​ធ្លាក់ ហើយ​ក៏​មាន​ផ្គរ‌លាន់​ឮ​ពី​លើ​មេឃ មក​យ៉ាង​ខ្លាំង​ដែរ រន្ទះ​របស់​ព្រះអង្គ​ភ្លឺ‌ផ្លេក​ពាស‌ពេញ​ផ្ទៃ​មេឃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 អស់​ទាំង​ពពក​បាន​ចាក់​ទឹក​ចេញ ផ្ទៃ​មេឃ​ក៏​បញ្ចេញ​សូរ​រំពង ហើយ​ព្រួញ​របស់​ទ្រង់​បាន​ហើរ​ទៅ​គ្រប់​អន្លើ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 មាន​ភ្លៀង​បង្អុរ​ធ្លាក់​ចុះ​ពី​លើ​មេឃ ដូច​ទឹក​ជ្រោះ​ធ្លាក់ ហើយ​ក៏​មាន​ផ្គរ‌លាន់​ឮ​ពី​លើ​មេឃ មក​យ៉ាង​ខ្លាំង​ដែរ រន្ទះ​របស់​ទ្រង់​ភ្លឺ‌ផ្លេក​ពាស‌ពេញ​ផ្ទៃ​មេឃ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 77:17
9 ការដាក់ឲ្យឆ្លើយតបគ្នា  

សមុទ្រ​បាន​ឃើញ ក៏​រត់គេច ទន្លេយ័រដាន់​ក៏ហូរ​ត្រឡប់ទៅក្រោយវិញ​។


សូម​បញ្ចេញ​ផ្លេកបន្ទោរ ហើយ​កម្ចាត់កម្ចាយ​ខ្មាំងសត្រូវ​ផង​! សូម​បាញ់​ព្រួញ​របស់ព្រះអង្គ ហើយ​ធ្វើឲ្យ​ពួកគេ​ជ្រួលច្របល់​ផង​!


ព្រះអង្គ​បាញ់​ព្រួញ​របស់ព្រះអង្គ ហើយ​កម្ចាត់កម្ចាយ​ពួកសត្រូវ ព្រះអង្គ​បាញ់​ផ្លេកបន្ទោរ ហើយ​ធ្វើឲ្យ​ពួកគេ​ជ្រួលច្របល់​។


ចូរច្រៀងសរសើរតម្កើងព្រះអង្គ​ដែល​ជិះ​លើ​បណ្ដាមេឃ គឺ​បណ្ដាមេឃ​តាំងពីបុរាណ​! មើល៍! ព្រះអង្គ​បញ្ចេញ​ព្រះសូរសៀង ជា​ព្រះសូរសៀង​ដ៏ខ្លាំងក្រៃលែង​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម