Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 63:12 - ព្រះគម្ពីរខ្មែរសាកល

12 ព្រះអង្គដែល​ឲ្យ​ព្រះពាហុ​ដ៏រុងរឿង​របស់ព្រះអង្គ​ទៅ​នៅនឹង​ដៃស្ដាំ​របស់​ម៉ូសេ ជា​ព្រះអង្គដែល​ញែក​ទឹក​ចេញពីគ្នា​នៅមុខ​ពួកគេ ដើម្បី​តាំង​ព្រះនាម​ដ៏អស់កល្ប​សម្រាប់​អង្គទ្រង់ផ្ទាល់ តើនៅឯណា​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 គឺ​ព្រះ‌អង្គ​ដែល​ឲ្យ​ព្រះ‌ពាហុ​រុងរឿង​ឧត្តម របស់​ព្រះ‌អង្គ​អម​ដៃ​ស្តាំ​ម៉ូសេ​ទៅ ជា​ព្រះ​ដែល​ញែក​ទឹក​ចេញ​ពី​គ្នា​នៅ​មុខ​គេ ដើម្បី​ធ្វើ​ឲ្យ​ព្រះ‌អង្គ​មាន​នាម​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ត​ទៅ​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​លោក​ម៉ូសេ ហើយ​សម្តែង​ព្រះ‌បារមី​ដ៏​ថ្កុំ‌ថ្កើង​រុងរឿង ញែក​ទឹក​សមុទ្រ​នៅ​មុខ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ព្រះ‌នាម​ព្រះអង្គ​បាន​ល្បី‌ល្បាញ រហូត​ត​រៀង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 គឺ​ព្រះ‌អង្គ​ដែល​ឲ្យ​ព្រះ‌ពាហុ​រុងរឿង​ឧត្តម​របស់​ទ្រង់​អម​ដៃ​ស្តាំ​ម៉ូសេ​ទៅ ជា​ព្រះ​ដែល​ញែក​ទឹក​ចេញ​ពី​គ្នា​នៅ​មុខ​គេ ដើម្បី​នឹង​ធ្វើ​ឲ្យ​ទ្រង់​មាន​នាម​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ត​ទៅ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ទ្រង់​នៅ​ខាង​ស្ដាំ​ម៉ូសា ហើយ​សំដែង​អំណាច​ដ៏​ថ្កុំ‌ថ្កើង​រុង‌រឿង ញែក​ទឹក​សមុទ្រ​នៅ​មុខ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដើម្បី​ឲ្យ​នាម​ទ្រង់​បាន​ល្បី‌ល្បាញ រហូត​ត​រៀង​ទៅ។

សូមមើលជំពូក ចម្លង




អេសាយ 63:12
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​ញែក​សមុទ្រ ហើយ​ឲ្យ​ពួកគាត់​ឆ្លងកាត់ ព្រមទាំង​ធ្វើឲ្យ​ទឹក​ឈរឡើង​ដូចជា​គំនរ​។


ព្រះអង្គដែល​ជា​អ្នកគង្វាល​នៃ​អ៊ីស្រាអែល​អើយ ព្រះអង្គដែល​ដឹកនាំ​យ៉ូសែប​ដូចជា​ដឹកនាំ​ចៀម​អើយ សូម​ផ្ទៀងព្រះកាណ៌​ផង​! ព្រះអង្គដែល​គង់លើ​ចេរ៉ូប៊ីន​អើយ សូម​បញ្ចេញពន្លឺ​ផង​!


ព្រះយេហូវ៉ា​នឹង​ធ្វើឲ្យ​ឈូងសមុទ្រ​អេហ្ស៊ីប​រីងស្ងួត ហើយ​គ្រវី​ព្រះហស្ត​របស់ព្រះអង្គ​ទៅលើ​ទន្លេធំ​ដោយ​ខ្យល់​ដ៏ខ្លាំង​របស់ព្រះអង្គ ក៏​នឹង​វាយ​ទន្លេនោះ​ឲ្យចេញជា​ដៃទន្លេ​ប្រាំពីរ ដើម្បីឲ្យ​ដើរកាត់​បាន​ដោយ​ពាក់​ស្បែកជើង​។


ព្រះយេហូវ៉ា​ដែល​ធ្វើឲ្យមាន​ផ្លូវ​ក្នុង​សមុទ្រ ដែល​ធ្វើឲ្យមាន​គន្លង​ក្នុង​ទឹក​ដ៏ច្រើន


យើងជា​អ្នកដែល​និយាយ​ទៅ​ទីជម្រៅ​ថា​: ‘ចូរ​រីងទៅ ហើយ​យើង​នឹង​ធ្វើឲ្យ​ទន្លេ​ទាំងឡាយ​របស់អ្នក​រីងស្ងួត’។


តើ​មិនមែន​ព្រះអង្គ​ទេ​ឬ ដែល​ធ្វើឲ្យ​សមុទ្រ​រីងស្ងួត គឺ​ទឹក​នៃ​ទីជម្រៅ​ជ្រៅបំផុត ដែល​ធ្វើឲ្យ​ជម្រៅ​សមុទ្រ​ទៅជា​ផ្លូវ សម្រាប់​ពួកអ្នកដែល​ត្រូវបាន​ប្រោសលោះ​បាន​ដើរឆ្លងកាត់​?


ដើមស្រល់​នឹង​ដុះឡើង​ជំនួស​គុម្ពបន្លា ដើមមឺថល​នឹង​ដុះឡើង​ជំនួស​អញ្ចាញ ការនេះ​នឹង​បាន​សម្រាប់​ជា​កេរ្តិ៍ឈ្មោះ​ដល់​ព្រះយេហូវ៉ា និង​សម្រាប់​ជា​សញ្ញាសម្គាល់​ដ៏អស់កល្ប ដែល​មិន​ត្រូវបាន​កាត់ចេញ​ឡើយ”៕


ជាការពិត ព្រះគម្ពីរ​បាន​ថ្លែង​ទៅ​ផារ៉ោន​ថា​: “យើង​បាន​តាំង​អ្នក​ឡើង​ដើម្បី​ការនេះ គឺ​ដើម្បីឲ្យ​យើង​បាន​សម្ដែង​ចេស្ដា​របស់យើង​តាមរយៈ​អ្នក និង​ដើម្បីឲ្យ​នាម​របស់យើង​បាន​ប្រកាស​ទៅ​ទូទាំង​ពិភពលោក”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម