Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 104:7 - ព្រះគម្ពីរខ្មែរសាកល

7 ដោយសារតែ​ការស្ដីបន្ទោស​របស់ព្រះអង្គ ទឹកដ៏ច្រើន​ក៏​រត់គេច ដោយសារតែ​សំឡេង​ផ្គរលាន់​របស់ព្រះអង្គ វា​ក៏​ប្រញាប់រត់ចេញ​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ពេល​ព្រះ‌អង្គ​បន្ទោស ទឹក​ទាំង​នោះ​ក៏​រត់​ចេញ ពេល​មាន​សូរ​ផ្គរ​របស់​ព្រះ‌អង្គ វា​ក៏​រត់​ទៅបាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ក៏​ប៉ុន្តែ នៅ​ពេល​ឮ​ព្រះអង្គ​គំរាម ទឹក​ទាំង​នោះ​ក៏​រត់​ចេញ នៅ​ពេល​ផ្គរ​របស់​ព្រះអង្គ​លាន់​ឮ​ឡើង វា​នាំ​គ្នា​ភិត‌ភ័យ​រត់​បាត់​អស់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 កាល​ទ្រង់​បង្គាប់ នោះ​ទឹក​បាន​ហូរ​ទៅ ក៏​ប្រញាប់​ទៅ​ដោយ​សូរ​ផ្គរ​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ក៏​ប៉ុន្តែ នៅ​ពេល​ឮ​ទ្រង់​គំរាម ទឹក​ទាំង​នោះ​ក៏​រត់​ចេញ នៅ​ពេល​ផ្គរ​របស់​ទ្រង់​លាន់​ឮ​ឡើង វា​នាំ​គ្នា​ភិត‌ភ័យ​រត់​បាត់​អស់​ទៅ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 104:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បាន​នឹកចាំ​ណូអេ និង​អស់ទាំង​សត្វព្រៃ​សត្វស្រុក​ដែល​នៅជាមួយ​គាត់​ក្នុង​ទូកធំ​។ ព្រះ​ទ្រង់​ធ្វើឲ្យ​ខ្យល់​បក់កាត់​លើ​ផែនដី នោះ​ទឹក​ក៏​ចាប់ផ្ដើម​ស្រក​។


ដូច្នេះ ព្រះអង្គ​បាន​ស្ដីបន្ទោស​សមុទ្រ​ក្រហម នោះ​វា​ក៏​រីងទៅ ហើយ​ព្រះអង្គ​បាន​នាំ​ពួកគាត់​ដើរ​កាត់​ទីជម្រៅ ដូច​ដើរ​កាត់​ទីរហោស្ថាន​។


ព្រះយេហូវ៉ា​អើយ បាតផ្លូវទឹក​បាន​លេចឡើង ហើយ​គ្រឹះ​នៃ​ផែនដី​ត្រូវបាន​លាតត្រដាង ដោយសារតែ​ការស្ដីបន្ទោស​របស់ព្រះអង្គ និង​សន្ទុះ​ដង្ហើម​នៃ​ព្រះនាសា​របស់ព្រះអង្គ​។


សំឡេង​ផ្គរលាន់​របស់ព្រះអង្គ​នៅក្នុង​ខ្យល់កួច ផ្លេកបន្ទោរ​បាន​បំភ្លឺ​ពិភពលោក ហើយ​ផែនដី​បាន​ញ័រ ព្រមទាំង​រញ្ជួយ​ផង​។


កាល​ព្រះអង្គ​តាំង​ពពក​នៅ​ខាងលើ កាល​ព្រះអង្គ​ធ្វើឲ្យ​ប្រភពទឹក​នៃ​ទីជម្រៅ​ផុសចេញ


ព្រះអង្គ​ក៏​តើនឡើង ស្ដីឲ្យ​ខ្យល់ ហើយ​មានបន្ទូល​នឹង​រលក​ថា៖“ចូរ​ស្ងៀម​ស្ងប់​ទៅ​!”។ ពេលនោះក៏​ឈប់​ខ្យល់ ហើយ​មាន​ភាពស្ងប់ស្ងាត់​ឈឹង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម