យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងរវាងយើង និងអ្នក ព្រមទាំងរវាងពូជពង្សជំនាន់ក្រោយរបស់អ្នករហូតដល់គ្រប់ជំនាន់ ទុកជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច ដើម្បីធ្វើជាព្រះដល់អ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក។
ទំនុកតម្កើង 112:2 - ព្រះគម្ពីរខ្មែរសាកល ពូជពង្សរបស់គេនឹងបានខ្លាំងពូកែនៅលើផែនដី; ជំនាន់នៃមនុស្សទៀងត្រង់នឹងមានពរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពូជពង្សរបស់អ្នកនោះនឹងខ្លាំងពូកែនៅក្នុងស្រុក ជំនាន់មនុស្សទៀងត្រង់នឹងបានពរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពូជពង្សរបស់គេនឹងមានអំណាចនៅក្នុងស្រុក ដ្បិតព្រះជាម្ចាស់នឹងប្រទានពរ ដល់មនុស្សទៀងត្រង់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពូជពង្សរបស់អ្នកនោះ នឹងបានពូកែនៅផែនដី ឯដំណមនុស្សទៀងត្រង់គេនឹងបានពរ អាល់គីតាប ពូជពង្សរបស់គេនឹងមានអំណាចនៅក្នុងស្រុក ដ្បិតអុលឡោះនឹងប្រទានពរ ដល់មនុស្សទៀងត្រង់។ |
យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងរវាងយើង និងអ្នក ព្រមទាំងរវាងពូជពង្សជំនាន់ក្រោយរបស់អ្នករហូតដល់គ្រប់ជំនាន់ ទុកជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច ដើម្បីធ្វើជាព្រះដល់អ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក។
ក្រោយពីមរណភាពរបស់អ័ប្រាហាំ ព្រះបានប្រទានពរអ៊ីសាកកូនប្រុសរបស់គាត់ ហើយអ៊ីសាកក៏រស់នៅជិតបៀរ-ឡាហាយ-រយ។
កូនចៅរបស់បាវបម្រើព្រះអង្គនឹងរស់នៅ ហើយពូជពង្សរបស់ពួកគេនឹងត្រូវបានធ្វើឲ្យស្ថិតស្ថេរនៅចំពោះព្រះអង្គ”៕
ព្រលឹងរបស់អ្នកនោះនឹងស្នាក់នៅក្នុងភាពមានពរ ហើយពូជពង្សរបស់អ្នកនោះនឹងទទួលផែនដីជាមរតក។
វាល់ព្រឹកវាល់ល្ងាច គេមានចិត្តសប្បុរស ព្រមទាំងឲ្យខ្ចីផង ហើយពូជពង្សរបស់គេនឹងបានជាពរ។
មនុស្សល្អបន្សល់មរតកទុកឲ្យកូនចៅនៃកូនចៅ រីឯទ្រព្យសម្បត្តិរបស់មនុស្សបាបវិញ ត្រូវបានរក្សាទុកសម្រាប់មនុស្សសុចរិត។
មនុស្សសុចរិតដើរក្នុងសេចក្ដីគ្រប់លក្ខណ៍របស់ខ្លួន; កូនចៅជំនាន់ក្រោយរបស់គាត់មានពរយ៉ាងណាហ្ន៎!
ដ្បិតសេចក្ដីសន្យានេះ គឺសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា ព្រមទាំងមនុស្សទាំងអស់ដែលនៅឆ្ងាយផង គឺអ្នកណាក៏ដោយដែលព្រះអម្ចាស់ជាព្រះនៃយើងបានត្រាស់ហៅ”។