ព្រះអង្គទ្រង់នឹកចាំសម្ពន្ធមេត្រីរបស់ព្រះអង្គជារៀងរហូត ក៏នឹកចាំព្រះបន្ទូលដែលព្រះអង្គបានបង្គាប់ រហូតដល់មួយពាន់តំណ
ទំនុកតម្កើង 106:45 - ព្រះគម្ពីរខ្មែរសាកល ហើយដោយយល់ដល់ពួកគាត់ ព្រះអង្គទ្រង់នឹកចាំសម្ពន្ធមេត្រីរបស់ព្រះអង្គ ក៏ប្ដូរព្រះហឫទ័យស្របតាមភាពបរិបូរនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយយល់ដល់ពួកគេ ព្រះអង្គនឹកចាំពីសេចក្ដីសញ្ញារបស់ព្រះអង្គ ហើយសម្ដែងព្រះហឫទ័យអាណិតអាសូរ ដោយព្រោះព្រះហឫទ័យសប្បុរស ដ៏បរិបូររបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រោសប្រណីពួកគេ ដោយនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គ ព្រះអង្គដូរព្រះហឫទ័យ ព្រោះព្រះអង្គមានមេត្តាករុណាធម៌ដ៏លើសលុប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏នឹកចាំពីសេចក្ដីសញ្ញារបស់ទ្រង់ចំពោះគេ ហើយបានប្រែគំនិតទៅ ដោយសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់ អាល់គីតាប ទ្រង់ប្រោសប្រណីពួកគេ ដោយនឹកដល់សម្ពន្ធមេត្រីរបស់ទ្រង់ ទ្រង់ដូរចិត្ត ព្រោះទ្រង់មានមេត្តាករុណាធម៌ដ៏លើសលប់។ |
ព្រះអង្គទ្រង់នឹកចាំសម្ពន្ធមេត្រីរបស់ព្រះអង្គជារៀងរហូត ក៏នឹកចាំព្រះបន្ទូលដែលព្រះអង្គបានបង្គាប់ រហូតដល់មួយពាន់តំណ
ដ្បិតព្រះយេហូវ៉ានឹងការពារក្ដីឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ហើយអាណិតមេត្តាបាវបម្រើរបស់ព្រះអង្គ។
គឺព្រះអង្គដែលនឹកចាំអំពីយើងក្នុងសណ្ឋានតូចទាបរបស់យើង ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!
ឱព្រះអើយ សូមមេត្តាដល់ទូលបង្គំ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង! សូមលុបការបំពានរបស់ទូលបង្គំចេញ ស្របតាមសេចក្ដីមេត្តាដ៏បរិបូររបស់ព្រះអង្គផង!
ព្រះយេហូវ៉ាអើយ សូមឆ្លើយនឹងទូលបង្គំផង ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គល្អណាស់! សូមបែរមករកទូលបង្គំដោយសេចក្ដីមេត្តាដ៏លើសលប់របស់ព្រះអង្គផង!
ព្រះយេហូវ៉ាអើយ តើដល់ពេលណាទើបព្រះអង្គបែរមកវិញ? សូមអាណិតមេត្តាបាវបម្រើរបស់ព្រះអង្គផង!
ខ្ញុំនឹងលើកឡើងនូវសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ា និងសេចក្ដីសរសើរតម្កើងនៃព្រះយេហូវ៉ា តាមអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានប្រទានដល់ពួកយើង និងតាមសេចក្ដីល្អដ៏ធំចំពោះវង្សត្រកូលអ៊ីស្រាអែល ដែលព្រះអង្គបានប្រទានដល់ពួកគេតាមសេចក្ដីមេត្តារបស់ព្រះអង្គ និងតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏បរិបូររបស់ព្រះអង្គ។