Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 135:14 - ព្រះគម្ពីរខ្មែរសាកល

14 ដ្បិត​ព្រះយេហូវ៉ា​នឹង​ការពារក្ដី​ឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​អាណិតមេត្តា​បាវបម្រើ​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​វិនិច្ឆ័យ ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ដ្បិត​ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​អាណិត​អាសូរ​អ្នក​បម្រើ របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វិនិច្ឆ័យ​រាស្ត្រ​ទ្រង់ ហើយ​នឹង​ប្រែ​ព្រះ‌ហឫទ័យ​ចំពោះ​ពួក​អ្នក​បំរើ​ទ្រង់។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ដ្បិត​ទ្រង់​រក​យុត្តិធម៌​ឲ្យ ប្រជា‌រាស្ត្រ​របស់​ទ្រង់ ហើយ​ទ្រង់​អាណិត​អាសូរ​អ្នក​បម្រើ របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 135:14
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ត្រាស់ហៅ​មេឃ​ខាងលើ ក៏​ត្រាស់ហៅ​ផែនដី ដើម្បី​ជំនុំជម្រះ​ប្រជារាស្ត្រ​របស់ព្រះអង្គ ថា​៖


សូម​ព្រះយេហូវ៉ា​ជំនុំជម្រះ​បណ្ដាជន​ផង​; ព្រះយេហូវ៉ា​អើយ សូម​វិនិច្ឆ័យ​ទូលបង្គំ​តាម​សេចក្ដីសុចរិត​របស់ទូលបង្គំ និង​តាម​សេចក្ដីគ្រប់លក្ខណ៍​ដែលស្ថិត​នៅក្នុង​ទូលបង្គំ​ផង​!


ព្រះយេហូវ៉ា​អើយ តើ​ដល់ពេលណា​ទើប​ព្រះអង្គ​បែរមកវិញ​? សូម​អាណិតមេត្តា​បាវបម្រើ​របស់ព្រះអង្គ​ផង​!


ដ្បិត​ព្រះអង្គ​នឹង​យាង​មក គឺ​យាង​មក​ដើម្បី​ជំនុំជម្រះ​ផែនដី ព្រះអង្គ​នឹង​ជំនុំជម្រះ​ពិភពលោក​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ ព្រះអង្គ​នឹង​ជំនុំជម្រះ​បណ្ដាជន​ដោយ​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម