ព្រលឹងរបស់ខ្ញុំអើយ ចូរថ្វាយពរព្រះយេហូវ៉ា! កុំភ្លេចអស់ទាំងកិច្ចការសប្បុរសរបស់ព្រះអង្គឡើយ
ទំនុកតម្កើង 105:5 - ព្រះគម្ពីរខ្មែរសាកល ចូរនឹកចាំកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គដែលព្រះអង្គបានធ្វើ និងការអស្ចារ្យរបស់ព្រះអង្គ ព្រមទាំងការជំនុំជម្រះពីព្រះឱស្ឋរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរនឹកចាំពីស្នាព្រះហស្ដដ៏អស្ចារ្យ ដែលព្រះអង្គបានធ្វើ ពីការអស្ចារ្យ និងការជំនុំជម្រះ ដែលព្រះអង្គបានសម្រេច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនឹកដល់ការអស្ចារ្យផ្សេងៗដែលព្រះអង្គបានធ្វើ ចូរនឹកដល់ឫទ្ធិបាដិហារិយ៍ និង ការជំនុំជម្រះទាំងប៉ុន្មានដែលព្រះអង្គបានសម្រេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យនឹកចាំពីការអស្ចារ្យដែលទ្រង់បានធ្វើ ហើយពីការចំឡែក នឹងបញ្ញត្តទាំងប៉ុន្មាន ដែលចេញពីព្រះឱស្ឋទ្រង់មក អាល់គីតាប ចូរនឹកដល់ការអស្ចារ្យផ្សេងៗដែលទ្រង់បានធ្វើ ចូរនឹកដល់អំណាច និង ការជំនុំជម្រះទាំងប៉ុន្មានដែលទ្រង់បានសម្រេច។ |
ព្រលឹងរបស់ខ្ញុំអើយ ចូរថ្វាយពរព្រះយេហូវ៉ា! កុំភ្លេចអស់ទាំងកិច្ចការសប្បុរសរបស់ព្រះអង្គឡើយ
ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ កិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ និងគម្រោងរបស់ព្រះអង្គសម្រាប់យើងខ្ញុំ មានច្រើនណាស់ គ្មានអ្នកណាអាចប្រៀបផ្ទឹមនឹងព្រះអង្គបានឡើយ; ទោះបីជាទូលបង្គំប្រកាស ហើយរៀបរាប់ក៏ដោយ ក៏វាច្រើនហួសនឹងថ្លែង!
ខ្ញុំនឹងនឹកចាំកិច្ចការរបស់ព្រះយេហូវ៉ា មែនហើយ ខ្ញុំនឹងនឹកចាំកិច្ចការដ៏អស្ចារ្យតាំងពីបុរាណរបស់ព្រះអង្គ។
ទូលបង្គំនឹងជញ្ជឹងគិតអំពីអស់ទាំងកិច្ចការរបស់ព្រះអង្គ ក៏នឹងសញ្ជឹងគិតអំពីការប្រព្រឹត្តរបស់ព្រះអង្គផង។
ព្រះអង្គក៏យកនំប៉័ង អរព្រះគុណ ហើយកាច់ រួចប្រទានដល់ពួកគេ ទាំងមានបន្ទូលថា៖“នេះជារូបកាយរបស់ខ្ញុំដែលបានថ្វាយសម្រាប់អ្នករាល់គ្នា។ ចូរធ្វើដូច្នេះ ដើម្បីជាការរំលឹកអំពីខ្ញុំ”។
រួចមក ខ្ញុំឮអាសនាពោលថា៖ “មែនហើយ ព្រះអម្ចាស់ដែលជាព្រះដ៏មានព្រះចេស្ដាអើយ! ការជំនុំជម្រះរបស់ព្រះអង្គត្រឹមត្រូវ ហើយសុចរិតយុត្តិធម៌!”។
ដ្បិតការជំនុំជម្រះរបស់ព្រះអង្គ គឺត្រឹមត្រូវ និងសុចរិតយុត្តិធម៌ ពីព្រោះព្រះអង្គបានជំនុំជម្រះស្ត្រីពេស្យាដ៏ធំដែលបង្ខូចផែនដីដោយអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង ហើយព្រះអង្គបានរកយុត្តិធម៌ឲ្យឈាមពួកបាវបម្រើរបស់ព្រះអង្គ ទាស់នឹងដៃនាង”។