Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 77:12 - ព្រះគម្ពីរខ្មែរសាកល

12 ទូលបង្គំ​នឹង​ជញ្ជឹងគិត​អំពី​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ ក៏​នឹង​សញ្ជឹងគិត​អំពី​ការប្រព្រឹត្ត​របស់ព្រះអង្គ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ទូល‌បង្គំ​នឹង​សញ្ជឹង​គិត​ពី​អស់​ទាំង​កិច្ច​ការ របស់​ព្រះ‌អង្គ ហើយ​ពិចារណា​ពីស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ទូលបង្គំ​រិះគិត​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ ទូលបង្គំ​ពិចារណា​អំពី​ស្នា​ព្រះ‌ហស្ដ ដ៏​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ទូលបង្គំ​នឹង​រំពឹង​គិត​ពី​គ្រប់​ទាំង​ការ​របស់​ទ្រង់ ហើយ​ពិចារណា​ពី​កិច្ច​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ខ្ញុំ​រិះ‌គិត​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ ខ្ញុំ​ពិចារណា​អំពី​ស្នា‌ដៃ ដ៏​ថ្កុំ‌ថ្កើង​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 77:12
13 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ការសញ្ជឹងគិត​របស់ខ្ញុំ​បាន​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​; ខ្ញុំ​នឹង​អរសប្បាយ​ក្នុង​ព្រះយេហូវ៉ា​។


ចូរ​ច្រៀង​ទៅកាន់​ព្រះអង្គ ចូរ​ច្រៀងសរសើរតម្កើង​ព្រះអង្គ ចូរ​សញ្ជឹងគិត​អំពី​អស់ទាំង​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ


ចូរ​នឹកចាំ​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ធ្វើ និង​ការអស្ចារ្យ​របស់ព្រះអង្គ ព្រមទាំង​ការជំនុំជម្រះ​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​នឹកចាំ​ច្បាប់​តាំងពី​អស់កល្ប​របស់ព្រះអង្គ ហើយ​កម្សាន្តចិត្ត​ខ្លួនទូលបង្គំ​។


ទូលបង្គំ​នឹកចាំ​អំពី​សម័យ​បុរាណ ទូលបង្គំ​ជញ្ជឹងគិត​អំពី​កិច្ចការ​ទាំងអស់​របស់ព្រះអង្គ ទូលបង្គំ​សញ្ជឹងគិត​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ​។


គេ​នឹង​និយាយ​អំពី​សិរីរុងរឿង​នៃ​រាជ្យអំណាច​របស់ព្រះអង្គ ក៏​នឹង​ប្រកាស​អំពី​ព្រះចេស្ដា​របស់ព្រះអង្គ​ដែរ


ជំនាន់​មួយ​នឹង​សរសើរ​កិច្ចការ​របស់ព្រះអង្គ​ដល់​ជំនាន់​មួយទៀត ហើយ​ប្រកាស​កិច្ចការដ៏មានព្រះចេស្ដា​របស់ព្រះអង្គ​។


អណ្ដាត​របស់ទូលបង្គំ​ក៏​នឹង​ថ្លែង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​វាល់ព្រឹកវាល់ល្ងាច ដ្បិត​អ្នកដែល​រក​ធ្វើទុក្ខ​ទូលបង្គំ នឹង​អាម៉ាស់មុខ ហើយ​ទទួលការអាប់យស​៕


ពេលនោះ ប្រជារាស្ត្រ​របស់ព្រះអង្គ​បាន​នឹកចាំ​គ្រា​ពីបុរាណ និង​ម៉ូសេ​។ ព្រះអង្គដែល​នាំ​ពួកគេ​ឡើងមក​ពី​សមុទ្រ​ជាមួយ​អ្នកឃ្វាលចៀម​របស់ព្រះអង្គ តើ​នៅ​ឯណា​? ព្រះអង្គដែល​ដាក់​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់ព្រះអង្គ​នៅកណ្ដាល​ពួកគេ តើ​នៅ​ឯណា​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម