សូមបើកភ្នែករបស់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានឃើញ សេចក្ដីអស្ចារ្យក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ។
ដានីយ៉ែល 9:13 - ព្រះគម្ពីរខ្មែរសាកល មហន្តរាយទាំងអស់នេះបានធ្លាក់មកលើយើងខ្ញុំ ដូចដែលមានសរសេរទុកមកក្នុងក្រឹត្យវិន័យរបស់ម៉ូសេហើយ ប៉ុន្តែយើងខ្ញុំមិនបានទូលសុំក្ដីសន្ដោសពីព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំ ដោយបែរចេញពីអំពើទុច្ចរិតរបស់យើងខ្ញុំ និងដោយយកចិត្តទុកដាក់នឹងសេចក្ដីពិតរបស់ព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីអាក្រក់ទាំងប៉ុន្មាននេះ បានធ្លាក់មកលើយើងខ្ញុំ ដូចបានចែងទុកមកនៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេហើយ ប៉ុន្តែ យើងខ្ញុំមិនបានទូលអង្វរស្វែងរកព្រះគុណរបស់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ក៏មិនបានបែរចេញពីអំពើទុច្ចរិតរបស់យើងខ្ញុំ ដើម្បីឲ្យមានគំនិតវាងវៃ ដោយសារសេចក្ដីពិតរបស់ព្រះអង្គឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទុក្ខវេទនាទាំងនេះកើតមានដល់យើងខ្ញុំ ដូចមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ តែយើងខ្ញុំពុំបានទូលអង្វរសុំសេចក្ដីសន្ដោសពីព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំទេ យើងខ្ញុំក៏ពុំបានបែរចេញពីកំហុស ហើយផ្ចង់ចិត្តទៅរកសេចក្ដីពិតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីអាក្រក់ទាំងប៉ុន្មាននេះ បានមកលើយើងខ្ញុំដូចជាបានចែងទុកមក នៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេហើយ ប៉ុន្តែយើងខ្ញុំមិនបានទូលអង្វរស្វែងរកព្រះគុណរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ដើម្បីនឹងបែរចេញពីអំពើទុច្ចរិតរបស់យើងខ្ញុំ ឲ្យមានគំនិតវាងវៃ ក្នុងសេចក្ដីពិតរបស់ទ្រង់វិញនោះឡើយ អាល់គីតាប ទុក្ខវេទនាទាំងនេះកើតមានដល់យើងខ្ញុំ ដូចមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា តែយើងខ្ញុំពុំបានទូរអាអង្វរសុំសេចក្ដីសន្ដោសពីអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំទេ យើងខ្ញុំក៏ពុំបានបែរចេញពីកំហុស ហើយផ្ចង់ចិត្តទៅរកសេចក្ដីពិតដែរ។ |
សូមបើកភ្នែករបស់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានឃើញ សេចក្ដីអស្ចារ្យក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ។
សូមឲ្យទូលបង្គំយល់ច្បាស់នូវផ្លូវនៃច្បាប់តម្រារបស់ព្រះអង្គផង នោះទូលបង្គំនឹងសញ្ជឹងគិតអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។
ព្រះហស្តរបស់ព្រះអង្គបានបង្កើតទូលបង្គំ ហើយធ្វើឲ្យទូលបង្គំមានរូបរាងឡើង; សូមធ្វើឲ្យទូលបង្គំមានការយល់ច្បាស់ផង នោះទូលបង្គំនឹងរៀនចេះសេចក្ដីបង្គាប់របស់ព្រះអង្គ។
ព្រះនៃសេចក្ដីសង្គ្រោះរបស់យើងខ្ញុំអើយ សូមបង្វែរយើងខ្ញុំមកវិញ សូមទុកវិញនូវសេចក្ដីទើសចិត្តរបស់ព្រះអង្គចំពោះយើងខ្ញុំផង!
វេទនាហើយ! ពួកអ្នកដែលចុះទៅអេហ្ស៊ីបដើម្បីជំនួយ ព្រមទាំងពឹងលើសេះ! ពួកគេទុកចិត្តលើរទេះចម្បាំង ដោយព្រោះមានចំនួនច្រើន ហើយទុកចិត្តលើពលសេះ ដោយព្រោះគេខ្លាំងពូកែណាស់ ប៉ុន្តែពួកគេមិនបានរំពឹងមើលទៅអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលទេ ក៏មិនបានស្វែងរកព្រះយេហូវ៉ាដែរ។
មើល៍! ការពីមុនបានសម្រេចហើយ ហើយយើងនឹងប្រកាសការថ្មី។ យើងនឹងតំណាលឲ្យអ្នករាល់គ្នាស្ដាប់ មុនការទាំងនោះលេចឡើង”។
យ៉ាងណាមិញ យ៉ាកុបអើយ អ្នកមិនបានស្រែកហៅយើងទេ ផ្ទុយទៅវិញ អ៊ីស្រាអែលអើយ អ្នកបាននឿយណាយនឹងយើង!
ដ្បិតយើងខ្ញុំទាំងអស់គ្នាបានដូចជាមនុស្សសៅហ្មង ហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំក៏ដូចជាក្រណាត់មករដូវ; យើងខ្ញុំទាំងអស់គ្នាស្រពោនជ្រុះដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់យើងខ្ញុំទៅដូចជាខ្យល់។
គ្មានអ្នកណាហៅរកព្រះនាមរបស់ព្រះអង្គ គ្មានអ្នកណាដាស់ខ្លួនឯងឡើងដើម្បីកាន់ខ្ជាប់តាមព្រះអង្គឡើយ ពីព្រោះព្រះអង្គបានលាក់ព្រះភក្ត្រពីយើងខ្ញុំ ហើយធ្វើឲ្យយើងខ្ញុំរលាយក្នុងកណ្ដាប់ដៃនៃអំពើទុច្ចរិតរបស់យើងខ្ញុំ។
រីឯប្រជាជននេះមិនបានត្រឡប់មករកព្រះអង្គដែលបានវាយពួកគេ ក៏មិនបានស្វែងរកព្រះយេហូវ៉ានៃពលបរិវារដែរ។
“អ៊ីស្រាអែលទាំងមូលបានរំលងក្រឹត្យវិន័យរបស់ព្រះអង្គហើយ ក៏បានបែរចេញ មិនស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គឡើយ ដោយហេតុនេះ បណ្ដាសា និងសម្បថដែលមានសរសេរទុកក្នុងក្រឹត្យវិន័យរបស់ម៉ូសេបាវបម្រើរបស់ព្រះ ត្រូវបានចាក់មកលើយើងខ្ញុំ ដ្បិតយើងខ្ញុំបានប្រព្រឹត្តបាបទាស់នឹងព្រះអង្គ។
ប្រសិនបើព្រះអង្គបានហៅអ្នកទាំងនោះថា ‘ព្រះ’ គឺអ្នកដែលព្រះបន្ទូលរបស់ព្រះបានមកដល់ (ហើយបទគម្ពីរមិនអាចបោះបង់ចោលបានឡើយ)
ក្នុងគម្ពីរព្យាការីមានសរសេរទុកមកថា:‘ពួកគេទាំងអស់គ្នានឹងទទួលការបង្រៀនពីព្រះ’។អស់អ្នកដែលបានឮ ហើយរៀនពីព្រះបិតា ក៏មករកខ្ញុំ។
អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព”។
ប្រសិនបើអ្នករាល់គ្នាពិតជាឮអំពីព្រះអង្គមែន ហើយបានរៀនក្នុងព្រះអង្គ ស្របតាមសេចក្ដីពិតដែលស្ថិតនៅក្នុងព្រះយេស៊ូវ
ប្រសិនបើអ្នកណាក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះទូលសុំពីព្រះដែលតែងតែប្រទានឲ្យមនុស្សទាំងអស់ដោយសទ្ធា និងដោយឥតបន្ទោស នោះនឹងប្រទានឲ្យអ្នកនោះ។