ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គ ហើយកម្ចាត់កម្ចាយពួកសត្រូវ ព្រះអង្គបាញ់ផ្លេកបន្ទោរ ហើយធ្វើឲ្យពួកគេជ្រួលច្របល់។
ដានីយ៉ែល 5:9 - ព្រះគម្ពីរខ្មែរសាកល ព្រះបាទបេលសាសារក៏តក់ស្លុតយ៉ាងខ្លាំង ទឹកមុខរបស់ទ្រង់ក៏ផ្លាស់ប្ដូរ រីឯពួកនាម៉ឺនរបស់ទ្រង់ក៏វល់គំនិតដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះបាទបេលសាសារតក់ស្លុតជាខ្លាំង ហើយព្រះភក្ត្រស្ដេចប្រែជាស្លេកស្លាំង ឯពួកសេនាបតីរបស់ស្ដេចក៏ទាល់គំនិតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាហេតុធ្វើឲ្យព្រះចៅបេលសាសាររឹតតែខ្វល់ខ្វាយ និងភ័យញាប់ញ័រថែមទៀត ហើយនាម៉ឺនមន្ត្រីរបស់ស្ដេចក៏ទាល់គំនិតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បេលសាសារទ្រង់មានព្រះទ័យវិតក្កជាខ្លាំង ហើយព្រះភក្ត្រទ្រង់ក៏ស្លុតទៅ ឯពួកសេនាបតីរបស់ទ្រង់គេក៏ទាល់គំនិតដែរ។ អាល់គីតាប ជាហេតុធ្វើឲ្យស្តេចបេលសាសាររឹតតែខ្វល់ខ្វាយ និងភ័យញាប់ញ័រថែមទៀត ហើយនាម៉ឺនមន្ត្រីរបស់ស្តេចក៏ទាល់គំនិតដែរ។ |
ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គ ហើយកម្ចាត់កម្ចាយពួកសត្រូវ ព្រះអង្គបាញ់ផ្លេកបន្ទោរ ហើយធ្វើឲ្យពួកគេជ្រួលច្របល់។
ដូច្នេះ ខ្ញុំត្រូវបានទុកចោលតែម្នាក់ឯង ក៏ឃើញនិមិត្តដ៏ធំនោះ ហើយគ្មានកម្លាំងនៅសល់ក្នុងខ្ញុំឡើយ។ ទឹកមុខរបស់ខ្ញុំបានត្រឡប់ជាស្លេកស្លាំង ហើយខ្ញុំរក្សាទុកកម្លាំងមិនបានឡើយ។
នៅឆ្នាំទីពីរនៃរជ្ជកាលរបស់នេប៊ូក្នេសា នេប៊ូក្នេសាទ្រង់យល់សប្តិឃើញយល់សប្តិ ហើយវិញ្ញាណរបស់ទ្រង់មានអំពល់ បានជាការផ្ទំលក់ចាកចេញពីទ្រង់។
រួចទឹកមុខរបស់ស្ដេចក៏ផ្លាស់ប្ដូរ ហើយគំនិតរបស់ទ្រង់ក៏ធ្វើឲ្យទ្រង់តក់ស្លុត សន្លាក់ចង្កេះរបស់ទ្រង់ក៏ល្វើយទៅ ហើយជង្គង់របស់ទ្រង់ក៏ទង្គិចគ្នា។
នៅពេលព្រះបាទហេរ៉ូឌបានឮដូច្នេះ ទ្រង់មានអំពល់ ហើយអ្នកយេរូសាឡិមទាំងមូលក៏មានអំពល់ជាមួយទ្រង់ដែរ។
បណ្ដាស្ដេចនៃផែនដី ពួកអ្នកធំ ពួកមេទ័ព ពួកអ្នកមាន ពួកខ្លាំងពូកែ ហើយអស់ទាំងទាសករ និងមនុស្សមានសេរីភាព បានលាក់ខ្លួនក្នុងរអាងភ្នំ និងនៅតាមថ្មនៅលើភ្នំ។