Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 10:8 - ព្រះគម្ពីរខ្មែរសាកល

8 ដូច្នេះ ខ្ញុំ​ត្រូវបាន​ទុកចោល​តែម្នាក់ឯង ក៏​ឃើញ​និមិត្ត​ដ៏ធំ​នោះ ហើយ​គ្មាន​កម្លាំង​នៅសល់​ក្នុង​ខ្ញុំ​ឡើយ​។ ទឹកមុខ​របស់ខ្ញុំ​បាន​ត្រឡប់ជា​ស្លេកស្លាំង ហើយ​ខ្ញុំ​រក្សាទុក​កម្លាំង​មិនបានឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដូច្នេះ នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ឯង ដែល​ឃើញ​និមិត្តដ៏​ធំ​នេះ ខ្ញុំ​ក៏​ខ្សោះ​ល្វើយ​ទៅ ទឹក​មុខ​ខ្ញុំ​ផ្លាស់​ប្រែ​ទៅ​ជា​ស្លេក​ស្លាំង ហើយ​ខ្ញុំ​លែង​មាន​កម្លាំង​កំហែង​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ពេល​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​បំផុត​នេះ ខ្ញុំ​នៅ​តែ​ម្នាក់​ឯង ទន់​ដៃ​ទន់​ជើង ផ្ទៃ​មុខ​ខ្ញុំ​ក៏​ស្លេក‌ស្លាំង ហើយ​ខ្ញុំ​លែង​មាន​កម្លាំង​កំហែង​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដូច្នេះ ខ្ញុំ​ត្រូវ​ចោល​ឲ្យ​នៅ​តែ​ឯង ខ្ញុំ​ក៏​ឃើញ​ការ​ជាក់​ស្តែង​យ៉ាង​ធំ​នោះ ហើយ​បាន​ខ្សោះ​ល្វើយ​ទៅ ទឹក​មុខ​ខ្ញុំ​ក៏​ផ្លាស់​ប្រែ​ទៅ​ជា​ស្លេក‌ស្លាំង ហើយ​ខ្ញុំ​ឥត​មាន​កំឡាំង​នៅ​សល់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ពេល​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​បំផុត​នេះ ខ្ញុំ​នៅ​តែ​ម្នាក់​ឯង ទន់​ដៃ​ទន់​ជើង ផ្ទៃ​មុខ​ខ្ញុំ​ក៏​ស្លេក‌ស្លាំង ហើយ​ខ្ញុំ​លែង​មាន​កម្លាំង​កំហែង​ទៀត។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 10:8
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​យ៉ាកុប​ឆ្លងកាត់​ព្នីអែល ព្រះអាទិត្យ​ក៏​រះឡើង​មកលើ​គាត់ ហើយ​គាត់​ដើរខ្ញើចៗ ព្រោះតែ​ត្រគាក​គាត់​។


នោះ​មើល៍! មាន​ម្នាក់​ទ្រង់ទ្រាយ​ដូច​កូនមនុស្ស​ពាល់​បបូរមាត់​របស់ខ្ញុំ រួច​ខ្ញុំ​ក៏​បើក​មាត់​និយាយ​នឹង​អ្នកដែល​ឈរ​នៅចំពោះ​ខ្ញុំ​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ ដោយសារតែ​និមិត្ត​នេះ ការឈឺចុកចាប់​បាន​ធ្លាក់​មកលើ​ខ្ញុំ ហើយ​ខ្ញុំ​រក្សាទុក​កម្លាំង​មិនបានឡើយ​។


តើ​បាវបម្រើ​របស់​លោកម្ចាស់ អាច​និយាយ​នឹង​លោកម្ចាស់​នៃខ្ញុំ​ដូចម្ដេចកើត​? ដ្បិត​ឥឡូវនេះ គ្មាន​កម្លាំង​នៅសល់​ក្នុង​ខ្ញុំ​ឡើយ ក៏​គ្មាន​ដង្ហើម​សល់​នៅក្នុង​ខ្ញុំ​ដែរ”។


“ដំណើររឿង​នេះ ចប់​ត្រឹមប៉ុណ្ណេះ​។ រីឯ​ខ្ញុំ ដានីយ៉ែល គំនិត​របស់ខ្ញុំ​បាន​ធ្វើឲ្យ​ខ្ញុំ​តក់ស្លុត​យ៉ាងខ្លាំង ហើយ​ទឹកមុខ​របស់ខ្ញុំ​ក៏​ផ្លាស់ប្ដូរ​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​ទុក​ដំណើររឿង​នេះ​នៅ​តែ​ក្នុង​ចិត្ត​ខ្ញុំ”៕


នោះ​ខ្ញុំ ដានីយ៉ែល បាន​ខ្សោយល្វើយ ហើយ​ឈឺ​ជាច្រើន​ថ្ងៃ​។ បន្ទាប់មក ខ្ញុំ​ក៏​ក្រោកឡើង ហើយ​បំពេញ​មុខងារ​របស់​ស្ដេច ប៉ុន្តែ​ខ្ញុំ​តក់ស្លុត​ដោយ​និមិត្ត​នោះ ហើយក៏​មិន​យល់​អត្ថន័យនិមិត្តនោះ​ដែរ​៕


ខ្ញុំ​បាន​ឃើញ​វា​ខិតទៅជិត​ចៀមឈ្មោល វា​មួម៉ៅយ៉ាងខ្លាំង​ចំពោះ​ចៀមឈ្មោលនោះ ហើយ​ជល់​ចៀមឈ្មោល​នោះ ក៏​បំបាក់​ស្នែង​ទាំង​ពីរ​របស់វា នោះ​ចៀមឈ្មោល​គ្មាន​កម្លាំង​នៅឈរ​នៅចំពោះ​វា​ឡើយ​។ វា​បាន​ផ្ដួល​ចៀមឈ្មោល​ដល់​ដី រួច​ជាន់ឈ្លី ហើយ​គ្មានអ្នកណា​រំដោះ​ចៀមឈ្មោល​នោះ​ពី​កណ្ដាប់ដៃ​របស់វា​បាន​ឡើយ​។


ពួក​សិស្ស​បាន​ឮ​ដូច្នេះ ក៏​ក្រាប​មុខ​ដល់ដី ទាំង​ភ័យខ្លាច​យ៉ាងខ្លាំង​។


តាមពិត គាត់​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទេ ពីព្រោះ​ពួកគេ​ភ័យរន្ធត់​។


មើល៍! ពេលវេលា​នឹង​មក គឺ​បាន​មក​ដល់​ហើយ ដែល​អ្នករាល់គ្នា​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ ម្នាក់ៗ​ទៅ​កន្លែង​របស់ខ្លួន ហើយ​ទុក​ខ្ញុំ​ចោល​តែម្នាក់ឯង​។ តាមពិត ខ្ញុំ​មិន​នៅ​តែម្នាក់ឯង​ទេ ពីព្រោះ​ព្រះ​បិតា​គង់នៅ​ជាមួយ​ខ្ញុំ​។


ហើយ​ក្រែងលោ​ខ្ញុំ​លើកតម្កើងខ្លួន ដោយព្រោះ​ការបើកសម្ដែង​នោះ​អស្ចារ្យពន់ពេក បានជា​មាន​បន្លា​មួយ​ប្រទានមក​ក្នុង​រូបកាយ​ខ្ញុំ ជា​ទូត​របស់​សាតាំង​ដែល​វាយ​ខ្ញុំ ដើម្បីកុំឲ្យ​ខ្ញុំ​លើកតម្កើងខ្លួន​ឡើយ​។


នៅពេល​ខ្ញុំ​បាន​ឃើញ​លោក ខ្ញុំ​ក៏​ដួល​នៅទៀប​ជើង​របស់​លោក​ដូច​មនុស្សស្លាប់ នោះ​លោក​ក៏​ដាក់​ដៃស្ដាំ​លើ​ខ្ញុំ ទាំង​និយាយថា​៖“កុំ​ខ្លាច​ឡើយ​! យើង​ជា​ដើម និង​ជា​ចុង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម