Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 2:3 - ព្រះគម្ពីរខ្មែរសាកល

3 នៅពេល​ព្រះបាទ​ហេរ៉ូឌ​បាន​ឮ​ដូច្នេះ ទ្រង់​មានអំពល់ ហើយ​អ្នក​យេរូសាឡិម​ទាំងមូល​ក៏​មានអំពល់​ជាមួយ​ទ្រង់​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ពេល​ឮ​ដូច្នេះ​ ស្ដេច​ហេរ៉ូឌ​ និង​មនុស្ស​ទាំងអស់​នៅក្នុង​ក្រុង​យេរូសាឡិម​ ក៏​ព្រួយ​ចិត្ត​ជាមួយ​ស្ដេច​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 កាល​ព្រះ‌បាទ​ហេរ៉ូឌ​បាន​ឮ​ដូច្នេះ ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​រន្ធត់​ជា​ខ្លាំង ហើយ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌អង្គ​ក្នុង​ក្រុង​យេរូ‌សាឡិម​ក៏​រន្ធត់​ចិត្ត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 កាល​ព្រះ‌បាទ​ហេរ៉ូដ​ឮ​ដំណឹង​នេះ ស្ដេច​រន្ធត់​ព្រះ‌ហឫទ័យ​យ៉ាង​ខ្លាំង ហើយ​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់​ក៏​រន្ធត់​ចិត្ត​ជា​មួយ​ស្ដេច​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 កាល​ស្តេច​ហេរ៉ូឌ​បាន​ឮ នោះ​ទ្រង់​មាន​សេចក្ដី​វិតក្ក​ព្រួយ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 កាល​ស្តេច​ហេរ៉ូដ​ឮ​ដំណឹង​នេះ គាត់​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង ហើយ​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់ ក៏​រន្ធត់​ចិត្ដ​ជា​មួយ​គាត់​ដែរ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 2:3
14 ការដាក់ឲ្យឆ្លើយតបគ្នា  

សួរថា​៖ “តើ​ព្រះអង្គ​ដែល​ប្រសូត​មក ជា​ស្ដេចនៃជនជាតិយូដា​គង់នៅ​ឯណា​? ព្រោះថា​កាល​នៅ​ទិសខាងកើត យើង​បាន​ឃើញ​ផ្កាយ​របស់​ព្រះអង្គ ដូច្នេះ​យើង​ក៏​មក​ថ្វាយបង្គំ​ព្រះអង្គ”។


ស្ដេច​បាន​កោះប្រជុំ​អស់ទាំង​នាយកបូជាចារ្យ និង​គ្រូវិន័យ​របស់​ប្រជាជន ហើយ​សួរ​ពួកគេ​អំពី​កន្លែងដែល​ព្រះ​គ្រីស្ទ​ប្រសូត​។


“យេរូសាឡិម យេរូសាឡិម​អើយ! អ្នក​ដែល​សម្លាប់​បណ្ដា​ព្យាការី ហើយ​គប់ដុំថ្មសម្លាប់​មនុស្ស​ដែល​ត្រូវបាន​ចាត់ឲ្យមក​រក​អ្នក​អើយ​! តើ​ប៉ុន្មានដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូនចៅ​របស់អ្នក ដូចដែល​មេមាន់​ប្រមូល​កូន​របស់​វា​មកជ្រក​ក្រោម​ស្លាប ប៉ុន្តែ​អ្នក​មិន​ព្រម​ទេ​។


អ្នករាល់គ្នា​ជិត​ឮ​អំពី​សង្គ្រាម និង​ដំណឹង​អំពី​សង្គ្រាម​។ ត្រូវប្រាកដថា កុំ​ភ័យស្លន់ស្លោ​ឡើយ ដ្បិត​ការទាំងនេះ​ត្រូវតែ​កើតឡើង ប៉ុន្តែ​មិនទាន់​ដល់​ទីបញ្ចប់​នៅឡើយទេ​។


ពេលនោះ មើល៍! ពួកគេ​ស្រែកឡើង​ថា៖ “​ព្រះបុត្រារបស់ព្រះ​អើយ តើ​មាន​រឿង​អ្វី​រវាង​ព្រះអង្គ​និង​យើងខ្ញុំ​? តើ​ព្រះអង្គ​យាង​មក​ទីនេះ​ដើម្បី​ធ្វើទុក្ខ​យើងខ្ញុំ​មុន​ពេលកំណត់​ឬ?”។


កាលណា​អ្នករាល់គ្នា​ឮ​អំពី​សង្គ្រាម និង​ដំណឹង​អំពី​សង្គ្រាម កុំ​ភ័យស្លន់ស្លោ​ឡើយ​។ ការទាំងនេះ​ត្រូវតែ​កើតឡើង ប៉ុន្តែ​មិនទាន់​ដល់​ទីបញ្ចប់​នៅឡើយ​ទេ​។


ទាំង​មួម៉ៅ ដោយសារ​អ្នកទាំងពីរ​កំពុង​បង្រៀន​ប្រជាជន ព្រមទាំង​ប្រកាស​ដោយ​អាង​ព្រះយេស៊ូវ នូវ​ការរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម