សេចក្ដីខ្ញាល់របស់ស្ដេចជាទូតនៃសេចក្ដីស្លាប់ ប៉ុន្តែមនុស្សមានប្រាជ្ញានឹងរម្ងាប់សេចក្ដីខ្ញាល់នោះ។
ដានីយ៉ែល 5:19 - ព្រះគម្ពីរខ្មែរសាកល ដោយព្រោះអានុភាពដែលព្រះបានប្រទានដល់ទ្រង់ អស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសាបានញ័ររន្ធត់ ហើយភ័យខ្លាចនៅចំពោះទ្រង់។ អ្នកដែលទ្រង់ចង់សម្លាប់ ទ្រង់ក៏សម្លាប់ អ្នកដែលទ្រង់ចង់ទុកជីវិត ទ្រង់ក៏ទុកជីវិត អ្នកដែលទ្រង់ចង់លើកឡើង ទ្រង់ក៏លើកឡើង ហើយអ្នកដែលទ្រង់ចង់បន្ទាបចុះ ទ្រង់ក៏បន្ទាបចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះតែភាពឧត្ដុងឧត្ដម ដែលព្រះបានប្រទានឲ្យស្ដេច ប្រជាជនទាំងអស់ ជាតិសាសន៍ទាំងឡាយ មនុស្សគ្រប់ភាសាក៏ញាប់ញ័រ ហើយកោតខ្លាចចំពោះស្ដេច។ អ្នកណាដែលទ្រង់ចង់សម្លាប់ នោះក៏សម្លាប់ ហើយអ្នកណាដែលទ្រង់ចង់ទុកជីវិត នោះក៏ទុក អ្នកណាដែលទ្រង់ចង់តាំងឡើង នោះក៏តាំង ហើយអ្នកណាដែលទ្រង់ចង់ទម្លាក់ចុះ នោះក៏ទម្លាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះតែភាពឧត្តុង្គឧត្ដម ដែលព្រះជាម្ចាស់ប្រទានឲ្យនេះហើយ បានជាប្រជាជន ប្រជាជាតិ និងមនុស្សគ្រប់ភាសាទាំងអស់ នាំគ្នាគោរពកោតខ្លាច និងភ័យញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះចៅនេប៊ូក្នេសា។ ទ្រង់ប្រហារជីវិតនរណាក៏បាន ហើយទុកជីវិតឲ្យនរណាក៏បាន ទ្រង់លើកនរណាឡើងក៏បាន ហើយទម្លាក់នរណាចុះក៏បានដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បណ្តាជនទាំងឡាយ នឹងគ្រប់សាសន៍ គ្រប់ភាសាក៏ញាប់ញ័រ ហើយកោតខ្លាចចំពោះទ្រង់ ដោយព្រោះអំណាច ដែលព្រះបានប្រទាននោះ អ្នកណាដែលទ្រង់ចង់សំឡាប់ នោះក៏សំឡាប់ទៅ ហើយអ្នកណាដែលចង់ទុកឲ្យរស់នៅ នោះក៏ទុកតាមព្រះទ័យ ឯអ្នកណាដែលទ្រង់ចង់តាំងឡើង នោះក៏តាំង ហើយអ្នកណាដែលទ្រង់ចង់ទំលាក់ចុះ នោះក៏ទំលាក់ទៅ អាល់គីតាប ព្រោះតែភាពឧត្តុង្គឧត្ដម ដែលអុលឡោះប្រទានឲ្យនេះហើយ បានជាប្រជាជន ប្រជាជាតិ និងមនុស្សគ្រប់ភាសាទាំងអស់ នាំគ្នាគោរពកោតខ្លាច និងភ័យញាប់ញ័រនៅចំពោះមុខស្តេចនេប៊ូក្នេសា។ គាត់ប្រហារជីវិតនរណាក៏បាន ហើយទុកជីវិតឲ្យនរណាក៏បាន គាត់លើកនរណាឡើងក៏បាន ហើយទម្លាក់នរណាចុះក៏បានដែរ។ |
សេចក្ដីខ្ញាល់របស់ស្ដេចជាទូតនៃសេចក្ដីស្លាប់ ប៉ុន្តែមនុស្សមានប្រាជ្ញានឹងរម្ងាប់សេចក្ដីខ្ញាល់នោះ។
កុំប្រញាប់ចេញពីព្រះភក្ត្រស្ដេចឡើយ ក៏កុំប្រកាន់គោលជំហរក្នុងការអាក្រក់ដែរ ដ្បិតស្ដេចនឹងធ្វើអ្វីក៏ដោយដែលទ្រង់សព្វព្រះទ័យ។
នៅពេលដកទ័ពនោះចេញ ព្រះទ័យរបស់ទ្រង់នឹងឆ្មើងឆ្មៃ ហើយទ្រង់នឹងវាយផ្ដួលមនុស្សរាប់ម៉ឺននាក់ ប៉ុន្តែទ្រង់នឹងមិនឈ្នះឡើយ។
ស្ដេចដែលមកទាស់នឹងស្ដេចនៃទិសខាងត្បូង នឹងធ្វើតាមអំពើចិត្ត ហើយគ្មានអ្នកណាឈរនៅចំពោះទ្រង់បានឡើយ។ ទ្រង់នឹងឈរនៅទឹកដីដ៏រុងរឿង ទាំងមានអំណាចបំផ្លាញក្នុងកណ្ដាប់ដៃរបស់ទ្រង់ផង។
ពេលនោះ នឹងមានស្ដេចដ៏ខ្លាំងពូកែមួយអង្គក្រោកឡើង ហើយគ្រងរាជ្យដោយអំណាចដ៏លើសលប់ ព្រមទាំងធ្វើតាមអំពើចិត្តផង។
“ស្ដេចនោះនឹងធ្វើតាមអំពើចិត្ត ក៏នឹងតម្កើងខ្លួនឡើង ហើយលើកខ្លួនឡើងលើអស់ទាំងព្រះ ព្រមទាំងនិយាយអាក្រក់ក្រៃលែងទាស់នឹងព្រះលើអស់ទាំងព្រះ។ ទ្រង់នឹងចម្រើនឡើង រហូតដល់សេចក្ដីក្រេវក្រោធបានបញ្ចប់ ដ្បិតអ្វីដែលត្រូវបានកំណត់ នឹងត្រូវបានបំពេញឲ្យសម្រេច។
ដោយហេតុនេះ យើងចេញសេចក្ដីបង្គាប់ថា អស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសា ដែលនិយាយពាក្យប្រមាថទាស់នឹងព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌនេកោ នឹងត្រូវបានកាប់ជាដុំៗ ហើយផ្ទះរបស់ពួកគេនឹងត្រូវបានធ្វើឲ្យទៅជាគំនរលាមក ដ្បិតគ្មានព្រះដទៃណាដែលអាចសង្គ្រោះដូច្នេះបានឡើយ”។
ពេលនោះ អ្នកប្រកាសស្រែកឡើងយ៉ាងខ្លាំងថា៖ “ជាតិសាសន៍ទាំងឡាយ ប្រជាជាតិទាំងឡាយ និងភាសានានាអើយ! មានបង្គាប់ដល់អ្នករាល់គ្នាថា
អ្នកណាមិនក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅកណ្ដាលឡភ្លើងដែលកំពុងឆេះនោះភ្លាម!”។
សេចក្ដីប្រកាសនេះជាការសម្រេចរបស់ពួកអ្នកសង្កេតការណ៍ សាលក្រមនេះជាពាក្យរបស់ពួកអ្នកវិសុទ្ធ ដើម្បីឲ្យមនុស្សរស់បានដឹងថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើអាណាចក្ររបស់មនុស្ស ក៏ប្រទានអាណាចក្រនោះដល់អ្នកណាដែលព្រះអង្គសព្វព្រះហឫទ័យ ព្រមទាំងតាំងមនុស្សតូចទាបលើវាផង’។
ពេលនោះ ដានីយ៉ែលដែលមានឈ្មោះថាបេលថិស្សាសារ ក៏រន្ធត់មួយសន្ទុះ ហើយគំនិតរបស់គាត់ក៏ធ្វើឲ្យគាត់តក់ស្លុត។ ស្ដេចមានរាជឱង្ការថា៖ “បេលថិស្សាសារអើយ កុំឲ្យយល់សប្តិនេះ ឬការកាត់ស្រាយនៃយល់សប្តិនេះ ធ្វើឲ្យអ្នកតក់ស្លុតឡើយ”។ បេលថិស្សាសារទូលតបថា៖ “ព្រះអម្ចាស់នៃខ្ញុំព្រះបាទអើយ សូមឲ្យសុបិននេះបានសម្រាប់អ្នកដែលស្អប់ព្រះករុណា ហើយឲ្យការកាត់ស្រាយនៃសុបិននេះបានសម្រាប់ពួកបច្ចាមិត្តរបស់ព្រះករុណាវិញ!
ព្រះរាជាអើយ គឺព្រះករុណាហើយ ដែលបានធំឡើង ហើយបានជាមាំ! ដ្បិតអានុភាពរបស់ព្រះករុណាបានធំឡើងដល់មេឃ ហើយរាជ្យអំណាចរបស់ព្រះករុណាបានដល់ចុងបំផុតនៃផែនដី។
ព្រះយេស៊ូវទ្រង់តបថា៖“លោកគ្មានសិទ្ធិអំណាចលើខ្ញុំសោះឡើយ លើកលែងតែបានប្រទានមកលោកពីខាងលើប៉ុណ្ណោះ។ ហេតុនេះហើយបានជាអ្នកដែលប្រគល់ខ្ញុំមកលោក មានបាបធ្ងន់ជាង”។
មនុស្សគ្រប់គ្នាត្រូវតែចុះចូលនឹងរដ្ឋអំណាច ដ្បិតគ្មានអំណាចណាដែលមិនបានមកពីព្រះឡើយ គឺអំណាចទាំងអស់ដែលមាន សុទ្ធតែត្រូវបានកំណត់ឲ្យមានដោយព្រះ។
អ្នកទាំងនោះច្រៀងចម្រៀងថ្មីមួយថា៖ “ព្រះអង្គស័ក្ដិសមនឹងយកក្រាំង ហើយបកត្រាទាំងនោះចេញ ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានប្រោសលោះមនុស្សសម្រាប់ព្រះ ពីគ្រប់ទាំងពូជសាសន៍ ភាសា ជនជាតិ និងប្រជាជាតិ ដោយព្រះលោហិតរបស់ព្រះអង្គ