ដានីយ៉ែល 11:3 - ព្រះគម្ពីរខ្មែរសាកល3 ពេលនោះ នឹងមានស្ដេចដ៏ខ្លាំងពូកែមួយអង្គក្រោកឡើង ហើយគ្រងរាជ្យដោយអំណាចដ៏លើសលប់ ព្រមទាំងធ្វើតាមអំពើចិត្តផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ពេលនោះ នឹងមានស្តេចខ្លាំងពូកែមួយអង្គឡើងសោយរាជ្យ ជាស្តេចដែលនឹងគ្រប់គ្រងដោយឫទ្ធិអំណាចជាខ្លាំង ហើយធ្វើតាមតែអំពើចិត្ត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ប៉ុន្តែ នឹងមានស្ដេចមួយអង្គទៀតដ៏ពូកែឡើងគ្រងរាជ្យ ប្រកបដោយឫទ្ធិអំណាចជាខ្លាំង ហើយស្ដេចនេះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 គ្រានោះ នឹងមានស្តេច១ខ្លាំងពូកែសោយរាជ្យឡើង ជាស្តេចដែលនឹងគ្រប់គ្រង ដោយអំណាចយ៉ាងខ្លាំង ហើយនឹងធ្វើតាមតែបំណងព្រះទ័យ សូមមើលជំពូកអាល់គីតាប3 ប៉ុន្តែ នឹងមានស្ដេចមួយនាក់ទៀតដ៏ពូកែឡើងគ្រងរាជ្យ ប្រកបដោយឫទ្ធិអំណាចជាខ្លាំង ហើយស្ដេចនេះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត។ សូមមើលជំពូក |
មនុស្សទាំងអស់ដែលរស់នៅលើផែនដី ក៏ត្រូវបានចាត់ទុកដូចជាគ្មានអ្វីសោះ ហើយព្រះអង្គទ្រង់ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គនៅកណ្ដាលចំណោមពលបរិវារនៃស្ថានសួគ៌ និងនៅកណ្ដាលចំណោមមនុស្សដែលរស់នៅលើផែនដី។ គ្មានអ្នកណាអាចទប់ព្រះហស្តរបស់ព្រះអង្គ ឬសួរព្រះអង្គថា៖ “តើព្រះអង្គធ្វើអ្វី?” បានឡើយ។
ដោយព្រោះអានុភាពដែលព្រះបានប្រទានដល់ទ្រង់ អស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសាបានញ័ររន្ធត់ ហើយភ័យខ្លាចនៅចំពោះទ្រង់។ អ្នកដែលទ្រង់ចង់សម្លាប់ ទ្រង់ក៏សម្លាប់ អ្នកដែលទ្រង់ចង់ទុកជីវិត ទ្រង់ក៏ទុកជីវិត អ្នកដែលទ្រង់ចង់លើកឡើង ទ្រង់ក៏លើកឡើង ហើយអ្នកដែលទ្រង់ចង់បន្ទាបចុះ ទ្រង់ក៏បន្ទាបចុះ។