ផារ៉ោនក៏មានរាជឱង្ការនឹងពួករាជបម្រើរបស់ទ្រង់ថា៖ “តើយើងអាចរកមនុស្សណាដូចម្នាក់នេះដែលមានព្រះវិញ្ញាណរបស់ព្រះនៅក្នុងខ្លួនបានឬ?”។
ដានីយ៉ែល 4:8 - ព្រះគម្ពីរខ្មែរសាកល នៅទីបំផុត ដានីយ៉ែលដែលមានឈ្មោះថាបេលថិស្សាសារ តាមនាមនៃព្រះរបស់យើង ជាអ្នកដែលមានវិញ្ញាណរបស់បណ្ដាព្រះដ៏វិសុទ្ធនៅក្នុងគាត់ បានចូលមកនៅចំពោះយើង។ យើងក៏ប្រាប់យល់សប្តិនោះដល់គាត់ថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីបំផុត ដានីយ៉ែល (ដែលមានឈ្មោះ បេលថិស្សាសារ តាមព្រះនាមព្រះរបស់យើង ជាអ្នកដែលមានវិញ្ញាណរបស់ព្រះដ៏បរិសុទ្ធសណ្ឋិតនៅក្នុងខ្លួន) បានចូលមកចំពោះយើង ហើយយើងបានប្រាប់សុបិននោះដល់លោកថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីបំផុត លោកដានីយ៉ែលចូលមក (លោកក៏មាននាមថា “បេលថិស្សាសារ” តាមនាមព្រះរបស់យើងដែរ) ហើយមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធ នៅក្នុងខ្លួន។ យើងបានរៀបរាប់ឲ្យលោកដឹងពីសុបិនរបស់យើង ដូចតទៅ: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះក្រោយមក ដានីយ៉ែល ដែលមានឈ្មោះ បេលថិស្សាសារ តាមព្រះនាមព្រះនៃយើង បានចូលមកចំពោះយើង ជាអ្នកដែលមានវិញ្ញាណរបស់ព្រះដ៏បរិសុទ្ធ សណ្ឋិតនៅលើខ្លួន យើងក៏ប្រាប់សុបិននោះដល់គាត់ថា អាល់គីតាប នៅទីបំផុត ដានីយ៉ែលចូលមក (គាត់ក៏មាននាមថា “បេលថិស្សាសារ” តាមនាមព្រះរបស់យើងដែរ) ហើយមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន។ យើងបានរៀបរាប់ឲ្យគាត់ដឹងពីសុបិនរបស់យើង ដូចតទៅ: |
ផារ៉ោនក៏មានរាជឱង្ការនឹងពួករាជបម្រើរបស់ទ្រង់ថា៖ “តើយើងអាចរកមនុស្សណាដូចម្នាក់នេះដែលមានព្រះវិញ្ញាណរបស់ព្រះនៅក្នុងខ្លួនបានឬ?”។
ព្រះបេលលុតចុះ ព្រះនេបូរឱនចុះ; រូបបដិមាកររបស់ព្រះទាំងនោះនៅលើសត្វពាហនៈ និងសត្វស្រុក។ វត្ថុផ្ទុករបស់អ្នករាល់គ្នាដែលត្រូវបានផ្ទុកនោះ ជាបន្ទុកលើសត្វដែលនឿយហត់។
ពេលនោះ ប្រជារាស្ត្ររបស់ព្រះអង្គបាននឹកចាំគ្រាពីបុរាណ និងម៉ូសេ។ ព្រះអង្គដែលនាំពួកគេឡើងមកពីសមុទ្រជាមួយអ្នកឃ្វាលចៀមរបស់ព្រះអង្គ តើនៅឯណា? ព្រះអង្គដែលដាក់ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គនៅកណ្ដាលពួកគេ តើនៅឯណា?
មេមហាតលិកក៏ដាក់ឈ្មោះឲ្យពួកគេ គឺដានីយ៉ែល លោកដាក់ឈ្មោះថាបេលថិស្សាសារ; ហាណានា លោកដាក់ឈ្មោះថាសាដ្រាក់; មីសាអែល លោកដាក់ឈ្មោះថាមែសាក់; អ័សារា លោកដាក់ឈ្មោះថាអ័បេឌនេកោ។
ដំណើររឿងដែលព្រះរាជាទ្រង់សួរនេះ ពិបាកណាស់ គ្មានអ្នកណាអាចបង្ហាញដំណើររឿងនេះនៅចំពោះព្រះរាជាបានឡើយ លើកលែងតែបណ្ដាព្រះដែលមិនមានលំនៅជាមួយសាច់ឈាមប៉ុណ្ណោះ”។
ស្ដេចមានរាជឱង្ការនឹងដានីយ៉ែល ដែលឈ្មោះគាត់គឺបេលថិស្សាសារថា៖ “តើអ្នកអាចឲ្យយើងដឹងយល់សប្តិដែលយើងបានឃើញនោះ និងការកាត់ស្រាយយល់សប្តិនោះបានឬ?”។
នេប៊ូក្នេសាមានរាជឱង្ការនឹងពួកគេថា៖ “សាដ្រាក់ មែសាក់ និងអ័បេឌនេកោ តើពិតឬដែលអ្នករាល់គ្នាមិនគោរពបម្រើបណ្ដាព្រះរបស់យើង ហើយមិនថ្វាយបង្គំរូបបដិមាករមាសដែលយើងបានដំឡើងនោះ?
“នេះហើយជាយល់សប្តិដែលយើងនេប៊ូក្នេសាជាស្ដេច បានឃើញ។ រីឯអ្នកវិញ បេលថិស្សាសារអើយ ចូរប្រាប់ការកាត់ស្រាយមក ដ្បិតអស់ទាំងអ្នកប្រាជ្ញនៃអាណាចក្ររបស់យើង មិនអាចឲ្យយើងដឹងការកាត់ស្រាយនេះបានទេ មានតែអ្នកប៉ុណ្ណោះដែលអាចធ្វើបាន ដ្បិតវិញ្ញាណរបស់បណ្ដាព្រះដ៏វិសុទ្ធនៅក្នុងអ្នក”។
“បេលថិស្សាសារដែលជាមេនៃពួកគ្រូមន្តអាគមអើយ ដោយព្រោះយើងដឹងថាមានវិញ្ញាណរបស់បណ្ដាព្រះដ៏វិសុទ្ធនៅក្នុងអ្នក ហើយគ្មានអាថ៌កំបាំងណាមួយពិបាកសម្រាប់អ្នក ដូច្នេះចូរប្រាប់និមិត្តនៃយល់សប្តិដែលយើងបានឃើញ និងការកាត់ស្រាយនៃយល់សប្តិនេះចុះ!
យើងបានឮអំពីអ្នកថា វិញ្ញាណរបស់បណ្ដាព្រះនៅក្នុងអ្នក ហើយភាពយល់ច្បាស់ និងការយល់ដឹង ព្រមទាំងប្រាជ្ញាដ៏វិសេសឃើញមាននៅក្នុងអ្នក។