ដានីយ៉ែល 2:26 - ព្រះគម្ពីរខ្មែរសាកល26 ស្ដេចមានរាជឱង្ការនឹងដានីយ៉ែល ដែលឈ្មោះគាត់គឺបេលថិស្សាសារថា៖ “តើអ្នកអាចឲ្យយើងដឹងយល់សប្តិដែលយើងបានឃើញនោះ និងការកាត់ស្រាយយល់សប្តិនោះបានឬ?”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 ស្ដេចមានរាជឱង្ការមកកាន់ដានីយ៉ែល ដែលលោកមានឈ្មោះបេលថិស្សាសារថា៖ «តើលោកអាចប្រាប់ពីសុបិនដែលយើងបានឃើញ ហើយកាត់ស្រាយសុបិននោះបានឬទេ?» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 ព្រះរាជាមានរាជឱង្ការមកកាន់លោកដានីយ៉ែល ហៅបេលថិស្សាសារថា៖ «តើលោកពិតជាអាចធ្វើឲ្យយើងនឹកឃើញសុបិនដែលយើងបាននិមិត្ត ព្រមទាំងកាត់ស្រាយអត្ថន័យបានមែនឬ?»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 ស្តេចទ្រង់មានបន្ទូលសួរដានីយ៉ែល ដែលលោកមានឈ្មោះជា បេលថិស្សាសារ ថា តើអ្នកអាចនឹងប្រាប់សប្តិ ដែលយើងបានឃើញនោះ ហើយកាត់ស្រាយឲ្យយើងផងបានឬ សូមមើលជំពូកអាល់គីតាប26 ស្តេចបានសួរដានីយ៉ែល ហៅបេលថិស្សាសារថា៖ «តើអ្នកពិតជាអាចធ្វើឲ្យយើងនឹកឃើញសុបិនដែលយើងបាននិមិត្ត ព្រមទាំងកាត់ស្រាយអត្ថន័យបានមែនឬ?»។ សូមមើលជំពូក |
យ៉ាងណាមិញ យើងបានឮអំពីអ្នកថា អ្នកអាចផ្ដល់ការកាត់ស្រាយ ហើយដោះស្រាយបញ្ហាដ៏លំបាកបាន។ ឥឡូវនេះ ប្រសិនបើអ្នកអាចអានសំណេរនេះ ហើយឲ្យយើងដឹងការបកស្រាយបាន នោះអ្នកនឹងត្រូវបានស្លៀកពាក់ឲ្យដោយនូវសម្លៀកបំពាក់ពណ៌ស្វាយ ហើយមានខ្សែកមាសនៅនឹងកអ្នក ព្រមទាំងបានឡើងជាអ្នកគ្រប់គ្រងទីបីក្នុងអាណាចក្រនេះផង”។