សេចក្ដីក្ដៅក្រហាយគឺឃោរឃៅ ហើយកំហឹងដូចជាទឹកជំនន់ ប៉ុន្តែតើនរណាអាចឈរនៅមុខសេចក្ដីប្រច័ណ្ឌបាន?
ដានីយ៉ែល 3:12 - ព្រះគម្ពីរខ្មែរសាកល មានជនជាតិយូដាខ្លះដែលព្រះករុណាបានតាំងលើការងារក្នុងខេត្តបាប៊ីឡូន គឺសាដ្រាក់ មែសាក់ និងអ័បេឌនេកោ; ព្រះរាជាអើយ មនុស្សទាំងនេះមិនបានអើពើនឹងសេចក្ដីបង្គាប់របស់ព្រះករុណា ហើយមិនបានគោរពបម្រើព្រះរបស់ព្រះករុណាទេ ក៏មិនបានថ្វាយបង្គំរូបបដិមាករមាសដែលព្រះករុណាបានដំឡើងនោះដែរ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ មានពួកសាសន៍យូដាខ្លះ ដែលទ្រង់បានតែងតាំងឲ្យគ្រប់គ្រងលើកិច្ចការនៅអាណាខេត្តបាប៊ីឡូន គឺសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ អ្នកទាំងបីនាក់នេះ បពិត្រព្រះករុណា គេមិនបានស្តាប់បង្គាប់ទ្រង់ទេ គេមិនគោរពបម្រើព្រះរបស់ព្រះករុណា ក៏មិនថ្វាយបង្គំរូបបដិមាករមាស ដែលព្រះករុណាបានតាំងឡើងនោះដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បពិត្រព្រះករុណា មានជនជាតិយូដាខ្លះដែលទ្រង់តែងតាំងឲ្យគ្រប់គ្រងលើអាណាខេត្តបាប៊ីឡូន គឺលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ពុំបានគោរពតាមរាជបញ្ជាទេ។ អ្នកទាំងនោះមិនគោរពបម្រើព្រះរបស់ព្រះករុណា ហើយក៏មិនក្រាបថ្វាយបង្គំរូបបដិមាដែលព្រះករុណាបានកសាងនោះដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯក្នុងពួកអ្នកដែលទ្រង់បានតាំងឡើង លើក្រសួងការខេត្តបាប៊ីឡូន នោះមានពួកសាសន៍យូដាខ្លះ គឺសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ ទាំង៣នាក់នោះ បពិត្រព្រះករុណា គេមិនបានស្តាប់បង្គាប់ទ្រង់ទេ គេក៏មិនទាំងគោរពប្រតិបត្តិដល់ព្រះនៃទ្រង់ ឬថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ។ អាល់គីតាប សូមជម្រាបស្តេច មានជនជាតិយូដាខ្លះដែលស្តេចតែងតាំងឲ្យគ្រប់គ្រងលើអាណាខេត្តបាប៊ីឡូន គឺលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ពុំបានគោរពតាមរាជបញ្ជាទេ។ អ្នកទាំងនោះមិនគោរពបម្រើព្រះរបស់ស្តេច ហើយក៏មិនក្រាបថ្វាយបង្គំរូបបដិមាដែលស្តេចបានកសាងនោះដែរ»។ |
សេចក្ដីក្ដៅក្រហាយគឺឃោរឃៅ ហើយកំហឹងដូចជាទឹកជំនន់ ប៉ុន្តែតើនរណាអាចឈរនៅមុខសេចក្ដីប្រច័ណ្ឌបាន?
ខ្ញុំបានឃើញដែរថា អស់ទាំងការនឿយហត់ និងអស់ទាំងការស្ទាត់ជំនាញក្នុងការងារ គឺចេញពីចិត្តច្រណែនរបស់មនុស្សចំពោះអ្នកជិតខាងរបស់ខ្លួន។ នេះក៏ជាការឥតន័យ និងជាការដេញចាប់ខ្យល់ដែរ!
មេមហាតលិកក៏ដាក់ឈ្មោះឲ្យពួកគេ គឺដានីយ៉ែល លោកដាក់ឈ្មោះថាបេលថិស្សាសារ; ហាណានា លោកដាក់ឈ្មោះថាសាដ្រាក់; មីសាអែល លោកដាក់ឈ្មោះថាមែសាក់; អ័សារា លោកដាក់ឈ្មោះថាអ័បេឌនេកោ។
ស្ដេចក៏ដំឡើងយសស័ក្ដិដានីយ៉ែល ហើយប្រទានអំណោយដ៏វិសេសយ៉ាងច្រើនដល់គាត់ ក៏ឲ្យគាត់គ្រប់គ្រងលើខេត្តបាប៊ីឡូនទាំងមូល ព្រមទាំងតាំងគាត់ជាប្រធានលើអស់ទាំងអ្នកប្រាជ្ញនៃបាប៊ីឡូនផង។
ដានីយ៉ែលទូលសុំដល់ស្ដេច នោះទ្រង់ក៏តាំងសាដ្រាក់ មែសាក់ និងអ័បេឌនេកោ លើការងារក្នុងខេត្តបាប៊ីឡូន រីឯដានីយ៉ែលវិញ គាត់នៅក្នុងរាជវាំងរបស់ស្ដេច៕
សាដ្រាក់ មែសាក់ និងអ័បេឌនេកោទូលតបនឹងស្ដេចថា៖ “ព្រះបាទនេប៊ូក្នេសាអើយ យើងខ្ញុំមិនចាំបាច់ទូលឆ្លើយនឹងព្រះករុណាអំពីដំណើរនេះទេ។
ដោយហេតុនេះ យើងចេញសេចក្ដីបង្គាប់ថា អស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសា ដែលនិយាយពាក្យប្រមាថទាស់នឹងព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌនេកោ នឹងត្រូវបានកាប់ជាដុំៗ ហើយផ្ទះរបស់ពួកគេនឹងត្រូវបានធ្វើឲ្យទៅជាគំនរលាមក ដ្បិតគ្មានព្រះដទៃណាដែលអាចសង្គ្រោះដូច្នេះបានឡើយ”។
បន្ទាប់មក ស្ដេចបានដំឡើងយសស័ក្ដិដល់សាដ្រាក់ មែសាក់ និងអ័បេឌនេកោ នៅក្នុងខេត្តបាប៊ីឡូន៕
ពួកគេទូលនៅចំពោះស្ដេចថា៖ “ព្រះរាជាអើយ ដានីយ៉ែលដែលជាម្នាក់ក្នុងចំណោមជនជម្លៀសពីយូដា មិនអើពើនឹងសេចក្ដីបង្គាប់របស់ព្រះករុណា ឬបម្រាមដែលព្រះករុណាបានឡាយព្រះហស្តលេខាហើយនោះទេ គឺគាត់នៅតែអធិស្ឋានមួយថ្ងៃបីដង”។
នៅពេលស្ដេចឮពាក្យទាំងនេះ ទ្រង់ក៏កើតទុក្ខក្រៃលែង ហើយទ្រង់តាំងព្រះទ័យនឹងរំដោះដានីយ៉ែល។ ទ្រង់បានខំប្រឹងប្រែងដើម្បីសង្គ្រោះគាត់រហូតដល់ថ្ងៃលិច។
ហើយយ៉ាសុនបានទទួលពួកគេឲ្យស្នាក់នៅ! ពួកនេះសុទ្ធតែប្រព្រឹត្តប្រឆាំងនឹងរាជក្រឹត្យរបស់សេសារ ដោយនិយាយថាមានស្ដេចមួយទៀត គឺយេស៊ូវ”។
ថា៖ “តើយើងមិនបានបញ្ជាអ្នករាល់គ្នាយ៉ាងម៉ឺងម៉ាត់មិនឲ្យបង្រៀនក្នុងនាមនេះទេឬ? ប៉ុន្តែមើល៍! អ្នករាល់គ្នាបានផ្សព្វផ្សាយសេចក្ដីបង្រៀនរបស់អ្នករាល់គ្នាពាសពេញយេរូសាឡិម ហើយមានបំណងទម្លាក់ឈាមរបស់បុរសនេះមកលើយើងទៀត!”។