ដានីយ៉ែល 3:16 - ព្រះគម្ពីរខ្មែរសាកល16 សាដ្រាក់ មែសាក់ និងអ័បេឌនេកោទូលតបនឹងស្ដេចថា៖ “ព្រះបាទនេប៊ូក្នេសាអើយ យើងខ្ញុំមិនចាំបាច់ទូលឆ្លើយនឹងព្រះករុណាអំពីដំណើរនេះទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ទូលឆ្លើយស្តេចវិញថា៖ «បពិត្រព្រះរាជានេប៊ូក្នេសា ទូលបង្គំយើងខ្ញុំមិនបាច់ទូលឆ្លើយព្រះករុណាពីដំណើរនេះទេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ទូលព្រះចៅនេប៊ូក្នេសាវិញថា៖ «ទូលបង្គំយើងខ្ញុំមិនបាច់ឆ្លើយនឹងព្រះករុណាអំពីរឿងនេះទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 តែសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោទូលឆ្លើយដល់ស្តេចថា បពិត្រព្រះរាជានេប៊ូក្នេសា យើងខ្ញុំមិនចាំបាច់ទូលឆ្លើយដល់ទ្រង់ពីដំណើរនេះទេ សូមមើលជំពូកអាល់គីតាប16 លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ជម្រាបស្តេចនេប៊ូក្នេសាវិញថា៖ «យើងខ្ញុំមិនបាច់ឆ្លើយនឹងស្តេចអំពីរឿងនេះទេ។ សូមមើលជំពូក |
នេប៊ូក្នេសាមានរាជឱង្ការថា៖ “សូមឲ្យមានព្រះពរដល់ព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌនេកោ! ព្រះអង្គបានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមករំដោះពួកអ្នកបម្រើរបស់ព្រះអង្គ។ ពួកគេបានទុកចិត្តលើព្រះអង្គ ហើយប្រឆាំងនឹងសេចក្ដីបង្គាប់របស់ស្ដេច ព្រមទាំងលះបង់រូបកាយរបស់ខ្លួន ដើម្បីមិនគោរពបម្រើ និងមិនថ្វាយបង្គំព្រះណាឡើយ លើកលែងតែព្រះរបស់ពួកគេប៉ុណ្ណោះ។