Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 3:13 - ព្រះគម្ពីរខ្មែរសាកល

13 ពេលនោះ នេប៊ូក្នេសា​ទ្រង់​ខ្ញាល់ ហើយ​ក្ដៅក្រហាយ ក៏​បញ្ជា​ឲ្យ​នាំ​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​មក ដូច្នេះ​មនុស្ស​ទាំងនោះ​ត្រូវបាន​នាំមក​នៅចំពោះ​ស្ដេច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​សេចក្ដី​ក្រេវ​ក្រោធ​ជា​ខ្លាំង ស្ដេច​ក៏​បញ្ជា​ឲ្យ​គេ​នាំ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ​មក។ ដូច្នេះ គេ​ក៏​នាំ​អ្នក​ទាំង​បី​ចូល​មកចំពោះ​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​ទ្រង់​ខ្ញាល់ ហើយ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង ស្ដេច​ក៏​ចេញ​បញ្ជា​ឲ្យ​គេ​នាំ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​មក។ គេ​ក៏​នាំ​លោក​ទាំង​បី​មក​គាល់​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ហេតុ​នោះ នេប៊ូ‌ក្នេសា​ទ្រង់​មាន​សេចក្ដី​ក្រោធ នឹង​សេចក្ដី​ឃោរ‌ឃៅ​យ៉ាង​ក្រៃ‌លែង ក៏​បង្គាប់​ឲ្យ​គេ​នាំ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ​មក ដូច្នេះ គេ​ក៏​នាំ​អ្នក​ទាំង​៣​នោះ​ចូល​មក​នៅ​ចំពោះ​ស្តេច

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ពេល​នោះ ស្តេច​នេប៊ូ‌ក្នេសា​ខឹង ហើយ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង ស្តេច​ក៏​ចេញ​បញ្ជា​ឲ្យ​គេ​នាំ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​មក។ គេ​ក៏​នាំ​អ្នក​ទាំង​បី​មក​ជួប​ស្តេច។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 3:13
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ព្រះអង្គ​មិន​សព្វព្រះហឫទ័យ​នឹង​កាអ៊ីន និង​តង្វាយ​របស់គាត់​ឡើយ​។ កាអ៊ីន​ក៏​ក្ដៅក្រហាយ​យ៉ាងខ្លាំង ហើយ​គាត់​ក៏​ធ្លាក់ទឹកមុខ​។


ជួប​មេខ្លាឃ្មុំ​ព្រាត់កូន គ្រាន់បើជាង ជួប​មនុស្សល្ងង់​នៅក្នុង​ភាពល្ងង់​របស់ខ្លួនគេ​។


ថ្ម​ធ្ងន់ ហើយ​ខ្សាច់​ក៏​មាន​ទម្ងន់​ដែរ ប៉ុន្តែ​កំហឹង​របស់​មនុស្សល្ងីល្ងើ ធ្ងន់​ជាង​វា​ទាំង​ពីរ​ទៅទៀត​។


មនុស្ស​ចំណូលកំហឹង​បង្កទំនាស់ ហើយ​មនុស្ស​ឆាប់ខឹង​មាន​ការបំពាន​ច្រើន​។


មេ​មហាតលិក​ក៏​ដាក់ឈ្មោះ​ឲ្យ​ពួកគេ គឺ​ដានីយ៉ែល លោក​ដាក់ឈ្មោះថា​បេលថិស្សាសារ​; ហាណានា លោក​ដាក់ឈ្មោះ​ថា​សាដ្រាក់​; មីសាអែល លោក​ដាក់ឈ្មោះ​ថា​មែសាក់​; អ័សារា លោក​ដាក់ឈ្មោះ​ថា​អ័បេឌនេកោ​។


ដោយហេតុនេះ ស្ដេច​ទ្រង់​ខ្ញាល់ ហើយ​ក្រេវក្រោធ​យ៉ាងក្រៃលែង ក៏​បញ្ជា​ឲ្យ​បំផ្លាញជីវិត​ពួក​អ្នកប្រាជ្ញ​ទាំងអស់​នៃ​បាប៊ីឡូន​។


នេប៊ូក្នេសា​ក៏​ពេញ​ដោយ​សេចក្ដីក្ដៅក្រហាយ ហើយ​សណ្ឋាន​ព្រះភក្ត្រ​ទ្រង់​បាន​ផ្លាស់ប្រែ​ទាស់នឹង​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​។ ទ្រង់​មានរាជឱង្ការ​បញ្ជា​ឲ្យ​ដុត​ឡ​នោះ​ឲ្យក្ដៅ គឺ​ដុត​វា​ឲ្យក្ដៅ​ជាង​ធម្មតា​មួយ​ជា​ប្រាំពីរដង


ដោយសារតែ​ខ្ញុំ អ្នករាល់គ្នា​នឹង​ត្រូវគេ​នាំទៅ​នៅចំពោះ​បណ្ដា​អភិបាល និង​ស្ដេច ដើម្បី​ជា​ទីបន្ទាល់​ដល់​ពួកគេ និង​ដល់​ពួក​សាសន៍ដទៃ​។


“ចូរ​អ្នករាល់គ្នា​ប្រុងប្រយ័ត្ន​ខ្លួន​។ គេ​នឹង​ប្រគល់​អ្នករាល់គ្នា​ទៅ​ក្រុមប្រឹក្សា ហើយ​អ្នករាល់គ្នា​នឹង​ត្រូវគេ​វាយ​ក្នុង​សាលាប្រជុំ​។ ដោយសារតែ​ខ្ញុំ អ្នករាល់គ្នា​នឹង​ត្រូវ​ឈរ​នៅមុខ​បណ្ដា​អភិបាល និង​ស្ដេច ដើម្បី​ជា​ទីបន្ទាល់​ដល់​ពួកគេ​។


ប៉ុន្តែ​មុន​ការ​ទាំងអស់​នេះ គេ​នឹង​លូក​ដៃ​ចាប់​អ្នករាល់គ្នា បៀតបៀន​អ្នករាល់គ្នា ហើយ​ប្រគល់​អ្នករាល់គ្នា​ទៅ​សាលាប្រជុំ និង​គុក​។ អ្នករាល់គ្នា​នឹង​ត្រូវគេ​នាំទៅ​នៅមុខ​ស្ដេច និង​អភិបាល​ដោយសារតែ​នាម​របស់ខ្ញុំ​។


ពួកគេ​ក៏​ពេញ​ដោយ​ភាពក្ដៅក្រហាយ ហើយ​ពិគ្រោះ​គ្នាទៅវិញទៅមក​ថា ត្រូវ​ធ្វើ​យ៉ាងណា​ចំពោះ​ព្រះយេស៊ូវ​។


ប៉ុន្មានថ្ងៃ​ក្រោយមក ភេលីច​បាន​មក​ជាមួយ​ទ្រូស៊ីល​ប្រពន្ធ​របស់លោក ដែល​ជា​ជនជាតិយូដា​។ លោក​ក៏​ហៅ​ប៉ូល​មក ហើយ​ស្ដាប់​គាត់​និយាយ​អំពី​ជំនឿ​លើ​ព្រះ​គ្រីស្ទ​យេស៊ូវ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម