ដានីយ៉ែល 3:11 - ព្រះគម្ពីរខ្មែរសាកល11 អ្នកណាមិនក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅកណ្ដាលឡភ្លើងដែលកំពុងឆេះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ហើយថា អ្នកណាមិនក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ទោសន្ធៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 តាមបញ្ជានេះ អ្នកណាមិនឱនកាយក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ហើយថា បើអ្នកណាមិនក្រាបថ្វាយបង្គំទេ នោះត្រូវបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅ សូមមើលជំពូកអាល់គីតាប11 តាមបញ្ជានេះ អ្នកណាមិនអោនកាយក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ សូមមើលជំពូក |
អស់ទាំងអគ្គទេសាភិបាលនៃអាណាចក្រ ពួកអភិបាល ពួកចៅហ្វាយខេត្ត ពួកទីប្រឹក្សា និងពួកទេសាភិបាលបានប្រឹក្សាគ្នាថា ព្រះរាជាគួរចេញរាជក្រឹត្យមួយ ហើយអនុវត្តបម្រាមនោះយ៉ាងតឹងរ៉ឹង គឺក្នុងរយៈពេលសាមសិបថ្ងៃ អស់អ្នកណាដែលអធិស្ឋានទៅព្រះណាមួយ ឬមនុស្សណាមួយ ក្រៅពីព្រះករុណាជាស្ដេច អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោ។