កាលណាខ្យល់បក់កាត់ពីលើវា នោះវាក៏លែងមាន ហើយសូម្បីតែកន្លែងរបស់វាក៏លែងស្គាល់វាទៀតឡើយ។
ដានីយ៉ែល 2:35 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាសក៏បាក់បែកជាមួយគ្នា ហើយបានត្រឡប់ជាដូចអង្កាមនៅលានបោកស្រូវនារដូវក្ដៅ រួចខ្យល់ក៏ផាត់យកវាទៅ បានជាគ្មានដានណាមួយនៃរូបនោះត្រូវបានរកឃើញឡើយ រីឯថ្មដែលទង្គិចនឹងរូបនោះ បានទៅជាភ្នំដ៏ធំ រហូតដល់ពេញផែនដីទាំងមូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាសក៏ត្រូវបែកបាក់ខ្ទេចខ្ទីទាំងអស់ ហើយត្រឡប់ដូចជាអង្កាមនៅទីលានបោកស្រូវក្នុងរដូវប្រាំង រួចខ្យល់បក់ផាត់យកទៅបាត់ ឥតឃើញមានស្នាមណារបស់រូបនោះទៀតឡើយ។ រីឯថ្មដែលទង្គិចនឹងរូបនោះ ក៏ត្រឡប់ទៅជាភ្នំមួយយ៉ាងធំនៅពេញផែនដីទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាស ក៏បាក់បែកខ្ទេចខ្ទីក្លាយទៅជាធូលីដែលត្រូវខ្យល់ផាត់បាត់ទៅ ដូចសម្ដីនៅក្នុងលានបោកបែនស្រូវដែរ គឺឥតទុកស្នាមអ្វីសោះឡើយ។ រីឯដុំថ្មដែលទង្គិចនឹងរូបបដិមានោះ បានក្លាយទៅជាភ្នំមួយយ៉ាងធំ ពេញផែនដីទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទាំងដែក ដីឥដ្ឋ លង្ហិន ប្រាក់ ហើយនឹងមាសក៏ត្រូវបែកបាក់ខ្ទេចខ្ទីទាំងអស់ ហើយត្រឡប់ដូចជាអង្កាមនៅលានស្រូវខែប្រាំង រួចខ្យល់បក់ផាត់យកទៅបាត់ ឥតដែលឃើញផង់ណារបស់រូបនោះទៀតឡើយ ឯថ្មដែលទង្គិចនឹងរូបនោះ ក៏ត្រឡប់ទៅជាភ្នំយ៉ាងធំនៅពេញផែនដីទាំងដុំមូល។ អាល់គីតាប ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាស ក៏បាក់បែកខ្ទេចខ្ទីក្លាយទៅជាធូលីដែលត្រូវខ្យល់ផាត់បាត់ទៅ ដូចសំដីនៅក្នុងលានបោកបែនស្រូវដែរ គឺឥតទុកស្នាមអ្វីសោះឡើយ។ រីឯដុំថ្មដែលទង្គិចនឹងរូបបដិមានោះ បានក្លាយទៅជាភ្នំមួយយ៉ាងធំ ពេញផែនដីទាំងមូល។ |
កាលណាខ្យល់បក់កាត់ពីលើវា នោះវាក៏លែងមាន ហើយសូម្បីតែកន្លែងរបស់វាក៏លែងស្គាល់វាទៀតឡើយ។
អស់ទាំងចុងបំផុតនៃផែនដីនឹងនឹកចាំអំពីព្រះយេហូវ៉ា ហើយត្រឡប់មករកព្រះអង្គវិញ អស់ទាំងពូជសាសន៍នៃប្រជាជាតិនានានឹងថ្វាយបង្គំនៅចំពោះព្រះអង្គ។
បន្តិចទៀត លែងមានមនុស្សអាក្រក់ទៀតឡើយ ទោះបីជាអ្នកខំរកមើលនៅកន្លែងគេក៏ដោយ ក៏គេមិននៅដែរ។
ប៉ុន្តែគេកន្លងបាត់ទៅ ហើយមើល៍! មិនមានគេទៀតទេ! ទោះបីជាខ្ញុំស្វែងរកគេក៏ដោយ ក៏រកមិនឃើញដែរ។
ហើយបញ្ឈប់សង្គ្រាមរហូតដល់ចុងបំផុតនៃផែនដី ព្រមទាំងបំបាក់ធ្នូ កាច់លំពែង ហើយដុតរទេះចម្បាំងដោយភ្លើងផង។
ផែនដីទាំងមូលនឹងថ្វាយបង្គំព្រះអង្គ ហើយច្រៀងសរសើរតម្កើងព្រះអង្គ; ពួកគេនឹងច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ!”។ សេឡា
ព្រះអម្ចាស់នៃទូលបង្គំអើយ ប្រជាជាតិទាំងអស់ដែលព្រះអង្គបានបង្កើត នឹងមកថ្វាយបង្គំនៅចំពោះព្រះអង្គ ព្រមទាំងលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គផង។
ពួកវានឹងមិនធ្វើទុក្ខ ឬបំផ្លាញ នៅភ្នំដ៏វិសុទ្ធទាំងមូលរបស់យើងឡើយ ដ្បិតផែនដីនឹងពេញដោយចំណេះដឹងអំពីព្រះយេហូវ៉ា ដូចដែលទឹកគ្របលើសមុទ្រ។
ប្រជាជាតិនានាអើយ ចូរឲ្យត្រូវបានបំបែក ហើយត្រូវបានវាយកម្ទេចចុះ! អស់អ្នកពីស្រុកឆ្ងាយអើយ ចូរផ្ទៀងត្រចៀកស្ដាប់ចុះ! ចូរក្រវាត់ខ្លួន ប៉ុន្តែត្រូវបានវាយកម្ទេចវិញ ចូរក្រវាត់ខ្លួន ប៉ុន្តែត្រូវបានវាយកម្ទេចវិញ!
“រីឯនៅគ្រានៃស្ដេចទាំងនោះ ព្រះនៃស្ថានសួគ៌នឹងតាំងអាណាចក្រមួយឡើង ដែលមិនត្រូវបានបំផ្លាញជារៀងរហូត ហើយអាណាចក្រនោះក៏មិនត្រូវបានទុកឲ្យជាតិសាសន៍ដទៃណាដែរ។ វានឹងបំបាក់បំបែក និងបំបាត់អស់ទាំងអាណាចក្រទាំងនោះ ហើយនៅឈរជារៀងរហូត
នៅថ្ងៃនោះ យើងនឹងធ្វើឲ្យយេរូសាឡិមទៅជាថ្មដ៏ធ្ងន់មួយដល់ប្រជាជាតិទាំងអស់។ អស់អ្នកដែលផ្ទុកវាលើខ្លួននឹងរងរបួសធ្ងន់ ហើយអស់ទាំងប្រជាជាតិនៅលើផែនដីនឹងប្រមូលគ្នាទាស់នឹងទីក្រុងនោះ”។
ដ្បិតព្រះអង្គត្រូវតែសោយរាជ្យ រហូតដល់បានដាក់ពួកខ្មាំងសត្រូវទាំងអស់នៅក្រោមព្រះបាទារបស់ព្រះអង្គ។
ទូតសួគ៌ទីប្រាំពីរផ្លុំត្រែឡើង នោះមានសំឡេងយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “អាណាចក្ររបស់ពិភពលោក បានត្រឡប់ជារបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គហើយ។ ព្រះអង្គនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ!”។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កសដ៏ធំមួយ ព្រមទាំងឃើញព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ផែនដី និងផ្ទៃមេឃក៏រត់គេចពីព្រះភក្ត្ររបស់ព្រះអង្គ ហើយលែងមានកន្លែងសម្រាប់ផែនដី និងផ្ទៃមេឃទៀតឡើយ។