នៅពេលផែនដី និងអស់អ្នកដែលរស់នៅទីនោះរលាយបាត់ គឺយើងហើយ ដែលរក្សាសសរនៃផែនដីកុំឲ្យរង្គើ។ សេឡា
កូឡុស 1:17 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គគង់នៅមុនរបស់សព្វសារពើ ហើយរបស់សព្វសារពើមាននៅដោយសារតែព្រះអង្គ។ Khmer Christian Bible មុនមានអ្វីៗទាំងអស់ មានព្រះអង្គរួចហើយ រីឯអ្វីៗទាំងអស់នៅស្ថិតស្ថេរដោយសារព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គគង់នៅមុនអ្វីៗទាំងអស់ ហើយនៅក្នុងព្រះអង្គ អ្វីៗទាំងអស់ក៏នៅស្ថិតស្ថេរជាមួយគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគ្រិស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់គង់នៅមុនទាំងអស់ ហើយរបស់ទាំងអស់ក៏នៅស្ថិតស្ថេរ ដោយសារទ្រង់ អាល់គីតាប អាល់ម៉ាហ្សៀសមានជីវិតមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារគាត់ដែរ។ |
នៅពេលផែនដី និងអស់អ្នកដែលរស់នៅទីនោះរលាយបាត់ គឺយើងហើយ ដែលរក្សាសសរនៃផែនដីកុំឲ្យរង្គើ។ សេឡា
ព្រះយេហូវ៉ាជាព្រះមហាក្សត្រនៃអ៊ីស្រាអែល ហើយជាព្រះប្រោសលោះរបស់ពួកគេ គឺព្រះយេហូវ៉ានៃពលបរិវារ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាដើម និងជាចុង។ គ្មានព្រះណាក្រៅពីយើងឡើយ។
ព្រះបិតាអើយ ឥឡូវនេះ សូមព្រះអង្គលើកតម្កើងសិរីរុងរឿងដល់ទូលបង្គំជាមួយអង្គទ្រង់ ដោយសិរីរុងរឿងដែលទូលបង្គំមានជាមួយព្រះអង្គ តាំងពីមុនដែលមានពិភពលោកផង។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មុនអ័ប្រាហាំបានកើតមក គឺមានខ្ញុំហើយ”។
ដ្បិតនៅក្នុងព្រះអង្គ យើងរស់ មានចលនា និងមាននៅផង ដូចដែលកវីខ្លះក្នុងចំណោមអស់លោកធ្លាប់និយាយដែរថា: ‘ជាការពិត យើងក៏ជាពូជពង្សរបស់ព្រះអង្គដែរ’។
ក៏ប៉ុន្តែសម្រាប់យើង យើងមានព្រះតែមួយអង្គគត់ដែលជាព្រះបិតា អ្វីៗសព្វសារពើមកពីព្រះអង្គ ហើយយើងក៏មាននៅដើម្បីព្រះអង្គ; យើងមានព្រះអម្ចាស់តែមួយអង្គគត់គឺព្រះយេស៊ូវគ្រីស្ទ អ្វីៗសព្វសារពើមាននៅតាមរយៈព្រះអង្គ ហើយយើងក៏មាននៅតាមរយៈព្រះអង្គដែរ។
ព្រះបុត្រាជារូបតំណាងរបស់ព្រះដែលយើងមើលមិនឃើញ ជាកូនច្បងនៃរបស់សព្វសារពើដែលត្រូវបានបង្កើត
ព្រះបុត្រាជារស្មីនៃសិរីរុងរឿង និងជារូបតំណាងនៃសណ្ឋានរបស់ព្រះ ហើយទ្រទ្រង់របស់សព្វសារពើដោយព្រះបន្ទូលនៃព្រះចេស្ដារបស់ព្រះអង្គ។ នៅពេលបំពេញឲ្យសម្រេចនូវការជម្រះបាប ព្រះអង្គបានគង់ចុះនៅខាងស្ដាំព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានដ៏ខ្ពស់។
ពោលថា៖“អ្វីដែលអ្នកឃើញ ចូរសរសេរក្នុងក្រាំងមួយ ហើយផ្ញើទៅក្រុមជំនុំទាំងប្រាំពីរគឺអេភេសូរ ស្មឺណា ពើកាម៉ុស ធាទេរ៉ា សើដេស ភីឡាដិលភា និងឡៅឌីសេ”។
នៅពេលខ្ញុំបានឃើញលោក ខ្ញុំក៏ដួលនៅទៀបជើងរបស់លោកដូចមនុស្សស្លាប់ នោះលោកក៏ដាក់ដៃស្ដាំលើខ្ញុំ ទាំងនិយាយថា៖“កុំខ្លាចឡើយ! យើងជាដើម និងជាចុង
ព្រះអម្ចាស់ដ៏ជាព្រះ មានបន្ទូលថា៖ “យើងជា ‘អាលផា’ និងជា ‘អូមេកា’ ជាព្រះដ៏មានព្រះចេស្ដា ដែលមាននៅសព្វថ្ងៃ មាននៅតាំងពីដើម ហើយដែលត្រូវយាងមក”។
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅស្មឺណាថា: ‘ព្រះអង្គដែលជាដើម និងជាចុង គឺព្រះអង្គដែលបានសុគត ហើយមានព្រះជន្មរស់ឡើងវិញ មានបន្ទូលដូច្នេះ: