Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 8:58 - ព្រះគម្ពីរខ្មែរសាកល

58 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មុន​អ័ប្រាហាំ​បាន​កើតមក គឺ​មាន​ខ្ញុំ​ហើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

58 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ មុន​លោក​អ័ប្រាហាំ​កើត​មក​ នោះ​មាន​ខ្ញុំ​រួច​ទៅ​ហើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

58 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មុន​លោក​អ័ប្រា‌ហាំ​កើត​មក មាន​ខ្ញុំ​រួច​ស្រេច​ទៅ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

58 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មុន​លោក​អប្រាហាំ​កើត​មក ខ្ញុំ​មាន​ជីវិត ​រួច​ស្រេច​ទៅ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

58 ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មុន​ដែល​លោក​អ័ប្រា‌ហាំ​កើត​មក នោះ​មាន​ខ្ញុំ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

58 អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មុន​អ៊ីព្រហ៊ីម​កើត​មក ខ្ញុំ​មាន​ជីវិត​រួច​ស្រេច​ទៅ​ហើយ»។

សូមមើលជំពូក ចម្លង




យ៉ូហាន 8:58
24 ការដាក់ឲ្យឆ្លើយតបគ្នា  

មែនហើយ តាំងពី​មាន​ថ្ងៃ គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ គ្មានអ្នកណា​អាច​រំដោះឲ្យរួច​ពី​កណ្ដាប់ដៃ​របស់យើង​បាន​ឡើយ​។ ពេល​យើង​ធ្វើ តើ​នរណា​អាច​បង្វែរ​បាន​?”។


ព្រះយេហូវ៉ា​ជា​ព្រះមហាក្សត្រ​នៃ​អ៊ីស្រាអែល ហើយ​ជា​ព្រះប្រោសលោះ​របស់ពួកគេ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​ដើម និង​ជា​ចុង​។ គ្មាន​ព្រះ​ណា​ក្រៅពី​យើង​ឡើយ​។


កុំ​ភ័យខ្លាច​ឡើយ ក៏​កុំ​តក់ស្លុត​ដែរ​! តើ​យើង​មិន​បាន​ប្រកាស ហើយ​ប្រាប់​ដល់​អ្នក​តាំងពីដើម​ទេ​ឬ​? ឥឡូវនេះ អ្នករាល់គ្នា​ជា​សាក្សី​របស់យើង​ហើយ​! តើ​មាន​ព្រះ​ណា​ក្រៅពី​យើង​ឬ​? គ្មាន​ថ្មដា​ណាឡើយ យើង​ក៏​មិន​ស្គាល់​ដែរ​!”។


ចូរ​នឹកចាំ​ការ​ពីមុន​តាំងពីបុរាណមក ដ្បិត​យើង​ហ្នឹងហើយ​ជា​ព្រះ គ្មានអ្នកណា​ទៀត​ឡើយ​។ គឺ​យើង​ហ្នឹងហើយ​ជា​ព្រះ ហើយ​គ្មានអ្នកណា​ដូច​យើង​ឡើយ​។


យ៉ាកុប និង​អ៊ីស្រាអែល ជា​អ្នកដែល​យើង​បាន​ហៅ​អើយ ចូរ​ស្ដាប់​យើង​ចុះ​! គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ​។ យើង​ជា​ដើម និង​ជា​ចុង​។


ដ្បិត​មាន​បុត្រ​មួយ​កើតមក​ដល់​យើង មាន​បុត្រា​មួយ​ប្រទាន​មក​យើង​។ រីឯ​ការគ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់បុត្រនោះ ហើយ​គេ​នឹង​ដាក់ឈ្មោះ​បុត្រនោះ​ថា “ទីប្រឹក្សា​ដ៏អស្ចារ្យ” “ព្រះ​ដ៏មានព្រះចេស្ដា” “ព្រះបិតា​ដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់​នៃ​សន្តិភាព”។


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖“ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ហើយ ប៉ុន្តែ​អ្នករាល់គ្នា​មិន​ជឿ​ទេ​។ កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ក្នុង​ព្រះនាម​របស់​ព្រះ​បិតា​ខ្ញុំ គឺ​ការទាំងនោះ​ហើយ ធ្វើបន្ទាល់​អំពី​ខ្ញុំ​។


ព្រះ​បិតា​អើយ ទូលបង្គំ​ចង់ឲ្យ​អ្នកដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ​នៅ​ជាមួយ​ទូលបង្គំ ត្រង់​កន្លែងដែល​ទូលបង្គំ​នៅ​ដែរ ដើម្បីឲ្យ​ពួកគេ​ឃើញ​សិរីរុងរឿង​របស់ទូលបង្គំ ដែល​ព្រះអង្គ​បាន​ផ្ដល់​ឲ្យ​ទូលបង្គំ ដ្បិត​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ទូលបង្គំ​មុន​កំណើត​នៃ​ពិភពលោក​។


ព្រះ​បិតា​អើយ ឥឡូវនេះ សូម​ព្រះអង្គ​លើកតម្កើងសិរីរុងរឿង​ដល់​ទូលបង្គំ​ជាមួយ​អង្គទ្រង់ ដោយ​សិរីរុងរឿង​ដែល​ទូលបង្គំ​មាន​ជាមួយ​ព្រះអង្គ តាំងពីមុន​ដែល​មាន​ពិភពលោក​ផង​។


ដូច្នេះ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ហើយ​ថា​: ‘អ្នករាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់ខ្លួន’។ ជាការពិត ប្រសិនបើ​អ្នករាល់គ្នា​មិន​ជឿ​ថា គឺ​ខ្ញុំ​ហ្នឹងហើយ​ជាព្រះអង្គនោះ​ទេ អ្នករាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់ខ្លួន ”។


ដូច្នេះ ព្រះយេស៊ូវ​ក៏​មានបន្ទូលថា​៖“ពេល​អ្នករាល់គ្នា​លើក​កូនមនុស្ស​ឡើង នោះ​អ្នករាល់គ្នា​នឹង​យល់​ថា គឺ​ខ្ញុំ​ហ្នឹងហើយ​ជាព្រះអង្គនោះ ហើយ​ខ្ញុំ​មិន​ធ្វើ​អ្វីមួយ​ដោយ​ខ្លួនខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​ប្រាប់​សេចក្ដីទាំងនេះ តាមដែល​ព្រះ​បិតា​បាន​បង្រៀន​ខ្ញុំ​។


ព្រះយេស៊ូវ​ទ្រង់​តបថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​ប្រព្រឹត្តបាប ជា​ទាសករ​របស់​បាប​។


ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នកណា​កាន់តាម​ពាក្យ​របស់ខ្ញុំ អ្នកនោះ​មិន​ឃើញ​សេចក្ដីស្លាប់​សោះឡើយ គឺ​ជារៀងរហូត”។


ព្រះអង្គ​គង់នៅ​មុន​របស់​សព្វសារពើ ហើយ​របស់​សព្វសារពើ​មាននៅ​ដោយសារតែ​ព្រះអង្គ​។


ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ដដែល ម្សិលមិញ ថ្ងៃនេះ និង​ជារៀងរហូត​។


ពោលថា​៖“អ្វីដែល​អ្នក​ឃើញ ចូរ​សរសេរ​ក្នុង​ក្រាំង​មួយ ហើយ​ផ្ញើទៅ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​គឺ​អេភេសូរ ស្មឺណា ពើកាម៉ុស ធាទេរ៉ា សើដេស ភីឡាដិលភា និង​ឡៅឌីសេ”។


ព្រះអម្ចាស់​ដ៏ជា​ព្រះ មានបន្ទូលថា​៖ “យើង​ជា ‘អាលផា’ និង​ជា ‘អូមេកា’ ជា​ព្រះដ៏មានព្រះចេស្ដា ដែល​មាននៅ​សព្វថ្ងៃ មាននៅ​តាំងពីដើម ហើយ​ដែល​ត្រូវ​យាង​មក”។


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ស្មឺណា​ថា​: ‘ព្រះអង្គ​ដែល​ជា​ដើម និង​ជា​ចុង គឺ​ព្រះអង្គ​ដែល​បាន​សុគត ហើយ​មានព្រះជន្មរស់ឡើងវិញ មានបន្ទូល​ដូច្នេះ​:


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម