ប៉ូលបានទៅដល់ឌើបេ រួចទៅដល់លីស្ត្រា។ ពេលនោះ មើល៍! មានសិស្សម្នាក់ឈ្មោះធីម៉ូថេនៅទីនោះ គាត់ជាកូនប្រុសរបស់ស្ត្រីជនជាតិយូដាដែលជាអ្នកជឿ រីឯឪពុករបស់គាត់ជាជនជាតិក្រិក។
កូឡុស 1:1 - ព្រះគម្ពីរខ្មែរសាកល ពីខ្ញុំ ប៉ូល ដែលជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ និងពីធីម៉ូថេជាបងប្អូន Khmer Christian Bible ខ្ញុំប៉ូលជាសាវករបស់ព្រះយេស៊ូគ្រិស្ដតាមបំណងរបស់ព្រះជាម្ចាស់ និងធីម៉ូថេជាបងប្អូន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុល ជាសាវករបស់ព្រះគ្រីស្ទយេស៊ូវ តាមព្រះហឫទ័យរបស់ព្រះ និងធីម៉ូថេ ជាបងប្អូនយើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំ ប៉ូល ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យតែងតាំងជាសាវ័ករបស់ព្រះគ្រិស្តយេស៊ូ និងលោកធីម៉ូថេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សំបុត្រប៉ុលខ្ញុំ ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ ដោយនូវព្រះហឫទ័យព្រះ អាល់គីតាប ខ្ញុំ ប៉ូល ដែលអុលឡោះគាប់ចិត្តតែងតាំងជាសាវ័ករបស់អាល់ម៉ាហ្សៀសអ៊ីសា និងលោកធីម៉ូថេ |
ប៉ូលបានទៅដល់ឌើបេ រួចទៅដល់លីស្ត្រា។ ពេលនោះ មើល៍! មានសិស្សម្នាក់ឈ្មោះធីម៉ូថេនៅទីនោះ គាត់ជាកូនប្រុសរបស់ស្ត្រីជនជាតិយូដាដែលជាអ្នកជឿ រីឯឪពុករបស់គាត់ជាជនជាតិក្រិក។
ពីខ្ញុំ ប៉ូល បាវបម្រើរបស់ព្រះគ្រីស្ទយេស៊ូវ ដែលត្រូវបានត្រាស់ហៅជាសាវ័ក ទាំងត្រូវបានញែកចេញសម្រាប់ដំណឹងល្អរបស់ព្រះ។
ពីខ្ញុំ ប៉ូល ដែលត្រូវបានត្រាស់ហៅជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ និងពីសូស្ថេនជាបងប្អូន
ពីខ្ញុំ ប៉ូល ដែលជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ និងពីធីម៉ូថេជាបងប្អូន ជូនចំពោះក្រុមជំនុំរបស់ព្រះដែលនៅកូរិនថូស និងវិសុទ្ធជនទាំងអស់ដែលនៅទូទាំងអាខៃ។
ពីខ្ញុំ ប៉ូល ដែលជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ ជូនចំពោះវិសុទ្ធជនដែលរស់នៅអេភេសូរ ជាអ្នកជឿក្នុងព្រះគ្រីស្ទយេស៊ូវ។
ពីខ្ញុំ ប៉ូល និងធីម៉ូថេ បាវបម្រើរបស់ព្រះគ្រីស្ទយេស៊ូវ ជូនចំពោះវិសុទ្ធជនទាំងអស់ក្នុងព្រះគ្រីស្ទយេស៊ូវនៅភីលីព ព្រមទាំងអ្នកមើលខុសត្រូវ និងអ្នកជំនួយ។
ពីខ្ញុំ ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ ជូនចំពោះក្រុមជំនុំអ្នកថែស្សាឡូនីច ដែលនៅក្នុងព្រះដែលជាព្រះបិតា និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត មានដល់អ្នករាល់គ្នា!
ហើយចាត់ធីម៉ូថេដែលជាបងប្អូនរបស់យើង និងជាអ្នករួមការងារជាមួយព្រះក្នុងដំណឹងល្អរបស់ព្រះគ្រីស្ទឲ្យមក ដើម្បីពង្រឹង និងលើកទឹកចិត្តអ្នករាល់គ្នា ខាងឯជំនឿរបស់អ្នករាល់គ្នា
ពីខ្ញុំ ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ ជូនចំពោះក្រុមជំនុំអ្នកថែស្សាឡូនីច ដែលនៅក្នុងព្រះដែលជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
ពីខ្ញុំ ប៉ូល ដែលជាអ្នកទោសរបស់ព្រះគ្រីស្ទយេស៊ូវ និងពីធីម៉ូថេជាបងប្អូន ជូនចំពោះភីលេម៉ូនជាទីស្រឡាញ់ និងជាអ្នករួមការងារជាមួយយើង
សូមដឹងថា ធីម៉ូថេបងប្អូនរបស់យើងត្រូវបានដោះលែងហើយ។ ប្រសិនបើគាត់អាចមកដល់ឆាប់ៗ ខ្ញុំនឹងមកជួបអ្នករាល់គ្នាជាមួយគាត់ដែរ។