ចូរស្រែកហៅយើងនៅថ្ងៃនៃទុក្ខវេទនាចុះ នោះយើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងសិរីរុងរឿងដល់យើង”។
កិច្ចការ 9:11 - ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់មានបន្ទូលនឹងគាត់ថា៖“ចូរក្រោកឡើង ទៅឯផ្លូវមួយដែលគេហៅថា ‘ផ្លូវត្រង់’ ហើយរកអ្នកតើសុសម្នាក់ឈ្មោះសូលនៅក្នុងផ្ទះរបស់យូដាស។ ដ្បិតមើល៍! គាត់កំពុងអធិស្ឋាន Khmer Christian Bible ព្រះអម្ចាស់មានបន្ទូលទៅគាត់ទៀតថា៖ «ចូរក្រោកឡើង ហើយទៅឯផ្លូវមួយដែលហៅថាផ្លូវត្រង់ ហើយរកមនុស្សម្នាក់ឈ្មោះសុល ជាអ្នកក្រុងតើសុស ស្នាក់នៅក្នុងផ្ទះរបស់យូដាស ដ្បិតមើល៍ គាត់កំពុងអធិស្ឋាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរក្រោកឡើង ទៅតាមផ្លូវដែលហៅថា "ផ្លូវត្រង់" ហើយរកមើលមនុស្សម្នាក់ឈ្មោះសុល ជាអ្នកស្រុកតើសុស នៅក្នុងផ្ទះយូដាស ដ្បិត មើល៍ គាត់កំពុងតែអធិស្ឋាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «ចូរក្រោកឡើង ទៅឯផ្លូវមួយឈ្មោះ“ផ្លូវត្រង់” សួររកឈ្មោះសូល ជាអ្នកស្រុកតើសុស នៅក្នុងផ្ទះយូដាស។ គាត់កំពុងតែអធិស្ឋាន* ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់មានបន្ទូលថា ចូរក្រោកឡើង ទៅឯផ្លូវដែលហៅថា ផ្លូវត្រង់ ហើយរកមនុស្សម្នាក់ឈ្មោះសុល ជាអ្នកស្រុកតើសុស នៅក្នុងផ្ទះយូដាស ដ្បិតមើល គាត់កំពុងតែអធិស្ឋាន អាល់គីតាប អ៊ីសាជាអម្ចាស់បានប្រាប់មកគាត់ថា៖ «ចូរក្រោកឡើង ទៅឯផ្លូវមួយឈ្មោះ “ផ្លូវត្រង់”សួររកឈ្មោះសូល ជាអ្នកស្រុកតើសុសនៅក្នុងផ្ទះយូដាស។ គាត់កំពុងតែទូរអា |
ចូរស្រែកហៅយើងនៅថ្ងៃនៃទុក្ខវេទនាចុះ នោះយើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងសិរីរុងរឿងដល់យើង”។
យញ្ញបូជារបស់មនុស្សអាក្រក់ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯសេចក្ដីអធិស្ឋានរបស់មនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
“យើងនឹងចាក់បង្ហូរវិញ្ញាណនៃសេចក្ដីសន្ដោស និងពាក្យអង្វរករលើវង្សត្រកូលដាវីឌ និងពួកអ្នកដែលរស់នៅយេរូសាឡិម ហើយពួកគេនឹងសម្លឹងមើលយើងដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខចំពោះអ្នកនោះ ហាក់ដូចជាទួញសោកចំពោះកូនតែមួយ ក៏នឹងយំសោកយ៉ាងល្វីងជូរចត់ចំពោះអ្នកនោះ ហាក់ដូចជាយំសោកយ៉ាងល្វីងជូរចត់ចំពោះកូនច្បង។
ព្រះយេស៊ូវមានបន្ទូលតបនឹងនាងថា៖“ប្រសិនបើនាងបានស្គាល់អំណោយទានរបស់ព្រះ ហើយដឹងថាអ្នកដែលកំពុងនិយាយនឹងនាងថា: ‘សូមឲ្យខ្ញុំផឹកផង’ ជាអ្នកណា ម្ល៉េះសមនាងបានសុំពីគាត់វិញ ហើយគាត់ក៏ឲ្យទឹករស់ដល់នាង”។
គាត់រៀបរាប់ប្រាប់យើងអំពីរបៀបដែលគាត់បានឃើញទូតសួគ៌ឈរនៅក្នុងផ្ទះរបស់គាត់ ហើយនិយាយនឹងគាត់ថា: ‘ចូរចាត់គេឲ្យទៅយ៉ុបប៉េ ហើយអញ្ជើញស៊ីម៉ូនដែលគេហៅថាពេត្រុសមកចុះ។
ប៉ូលឆ្លើយថា៖ “ខ្ញុំជាជនជាតិយូដា ជាអ្នកតើសុសក្នុងគីលីគា មិនមែនជាពលរដ្ឋទីក្រុងតូចតាចទេ។ ខ្ញុំអង្វរលោក សូមអនុញ្ញាតឲ្យខ្ញុំនិយាយនឹងប្រជាជននេះផង”។
“ខ្ញុំជាជនជាតិយូដា បានកើតនៅតើសុសក្នុងគីលីគា ប៉ុន្តែធំឡើងនៅទីក្រុងនេះ ហើយទទួលការអប់រំតាមក្រឹត្យវិន័យរបស់ដូនតាយ៉ាងតឹងរ៉ឹង ក្រោមការបង្រៀនរបស់កាម៉ាលាល។ ខ្ញុំជាអ្នកស៊ប់ចំពោះព្រះ ដូចអ្នកទាំងអស់គ្នានៅសព្វថ្ងៃនេះដែរ។
ដូច្នេះ ចូរកែប្រែចិត្តពីការអាក្រក់នេះរបស់អ្នក ហើយអធិស្ឋានទៅព្រះអម្ចាស់ចុះ ក្រែងលោបំណងចិត្តរបស់អ្នកនឹងត្រូវបានលើកលែងទោសឲ្យអ្នក។
មានទូតសួគ៌របស់ព្រះអម្ចាស់ប្រាប់ភីលីពថា៖ “ចូរក្រោកឡើង ធ្វើដំណើរឆ្ពោះទៅខាងត្បូង តាមផ្លូវដែលចុះពីយេរូសាឡិមទៅកាសាចុះ”។ កន្លែងនោះជាទីរហោស្ថាន។