Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 9:10 - ព្រះគម្ពីរខ្មែរសាកល

10 នៅ​ដាម៉ាស់ មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណានាស​។ ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ក្នុង​និមិត្ត​ថា​៖“អាណានាស​អើយ​!”។ គាត់​ទូល​ឆ្លើយថា​៖ “ព្រះអម្ចាស់​អើយ មើល៍! ទូលបង្គំ​នៅ​ទីនេះ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 នៅ​ក្នុង​ក្រុង​ដាម៉ាស់​ មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណានាស​ ព្រះអម្ចាស់​មាន​បន្ទូល​មក​គាត់​នៅ​ក្នុង​សុបិន​និមិត្ដ​ថា៖​ «អាណានាស!»​ គាត់​ក៏​ឆ្លើយ​ថា៖​ «ព្រះអម្ចាស់​អើយ!​ ខ្ញុំ​នៅ​ទីនេះ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 នៅ​ក្រុង​ដាម៉ាស​នោះ មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណា‌នាស។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់នៅ​ក្នុង​និមិត្ត​ថា៖ «អាណា‌នាស​អើយ!» គាត់​ទូលតប​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 នៅ​ក្រុង​ដាម៉ាស មាន​សិស្ស​មួយ​រូប ឈ្មោះ​អាណា‌ណាស។ គាត់​និមិត្ត​ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់​ថា៖ «អាណា‌ណាស!»។ គាត់​ទូល​តប​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 រីឯ​នៅ​ក្រុង​ដាម៉ាស នោះ​មាន​សិស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ហើយ​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ហៅ​គាត់ ក្នុង​ការ​ជាក់​ស្តែង​ថា នែ អាន៉្នានាស​អើយ គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

10 នៅ​ក្រុង​ដាម៉ាស មាន​សិស្ស​មួយ​នាក់​ឈ្មោះ​អាណាណាស។ គាត់​និមិត្ដ​ឃើញ​អ៊ីសា‌ជាអម្ចាស់​និយាយ​ហៅ​គាត់​ថា៖ «អាណាណាស!»។ គាត់​ឆ្លើយ​តប​ថា៖ «បាទ​អ៊ីសា‌ជាអម្ចាស់!»។

សូមមើលជំពូក ចម្លង




កិច្ចការ 9:10
23 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់ និង​ពួក​បាវបម្រើ​របស់គាត់​បាន​បែងចែកគ្នា ទាស់នឹង​ពួកគេ​ទាំង​យប់ ហើយ​វាយ​ពួកគេ ក៏​ដេញតាម​ពួកគេ​រហូតដល់​ហូបា​ដែល​នៅ​ខាងជើង​ដាម៉ាស់​។


ពេលនោះ​មានកើតឡើងដូច្នេះ​: ក្រោយពី​ការ​ទាំងនោះ ព្រះ​បាន​សាកល្បង​អ័ប្រាហាំ គឺ​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖ “អ័ប្រាហាំ​!”។ គាត់​ក៏​ទូល​តបថា​៖ “មើល៍! ទូលបង្គំ​នៅទីនេះ​!”។


ពេលនោះ ទូតសួគ៌​របស់​ព្រះ​និយាយ​មក​បង​ក្នុង​យល់សប្តិ​ថា​: ‘យ៉ាកុប​អើយ​!’។ បង​ឆ្លើយថា​: ‘មើល៍! ខ្ញុំ​នៅទីនេះ​!’។


បន្ទាប់មក ខ្ញុំ​បាន​ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​របស់ខ្ញុំ មានបន្ទូលថា​៖ “តើ​យើង​នឹង​ចាត់​នរណា​ឲ្យទៅ​? តើ​នរណា​នឹង​ទៅ​ជំនួស​ពួកយើង​?”។ នោះ​ខ្ញុំ​ក៏​ទូល​ឆ្លើយថា​៖ “មើល៍! ទូលបង្គំ​នៅទីនេះ សូម​ចាត់​ទូលបង្គំ​ចុះ​!”។


ពេលនោះ អាថ៌កំបាំង​នោះ​ត្រូវបាន​បើកសម្ដែង​ដល់​ដានីយ៉ែល​ក្នុង​និមិត្ត​នៅ​ពេលយប់ ដានីយ៉ែល​ក៏​ថ្វាយពរ​ព្រះ​នៃ​ស្ថានសួគ៌​។


ថ្ងៃ​មួយ ប្រមាណជា​ម៉ោងបីរសៀល លោក​បាន​ឃើញ​និមិត្ត​យ៉ាងច្បាស់ គឺ​ឃើញ​ទូតសួគ៌​របស់​ព្រះ​ចូលមក និយាយ​នឹង​លោក​ថា​៖ “កូនេលាស​!”។


“កាល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្រុង​យ៉ុបប៉េ ខ្ញុំ​ក៏​លង់ស្មារតី​ឃើញ​និមិត្ត​មួយ​: មាន​អ្វី​មួយ​ដូចជា​ក្រណាត់​ធំ​ចុះមក ដោយ​ត្រូវ​ចង​ជ្រុង​ទាំង​បួន​សម្រូត​ពី​លើមេឃ​មកដល់​ខ្ញុំ​។


ពេត្រុស​ក៏​ចេញទៅ​តាម​ទូតសួគ៌ ប៉ុន្តែ​គាត់​មិន​បាន​ដឹង​ថា​ហេតុការណ៍​ដែល​កំពុងតែ​កើតឡើង​តាមរយៈ​ទូតសួគ៌​នោះ​ជា​ការពិត​ទេ គឺ​គាត់​គិតថា​គាត់​កំពុង​ឃើញ​និមិត្ត​។


នៅពេល​គាត់​ឃើញ​និមិត្ត​នោះ យើង​ក៏​រកឱកាស​ចេញដំណើរ​ទៅ​ម៉ាសេដូន​ភ្លាម ដោយ​យល់ឃើញ​ថា​ព្រះ​បាន​ត្រាស់ហៅ​យើង​ឲ្យ​ទៅ​ផ្សាយដំណឹងល្អ​ដល់​ពួកគេ។


យប់​មួយ ប៉ូល​ឃើញ​និមិត្ត​មួយ គឺ​មាន​បុរស​ម៉ាសេដូន​ម្នាក់​ឈរ​អង្វរ​គាត់​ថា៖ “សូម​ឆ្លង​មក​ម៉ាសេដូន ជួយ​យើង​ផង!”។


យប់​មួយ ព្រះអម្ចាស់​មានបន្ទូល​នឹង​ប៉ូល​ក្នុង​និមិត្ត​ថា​៖“កុំ​ខ្លាច​ឡើយ ចូរ​បន្ត​និយាយ​ចុះ​! កុំ​នៅស្ងៀម​ឡើយ


‘ព្រះ​មានបន្ទូលថា នៅ​ថ្ងៃចុងបញ្ចប់​នឹង​កើតមាន​ដូច្នេះ​: យើង​នឹង​ចាក់បង្ហូរ​វិញ្ញាណ​របស់យើង​លើ​មនុស្ស គ្រប់គ្នា កូនប្រុស​កូនស្រី​របស់អ្នករាល់គ្នា​នឹង​ព្យាករ ពួក​កំលោះ​របស់អ្នករាល់គ្នា​នឹង​ឃើញ​និមិត្ត ពួក​ចាស់ៗ​របស់អ្នករាល់គ្នា​នឹង​យល់សប្តិ​។


មាន​បុរស​ម្នាក់​ឈ្មោះ​អាណានាស គាត់​មានជំនឿស៊ប់​ស្របតាម​ក្រឹត្យវិន័យ ព្រមទាំង​មានកេរ្តិ៍ឈ្មោះល្អ​ក្នុងចំណោម​ជនជាតិយូដា​ទាំងអស់​ដែល​រស់នៅ​ទីនោះ​។


ហើយ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អាណានាស​នៅក្នុង​និមិត្ត​ចូលមក​ដាក់​ដៃ​លើ​គាត់ ដើម្បីឲ្យ​គាត់​មើលឃើញវិញ”។


រយៈពេល​បី​ថ្ងៃ គាត់​មើលមិនឃើញ​អ្វី​ឡើយ ហើយក៏​មិន​ហូប​មិន​ផឹក​អ្វី​ដែរ​។


នៅ​ដាម៉ាស់ អភិបាល​របស់​ស្ដេច​អើរេតាស បាន​ចាំយាម​ក្រុង​ដាម៉ាស់​ដើម្បី​ចាប់​ខ្ញុំ


ហើយក៏មិន​បាន​ឡើង​ទៅ​យេរូសាឡិម ទៅ​ជួប​ពួក​អ្នក​ដែល​ជា​សាវ័ក​មុន​ខ្ញុំ​ដែរ ផ្ទុយទៅវិញ ខ្ញុំ​បាន​ចេញទៅ​អារ៉ាប៊ី រួច​ត្រឡប់មក​ដាម៉ាស់​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម