ទូលបង្គំបានទទួលសេចក្ដីបន្ទាល់របស់ព្រះអង្គជាមរតកជារៀងរហូត ដ្បិតសេចក្ដីបន្ទាល់ទាំងនោះជាសេចក្ដីរីករាយនៃចិត្តរបស់ទូលបង្គំ។
កិច្ចការ 8:39 - ព្រះគម្ពីរខ្មែរសាកល នៅពេលពួកគេឡើងពីទឹកមក ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ឆក់យកភីលីពទៅបាត់ ហើយមហាតលិកនោះក៏លែងឃើញគាត់ទៀត។ ប៉ុន្តែលោកបន្តដំណើរទៅទាំងអរសប្បាយ។ Khmer Christian Bible ពេលអ្នកទាំងពីរឡើងពីទឹកមកវិញ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ក៏ឆក់យកលោកភីលីពទៅ ហើយមនុស្សកម្រៀវនោះមិនឃើញលោកភីលីពទៀតទេ ប៉ុន្ដែគាត់បានបន្ដដំណើរទៅទាំងអរសប្បាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេឡើងចេញពីទឹកមកវិញ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ក៏ឆក់លោកភីលីពចេញទៅបាត់ អ្នកកម្រៀវមិនឃើញលោកទៀតទេ ហើយគាត់ក៏បន្តដំណើរទៅទាំងអរសប្បាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកទាំងពីរឡើងពីទឹកមកវិញ ព្រះវិញ្ញាណនៃព្រះអម្ចាស់បានលើកលោកភីលីពយកចេញបាត់ទៅ លោកមន្ត្រីលែងឃើញលោកភីលីពទៀតហើយ។ លោកមន្ត្រីបន្តដំណើរទៅមុខដោយចិត្តត្រេកអរសប្បាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះឡើងពីទឹកមក នោះព្រះវិញ្ញាណនៃព្រះអម្ចាស់ ទ្រង់ឆក់យកភីលីពបាត់ទៅ ហើយអ្នកកំរៀវមិនបានឃើញគាត់ទៀតទេ ក៏ទៅតាមផ្លូវទៅ ដោយអរសប្បាយ អាល់គីតាប កាលអ្នកទាំងពីរឡើងពីទឹកមកវិញ រសនៃអុលឡោះជាអម្ចាស់បានលើកលោកភីលីពយកចេញបាត់ទៅ លោកមន្ដ្រីលែងឃើញលោកភីលីពទៀតហើយ។ លោកមន្ដ្រីបន្ដដំណើរទៅមុខដោយចិត្ដត្រេកអរសប្បាយ។ |
ទូលបង្គំបានទទួលសេចក្ដីបន្ទាល់របស់ព្រះអង្គជាមរតកជារៀងរហូត ដ្បិតសេចក្ដីបន្ទាល់ទាំងនោះជាសេចក្ដីរីករាយនៃចិត្តរបស់ទូលបង្គំ។
ទូលបង្គំបានរីករាយក្នុងផ្លូវនៃសេចក្ដីបន្ទាល់របស់ព្រះអង្គ ដូចជាបានរីករាយនឹងទ្រព្យសម្បត្តិគ្រប់យ៉ាង។
ខ្ញុំនឹងរីករាយយ៉ាងខ្លាំងនឹងព្រះយេហូវ៉ា ព្រលឹងរបស់ខ្ញុំនឹងត្រេកអរនឹងព្រះរបស់ខ្ញុំ ពីព្រោះព្រះអង្គបានស្លៀកពាក់ឲ្យខ្ញុំដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវវែងនៃសេចក្ដីសុចរិត ដូចជាកូនកំលោះដែលពាក់ឈ្នួតស្អាតបែបបូជាចារ្យ ដូចជាកូនក្រមុំដែលតែងខ្លួនដោយគ្រឿងអលង្ការរបស់ខ្លួន។
“អាណាចក្រស្ថានសួគ៌ប្រៀបដូចជាកំណប់ដែលលាក់ទុកនៅក្នុងចម្ការ។ មានបុរសម្នាក់បានរកវាឃើញ ក៏លាក់ទុកវិញ ហើយដោយសារតែអំណរ គាត់ក៏ទៅលក់អ្វីៗទាំងអស់ដែលគាត់មាន រួចទិញចម្ការនោះ។
ក្រោយពីព្រះយេស៊ូវទទួលពិធីជ្រមុជទឹកហើយ ព្រះអង្គក៏យាងឡើងពីទឹកភ្លាម។ ពេលនោះ មើល៍! ផ្ទៃមេឃត្រូវបានបើកចំហនៅចំពោះព្រះអង្គ ហើយព្រះអង្គទតឃើញព្រះវិញ្ញាណរបស់ព្រះយាងចុះមកលើព្រះអង្គ ដូចជាសត្វព្រាប។
នៅពេលយាងឡើងពីទឹក ស្រាប់តែព្រះអង្គទតឃើញផ្ទៃមេឃកំពុងរហែក ហើយព្រះវិញ្ញាណយាងចុះមកលើព្រះអង្គ ដូចជាសត្វព្រាប
គាត់នាំប៉ូល និងស៊ីឡាសទៅក្នុងផ្ទះ ហើយដាក់អាហារឲ្យពួកគេហូប។ គាត់ត្រេកអរយ៉ាងខ្លាំងជាមួយក្រុមគ្រួសារ ដោយសារបានជឿព្រះ។
បន្ទាប់មក លោកបញ្ជាឲ្យបញ្ឈប់រទេះសេះ ហើយអ្នកទាំងពីរ គឺទាំងភីលីព និងមហាតលិកក៏ចុះទៅក្នុងទឹក រួចភីលីពក៏ធ្វើពិធីជ្រមុជទឹកឲ្យលោក។
តាមរយៈព្រះអង្គ និងដោយសារតែជំនឿ យើងក៏បានចូលក្នុងព្រះគុណនេះដែលយើងកំពុងឈរ ហើយអួតអំពីសេចក្ដីសង្ឃឹមដែលនឹងទទួលសិរីរុងរឿងរបស់ព្រះ។
ដ្បិតគឺយើងហើយ ជាពួកកាត់ស្បែកដែលបម្រើតាមព្រះវិញ្ញាណរបស់ព្រះ ហើយអួតអំពីព្រះគ្រីស្ទយេស៊ូវ ព្រមទាំងមិនពឹងផ្អែកលើសាច់ឈាមឡើយ។
ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាអួតអាងក្នុងភាពក្រអឺតក្រទមរបស់ខ្លួន។ គ្រប់ទាំងការអួតអាងបែបនេះ សុទ្ធតែអាក្រក់។