Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 1:10 - ព្រះគម្ពីរខ្មែរសាកល

10 នៅពេល​យាង​ឡើង​ពី​ទឹក ស្រាប់តែ​ព្រះអង្គ​ទត​ឃើញ​ផ្ទៃមេឃ​កំពុង​រហែក ហើយ​ព្រះវិញ្ញាណ​យាង​ចុះមក​លើ​ព្រះអង្គ ដូចជា​សត្វព្រាប

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ពេល​ងើប​ចេញ​ពី​ទឹក​ភ្លាម​ ព្រះអង្គ​ទត​ឃើញ​ស្ថានសួគ៌​បើក​ចំហ​ ហើយ​ព្រះវិញ្ញាណ​បាន​យាង​មក​សណ្ឋិត​លើ​ព្រះអង្គ​ ដូចជា​សត្វ​ព្រាប​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពេល​ព្រះ‌អង្គ​យាង​ឡើង​ពី​ទឹក​មក​ភ្លាម ព្រះ‌អង្គ​ឃើញ​ស្ថាន​សួគ៌​បើក​ចំហ ហើយ​ព្រះ​វិញ្ញាណ​យាង​ចុះ​មក​ដូច​សត្វ​ព្រាប សណ្ឋិត​លើ​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ពេល​ព្រះអង្គ​យាង​ឡើង​ពី​ទឹក​មក​ភ្លាម ព្រះអង្គ​ទត​ឃើញ​ផ្ទៃ​មេឃ​រហែក​ជា​ពីរ ហើយ​ព្រះ‌វិញ្ញាណ​យាង​ចុះ​ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 កាល​កំពុង​តែ​យាង​ឡើង​ពី​ទឹក​មក ស្រាប់​តែ​ឃើញ​មេឃ​របើក នឹង​ព្រះ‌វិញ្ញាណ​ចុះ​មក​សណ្ឋិត​លើ​ទ្រង់ មាន​រូប​ដូច​ជា​ព្រាប

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ពេល​អ៊ីសា​ឡើង​ពី​ទឹក​មក​ភ្លាម គាត់​ឃើញ​ផ្ទៃ​មេឃ​រហែក​ជា​ពីរ ហើយ​រស‌អុលឡោះ​ចុះ​មក​ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​គាត់។

សូមមើលជំពូក ចម្លង




ម៉ាកុស 1:10
8 ការដាក់ឲ្យឆ្លើយតបគ្នា  

“មើល៍! អ្នកបម្រើ​របស់យើង​ដែល​យើង​ទ្រទ្រង់ អ្នកដែលត្រូវបានជ្រើសរើស​របស់យើង ដែល​យើង​ពេញចិត្ត​។ យើង​បាន​ដាក់​វិញ្ញាណ​របស់យើង​លើ​គាត់ ហើយ​គាត់​នឹង​នាំមកនូវ​សេចក្ដីយុត្តិធម៌​ដល់​ប្រជាជាតិ​នានា​។


ឱបើ​ព្រះអង្គ​ហែក​ផ្ទៃមេឃ​យាង​ចុះមក ហើយ​ភ្នំ​ទាំងឡាយ​រញ្ជួយ​នៅចំពោះ​ព្រះអង្គ​ទៅអេះ!


ក្រោយពី​ព្រះយេស៊ូវ​ទទួលពិធីជ្រមុជទឹក​ហើយ ព្រះអង្គ​ក៏​យាង​ឡើង​ពី​ទឹក​ភ្លាម​។ ពេលនោះ មើល៍! ផ្ទៃមេឃ​ត្រូវបាន​បើកចំហ​នៅចំពោះ​ព្រះអង្គ ហើយ​ព្រះអង្គ​ទត​ឃើញ​ព្រះវិញ្ញាណ​របស់​ព្រះ​យាង​ចុះ​មក​លើ​ព្រះអង្គ ដូចជា​សត្វព្រាប​។


រួច​មាន​សំឡេង​មួយ​មក​ពី​លើមេឃ​ថា​៖ “អ្នក​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង យើង​ពេញចិត្ត​នឹង​អ្នក”។


នៅ​គ្រានោះ ព្រះយេស៊ូវ​យាង​មក​ពី​ណាសារ៉ែត​ក្នុង​កាលីឡេ ហើយ​ទទួលពិធីជ្រមុជទឹក​ពី​យ៉ូហាន​ក្នុង​ទន្លេយ័រដាន់​។


ហើយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​យាង​ចុះ​ក្នុង​រូបសណ្ឋាន​ដូចជា​សត្វព្រាប​មក​លើ​ព្រះអង្គ រួច​មាន​សំឡេង​មួយ​មក​ពី​លើមេឃ​ថា​៖ “អ្នក​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង យើង​ពេញចិត្ត​នឹង​អ្នក”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម