Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 8:39 - Khmer Christian Bible

39 ពេល​អ្នក​ទាំង​ពីរ​ឡើង​ពី​ទឹក​មក​វិញ​ ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ក៏​ឆក់​យក​លោក​ភីលីព​ទៅ​ ហើយ​មនុស្ស​កម្រៀវ​នោះ​មិន​ឃើញ​លោក​ភីលីព​ទៀត​ទេ​ ប៉ុន្ដែ​គាត់​បាន​បន្ដ​ដំណើរ​ទៅ​ទាំង​អរ​សប្បាយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 នៅពេល​ពួកគេ​ឡើង​ពី​ទឹក​មក ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ឆក់យក​ភីលីព​ទៅបាត់ ហើយ​មហាតលិក​នោះ​ក៏​លែង​ឃើញ​គាត់​ទៀត​។ ប៉ុន្តែ​លោក​បន្តដំណើរទៅ​ទាំង​អរសប្បាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ពេល​គេ​ឡើង​ចេញ​ពី​ទឹក​មកវិញ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​ក៏​ឆក់​លោក​ភីលីព​ចេញ​ទៅ​បាត់ អ្នក​កម្រៀវ​មិន​ឃើញ​លោក​ទៀត​ទេ ហើយ​គាត់​ក៏​បន្ត​ដំណើរ​ទៅ​ទាំង​អរ​សប្បាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 កាល​លោក​ទាំង​ពីរ​ឡើង​ពី​ទឹក​មក​វិញ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​បាន​លើក​លោក​ភីលីព​យក​ចេញ​បាត់​ទៅ លោក​មន្ត្រី​លែង​ឃើញ​លោក​ភីលីព​ទៀត​ហើយ។ លោក​មន្ត្រី​បន្ត​ដំណើរ​ទៅ​មុខ​ដោយ​ចិត្ត​ត្រេក​អរ​សប្បាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 លុះ​ឡើង​ពី​ទឹក​មក នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ ទ្រង់​ឆក់​យក​ភីលីព​បាត់​ទៅ ហើយ​អ្នក​កំរៀវ​មិន​បាន​ឃើញ​គាត់​ទៀត​ទេ ក៏​ទៅ​តាម​ផ្លូវ​ទៅ ដោយ​អរ​សប្បាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

39 កាល​អ្នក​ទាំង​ពីរ​ឡើង​ពី​ទឹក​មក​វិញ រស​នៃ​អុលឡោះ‌ជាអម្ចាស់​បាន​លើក​លោក​ភីលីព​យក​ចេញ​បាត់​ទៅ លោក​មន្ដ្រី​លែង​ឃើញ​លោក​ភីលីព​ទៀត​ហើយ។ លោក​មន្ដ្រី​បន្ដ​ដំណើរ​ទៅ​មុខ​ដោយ​ចិត្ដ​ត្រេក​អរ​សប្បាយ។

សូមមើលជំពូក ចម្លង




កិច្ចការ 8:39
29 ការដាក់ឲ្យឆ្លើយតបគ្នា  

នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​កំណប់​ទ្រព្យ​កប់​ទុក​នៅ​ក្នុង​ស្រែ​ដែល​បុរស​ម្នាក់​បាន​រក​ឃើញ​ ហើយ​កប់​ទុក​វិញ​ រួច​គាត់​បាន​ទៅ​លក់​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​ដោយ​អំណរ​ ហើយ​ទិញ​យក​ស្រែ​នោះ។​


កាល​ព្រះយេស៊ូ​បាន​ទទួល​ពិធី​ជ្រមុជទឹក​រួច​ ភ្លាម​នោះ​ព្រះអង្គ​ក៏​ឡើង​ពី​ទឹក​មក​ ស្រាប់​តែ​មេឃ​បើក​ចំហ​នៅ​ចំពោះ​ព្រះអង្គ​ ហើយ​ព្រះអង្គ​ឃើញ​ព្រះវិញ្ញាណ​ព្រះជាម្ចាស់​យាង​មក​សណ្ឋិត​លើ​ព្រះអង្គ​ដូចជា​សត្វ​ព្រាប​


ពេល​ងើប​ចេញ​ពី​ទឹក​ភ្លាម​ ព្រះអង្គ​ទត​ឃើញ​ស្ថានសួគ៌​បើក​ចំហ​ ហើយ​ព្រះវិញ្ញាណ​បាន​យាង​មក​សណ្ឋិត​លើ​ព្រះអង្គ​ ដូចជា​សត្វ​ព្រាប​


រីឯ​ពួក​សិស្ស​បាន​ពេញ​ដោយ​អំណរ​ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ។​


បន្ទាប់មក​ ឆ្មាំ​គុក​បាន​នាំ​ពួកគាត់​ចូល​ទៅ​ក្នុង​ផ្ទះ​ និង​បាន​រៀបចំ​អាហារ​ឲ្យ​ពួកគាត់​ ហើយ​ឆ្មាំ​គុក​ និង​គ្រួសារ​របស់​គាត់​ទាំង​មូល​អរសប្បាយ​ណាស់​ ដោយ​បាន​ជឿ​ព្រះជាម្ចាស់។​


ព្រះវិញ្ញាណ​មាន​បន្ទូល​ប្រាប់​លោក​ភីលីព​ថា៖​ «ចូរ​ទៅ​ឲ្យ​កៀក​រទេះ​សេះ​នោះ​ចុះ»។​


ពេល​នោះ​គាត់​ក៏​បញ្ជា​ឲ្យ​រទេះ​សេះ​ឈប់​ ហើយ​ពួកគេ​បាន​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​ពីរ​នាក់​ ទាំង​លោក​ភីលីព​ និង​មនុស្ស​កម្រៀវ​ រួច​លោក​ភីលីព​ក៏​ធ្វើ​ពិធី​ជ្រមុជទឹក​ឲ្យ​មនុស្ស​កម្រៀវ​នោះ។​


ដូច្នេះ​ហើយ​ក៏​មាន​អំណរ​ជា​ខ្លាំង​នៅ​ក្នុង​ក្រុង​នោះ។​


តាមរយៈ​ព្រះអង្គ​ ដោយសារ​ជំនឿ​ យើង​មាន​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រះគុណ​នេះ​ ដែល​យើង​កំពុង​ឈរ​ ហើយ​មាន​អំណរ​ចំពោះ​សេចក្ដី​សង្ឃឹម​នៃ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់។​


ដ្បិត​យើង​ទេ​តើ​ ដែល​ជា​ពួកអ្នក​កាត់ស្បែក​ពិត​ប្រាកដ​ ជា​អ្នក​ថ្វាយបង្គំ​ព្រះជាម្ចាស់​ដោយ​វិញ្ញាណ​ ហើយ​អួត​អំពី​ព្រះគ្រិស្ដ​យេស៊ូ​ ព្រមទាំង​មិន​ទុក​ចិត្ត​លើ​សាច់ឈាម​ទេ​


ចូរ​អរ​សប្បាយ​នៅ​ក្នុង​ព្រះអម្ចាស់​ជានិច្ច​ ខ្ញុំ​ប្រាប់​ម្ដង​ទៀត​ថា​ ចូរ​អរ​សប្បាយ​ឡើង!​


ប៉ុន្ដែ​ឥឡូវ​នេះ​ អ្នក​រាល់គ្នា​អួតអាង​អំពី​អំនួត​របស់​ខ្លួន​វិញ​ ដែល​ការ​អួតអាង​បែប​នេះ​សុទ្ធតែ​អាក្រក់​ទាំងអស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម