ព្រះយេហូវ៉ាអើយ សូម្បីតែពាក្យសម្ដីមិនទាន់មាននៅលើអណ្ដាតរបស់ទូលបង្គំផង មើល៍! ព្រះអង្គទ្រង់ជ្រាបទាំងអស់ហើយ!
កិច្ចការ 5:4 - ព្រះគម្ពីរខ្មែរសាកល កាលមិនទាន់លក់នៅឡើយ តើដីនោះមិនមែនជាកម្មសិទ្ធិរបស់អ្នកទេឬ? ពេលលក់ទៅហើយ វានៅតែស្ថិតនៅក្រោមសិទ្ធិរបស់អ្នក។ ហេតុអ្វីបានជាអ្នកគិតគូរការនេះក្នុងចិត្តរបស់អ្នក? អ្នកមិនបានភូតភរមនុស្សទេ គឺបានភូតភរព្រះវិញ!”។ Khmer Christian Bible កាលអ្នកនៅមានដីនៅឡើយ តើវាមិនមែនជារបស់អ្នកទេឬ? ក្រោយពីបានលក់ហើយ តើប្រាក់មិនស្ថិតនៅក្រោមសិទ្ធិអំណាចរបស់អ្នកទេឬ? ហេតុអ្វីបានជាអ្នកកើតគំនិតនេះនៅក្នុងចិត្តដូច្នេះ? អ្នកមិនបានកុហកមនុស្សទេ គឺបានកុហកព្រះជាម្ចាស់ទេតើ!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលដីនោះមិនទាន់លក់នៅឡើយ តើដីនោះមិនមែនជារបស់អ្នកទេឬ? ហើយក្រោយពីលក់ទៅ តើប្រាក់នោះមិននៅក្នុងអំណាចរបស់អ្នកទេឬ? ហេតុអ្វីបានជាអ្នកសម្រេចចិត្តធ្វើដូច្នេះ? នេះមិនមែនកុហកមនុស្សទេ គឺកុហកព្រះទេតើ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលដើមឡើយ ដីនោះជាកម្មសិទ្ធិរបស់អ្នក លុះដល់អ្នកលក់ផុតទៅ ប្រាក់ដែលបានមកនោះអ្នកអាចប្រើប្រាស់តាមចិត្ត! ចុះហេតុដូចម្ដេចបានជាអ្នកមានគំនិតប្រព្រឹត្តយ៉ាងហ្នឹង? អ្នកបានកុហកព្រះជាម្ចាស់ គឺមិនមែនកុហកមនុស្សទេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលនៅៗឡើយ តើមិនមែនជារបស់ផងអ្នកទេឬអី ហើយដែលលក់ទៅ តើប្រាក់មិននៅក្នុងអំណាចអ្នកដែរទេឬអី ហេតុអ្វីបានជាអ្នកកាត់ចិត្តធ្វើដូច្នេះ នេះមិនមែនកុហកដល់មនុស្សទេ គឺឈ្មោះថាកុហកដល់ព្រះវិញ អាល់គីតាប កាលដើមឡើយ ដីនោះជាកម្មសិទ្ធិរបស់អ្នក លុះដល់អ្នកលក់ផុតទៅ ប្រាក់ដែលបានមកនោះអ្នកអាចប្រើប្រាស់តាមចិត្ដ! ចុះហេតុដូចម្ដេចបានជាអ្នកមានគំនិតប្រព្រឹត្ដយ៉ាងហ្នឹង?។ អ្នកបានកុហកអុលឡោះ គឺមិនមែនកុហកមនុស្សទេ»។ |
ព្រះយេហូវ៉ាអើយ សូម្បីតែពាក្យសម្ដីមិនទាន់មាននៅលើអណ្ដាតរបស់ទូលបង្គំផង មើល៍! ព្រះអង្គទ្រង់ជ្រាបទាំងអស់ហើយ!
មើល៍! មនុស្សអាក្រក់មានទម្ងន់ជាសេចក្ដីទុច្ចរិត គឺមានផ្ទៃពោះជាសេចក្ដីអន្តរាយ ហើយសម្រាលបានសេចក្ដីកុហក។
គ្មានអ្នកណាប្ដឹងដោយយុត្តិធម៌ឡើយ ក៏គ្មានអ្នកណាការពារក្ដីដោយពិតត្រង់ដែរ; ពួកគេទុកចិត្តលើសេចក្ដីឥតប្រយោជន៍ ហើយនិយាយសេចក្ដីមិនពិត; ពួកគេមានផ្ទៃពោះជាសេចក្ដីអន្តរាយ ហើយសម្រាលបានសេចក្ដីទុច្ចរិត;
“អ្នកដែលស្ដាប់អ្នករាល់គ្នា គឺស្ដាប់ខ្ញុំ; អ្នកដែលបដិសេធអ្នករាល់គ្នា គឺបដិសេធខ្ញុំ; ហើយអ្នកដែលបដិសេធខ្ញុំ គឺបដិសេធព្រះអង្គដែលចាត់ខ្ញុំឲ្យមក”។
ពេត្រុសក៏និយាយថា៖ “អាណានាសអើយ ហេតុអ្វីបានជាសាតាំងនៅពេញក្នុងចិត្តរបស់អ្នក ឲ្យអ្នកភូតភរព្រះវិញ្ញាណដ៏វិសុទ្ធ ហើយលាក់ទុកមួយចំណែកពីប្រាក់ដែលលក់ដីបាននោះដូច្នេះ?
ពេត្រុសក៏និយាយនឹងនាងថា៖ “ហេតុអ្វីបានជាពួកអ្នកព្រមព្រៀងគ្នាល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើល៍! ជើងរបស់ពួកអ្នកដែលបញ្ចុះសពប្ដីនាងនៅមាត់ទ្វារហើយ ពួកគេនឹងសែងនាងយកទៅដែរ”។
តាមពិត អាហារមិនអាចធ្វើឲ្យយើងខិតចូលជិតព្រះបានទេ។ ប្រសិនបើយើងមិនហូបក៏មិនខាតអ្វី ហើយប្រសិនបើយើងហូបក៏មិនចំណេញអ្វីដែរ។
ដូច្នេះ អ្នកដែលបដិសេធសេចក្ដីនេះ មិនមែនបដិសេធមនុស្សទេ គឺបដិសេធព្រះវិញ ដែលប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គដល់អ្នករាល់គ្នា។
ក៏ប៉ុន្តែខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីអ្នក ដើម្បីកុំឲ្យការល្អរបស់អ្នកដូចជាមកពីការបង្ខំឡើយ គឺឲ្យមកពីការស្ម័គ្រចិត្តវិញ។
បន្ទាប់មក នៅពេលតណ្ហាមានផ្ទៃពោះ ក៏សម្រាលបានបាប ហើយនៅពេលបាបពេញវ័យ ក៏បង្កើតសេចក្ដីស្លាប់។