Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 139:4 - ព្រះគម្ពីរខ្មែរសាកល

4 ព្រះយេហូវ៉ា​អើយ សូម្បីតែ​ពាក្យសម្ដី​មិនទាន់មាន​នៅលើ​អណ្ដាត​របស់ទូលបង្គំ​ផង មើល៍! ព្រះអង្គ​ទ្រង់​ជ្រាប​ទាំងអស់​ហើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ សូម្បី​តែ​ពាក្យ​សម្ដី​មិន​ទាន់​មាន នៅ​អណ្ដាត​ទូល‌បង្គំ​នៅ​ឡើយ នោះ​ព្រះ‌អង្គ​ក៏​ជ្រាប​គ្រប់​ជំពូក​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌អម្ចាស់​អើយ ពាក្យ​សម្ដី​មិន​ទាន់​ចេញ​ពី​មាត់​ទូលបង្គំ​ផង ព្រះអង្គ​ជ្រាប​សេចក្ដី​ដែល​ទូលបង្គំ​បម្រុង នឹង​និយាយ​នោះ​រួច​ស្រេច​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ពាក្យ​សំដី​មិន​ទាន់​មាន​នៅ​អណ្តាត​ទូលបង្គំ​នៅ​ឡើយ នោះ​ទ្រង់​ក៏​ជ្រាប​គ្រប់​ជំពូក​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 អុលឡោះ‌តាអាឡា​អើយ ពាក្យ​សំដី​មិន​ទាន់​ចេញ​ពី​មាត់​ខ្ញុំ​ផង ទ្រង់​ជ្រាប​សេចក្ដី​ដែល​ខ្ញុំ​បម្រុង នឹង​និយាយ​នោះ​រួច​ស្រេច​ទៅ​ហើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 139:4
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ដ៏ជា​ថ្មដា និង​ជា​ព្រះប្រោសលោះ​នៃទូលបង្គំ​អើយ សូមឲ្យ​សម្ដី​ពី​មាត់​ទូលបង្គំ និង​ការសញ្ជឹងគិត​នៃ​ចិត្ត​ទូលបង្គំ បានជា​ទីគាប់ព្រះហឫទ័យ​នៅចំពោះ​ព្រះអង្គ​ផង​៕


ប្រសិនបើ​អ្នកណា​គិតថា​ខ្លួនឯង​ជា​អ្នកកាន់សាសនា ប៉ុន្តែ​មិន​ចេះ​ទប់​អណ្ដាត​របស់​ខ្លួន គឺ​បែរជា​បញ្ឆោត​ចិត្ត​ខ្លួន​វិញ នោះ​សាសនា​របស់​អ្នកនោះ​ក៏​ឥតប្រយោជន៍​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម