Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 8:8 - ព្រះគម្ពីរខ្មែរសាកល

8 តាមពិត អាហារ​មិន​អាច​ធ្វើឲ្យ​យើង​ខិតចូលជិត​ព្រះ​បាន​ទេ​។ ប្រសិនបើ​យើង​មិន​ហូប​ក៏មិន​ខាត​អ្វី ហើយ​ប្រសិនបើ​យើង​ហូប​ក៏មិន​ចំណេញ​អ្វីដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ប៉ុន្ដែ​អាហារ​មិន​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះជាម្ចាស់​ឡើយ​ ដ្បិត​ទោះបី​យើង​មិន​បរិភោគ​ ក៏​មិន​អាក្រក់​ជាង​មុន​ ហើយ​បើ​យើង​បរិភោគ​នោះ​ ក៏​មិន​ប្រសើរ​ជាង​មុន​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ប៉ុន្តែ មិន​មែន​ចំណី​អា​ហារ​ទេ​ដែល​ធ្វើ​ឲ្យ​យើង​ខិត​ចូល​ជិត​ព្រះ។ បើ​យើង​មិន​បរិ‌ភោគ ក៏​មិន​ខាត​អ្វី ហើយ​បើ​យើង​បរិ‌ភោគ​ក៏​មិន​ចំណេញ​អ្វី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 តាម​ពិត មិន​មែន​ចំណី​អាហារ​ទេ ដែល​ធ្វើ​ឲ្យ​យើង​បាន​ខិត​ចូល​ជិត​ព្រះ‌ជាម្ចាស់។ បើ​យើង​មិន​បាន​បរិភោគ យើង​ក៏​មិន​ខាត​អ្វី ហើយ​បើ​យើង​បរិភោគ​ក៏​មិន​ចំណេញ​អ្វី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ប៉ុន្តែ ចំណី​អាហារ មិន​មែន​ជា​គ្រឿង ដែល​នាំ​ឲ្យ​ព្រះ​រាប់​អាន​យើង​ទេ ដ្បិត​បើ​យើង​បរិភោគ នោះ​មិន​មែន​មាន​បំណាច់​អ្វី ហើយ​បើ​មិន​បរិភោគ​ទេ នោះ​យើង​ក៏​មិន​ខ្វះ​អ្វី​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 តាម​ពិត មិន​មែន​ចំណី​អាហារ​ទេ ដែល​ធ្វើ​ឲ្យ​យើង​បាន​ខិត​ចូល​ជិត​អុលឡោះ។ បើ​យើង​មិន​បាន​បរិភោគ​យើង​ក៏​មិន​ខាត​អ្វី ហើយ​បើ​យើង​បរិភោគ​ក៏​មិន​ចំណេញ​អ្វី​ដែរ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 8:8
5 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ប្រគល់​ប្រាំ​ឋាឡាន់ដល់​ម្នាក់ ពីរ​ឋាឡាន់​ដល់​ម្នាក់ទៀត ហើយ​មួយ​ឋាឡាន់​ដល់​ម្នាក់ទៀត តាម​សមត្ថភាព​របស់គេ​រៀង​ៗខ្លួន រួច​ចេញដំណើរទៅស្រុកឆ្ងាយ​។


ដ្បិត​អាណាចក្រ​របស់​ព្រះ​មិន​ផ្អែកលើ​ការស៊ីផឹក​ទេ គឺ​ផ្អែកលើ​សេចក្ដីសុចរិតយុត្តិធម៌ សេចក្ដីសុខសាន្ត និង​អំណរ​ក្នុង​ព្រះវិញ្ញាណដ៏វិសុទ្ធ​វិញ​។


“អាហារ​សម្រាប់​ក្រពះ ហើយ​ក្រពះ​សម្រាប់​អាហារ” ក៏ប៉ុន្តែ​ព្រះ​នឹង​បំផ្លាញ​ទាំងពីរ​។ រូបកាយ​មិនមែន​សម្រាប់​អំពើអសីលធម៌ខាងផ្លូវភេទ​ទេ គឺ​សម្រាប់​ព្រះអម្ចាស់​វិញ ហើយ​ព្រះអម្ចាស់​ក៏​សម្រាប់​រូបកាយ​ដែរ​។


កុំឲ្យ​សេចក្ដីបង្រៀន​ចម្លែក​ផ្សេងៗ​បង្វែរ​អ្នករាល់គ្នា​ចេញ​ឡើយ ដ្បិត​ជា​ការល្អ​ដែល​តាំង​ចិត្ត​ឲ្យខ្ជាប់ខ្ជួន​ដោយ​ព្រះគុណ មិនមែន​ដោយ​វិន័យ​អំពី​អាហារ​ទេ​; វិន័យ​អំពី​អាហារទាំងនោះ មិន​ផ្ដល់ប្រយោជន៍​ដល់​អ្នក​ដែល​ដើរ​តាម​នោះ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម